ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់ឮ​បុរសម្នាក់ស្រែកថា…លុះ២ថ្ងៃក្រោយមកប្រទះឃើញ​យ៉ាង​រន្ធត់​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ៖ កាលពីវេលាម៉ោង​២​ឈាន​ចូល​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ​មាន​ស្ត្រីជា​អ្នកភូមិ​ម្នាក់​​បានឮ​បុរស​ម្នាក់​ស្រែកថា «អញលោតទឹកៗ» លុះ​ពេលគាត់ចេញមកមើលមិនឃើញជនរងគ្រោះ គាត់​ក៏ទៅប្រាប់ក្រុមគ្រួសារជនរងគ្រោះ​ឲ្យបានដឹង ហើ​យក្រុមគ្រួសារ​បានតាមរកជនរងគ្រោះដែរ​…

ខេត្ត​កណ្តាល ៖ កាលពីវេលាម៉ោង​២​ឈាន​ចូល​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ​មាន​ស្ត្រីជា​អ្នកភូមិ​ម្នាក់​​បានឮ​បុរស​ម្នាក់​ស្រែកថា «អញលោតទឹកៗ» លុះ​ពេលគាត់ចេញមកមើលមិនឃើញជនរងគ្រោះ គាត់​ក៏ទៅប្រាប់ក្រុមគ្រួសារជនរងគ្រោះ​ឲ្យបានដឹង ហើ​យក្រុមគ្រួសារ​បានតាមរកជនរងគ្រោះដែរ​ តែរកមិនឃើញឡើយ រហូតដល់វេលាម៉ោង​១០​និង​​៣០នាទី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ​ស្រាប់តែ​​ប្រទះ​ឃើញ​សពជនរងគ្រោះ​អណ្តែត​ក្នុងទឹកទន្លេបាសាក់​ ស្ថិតក្នុងភូមិ​ត្រពាំងជ្រៃ ឃុំឈើ​ខ្មៅ ស្រុកកោះធំ ។

ជនរងគ្រោះដែលស្លាប់​ខាងលើ​ឈ្មោះ ពីង អឿន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ​មិនពិតប្រាកដ មានទីលំនៅ​ក្នុងភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។

យោងតាមការបំ​ភ្លឺពី​​ឈ្មោះ​ពីង ចំរើ​ន ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវជាប្អូនបង្កើ​តរបស់​ជនរងគ្រោះ និងឈ្មោះ អឿន ស្រីនៀត ត្រូវជាកូនស្រីបង្កើ​ត​របស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ​​ផឹកស្រាជាប្រចាំ ហើយវង្វេងស្មារតីផងដែរ​ ។

តាម​ប្រភពដដែលបាន​បន្ត​ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង​២​ឈាន​ចូល​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ​មាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ភុម ស៊ី​ម ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅ​ក្នុង​ភូមិ​ឃុំ​ជាមួយគ្នា កំពុងតែ​សំរាកនៅ​ក្នុង​ផ្ទះ ស្រាប់តែ​បានឮជនរងគ្រោះស្រែកឡូឡាថា «អញលោតទឹកៗ» ​ហើយ​ជនរងគ្រោះ​ក៏លោតទឹកទន្លេបាសាក់តែម្តង ​។

តាមប្រភពដដែលបាន​បន្ត​ថា ​បន្ទាប់មកស្ត្រីឈ្មោះភុម ស៊ីម ក៏ចេញមកមើលមិនឃើ​ញជនរងគ្រោះ ក៏ទៅប្រាប់ក្រុមគ្រួសារជនរងគ្រោះ​ឲ្យបានដឹង ហើ​យក្រុមគ្រួសារ​បានតាមរកជនរងគ្រោះដែរ​ តែរកមិនឃើញឡើយ រហូតដល់វេលាម៉ោង​១០​និង​​៣០នាទី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ទើ​ប​ប្រទះ​ឃើញ​សពជនរងគ្រោះ​អណ្តែត​ក្នុងទឹកទន្លេបាសាក់​ត្រង់​ចំណុចកើតហេតុ​ខាងលើ រួចបានស្រង់សពយកមកលំនៅដ្ឋាន ​និង​រាយការណ៍ជូនអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចដើម្បី​ឱ្យ​ចុះមក​ពិនិត្យ​ ។

បន្ទាប់ពីទទួលបានព័ត៌មាន​ខាងលើ​ភ្លាម កម្លាំងជំនាញ​បានចុះ​មកដល់​កន្លែងកើ​តហេតុ ដើ​ម្បីធ្វើ​ការពិនិត្យសព ។ ក្រោយពីពិនិត្យ​រួច​ សមត្ថកិច្ច​បាន​ប្រគល់​​សពជូនក្រុមគ្រួសារ​ដើម្បីរៀបចំ​ធ្វើ​បុណ្យតាមប្រពៃណី៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ