ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​តែក្តៅ…

5 ឆ្នាំ មុន
  • ភ្នំពេញ

រឿង​លោក​សម រ​ង្ស៊ី ចូល​ស្រុក ឬ​មិន​ចូល​វិញ​ថ្ងៃ​៩ វិច្ឆិកា​…​នៅ​តែ​ជា​ប្រធានបទ «​ក្តៅ​» ដដែល​…​សម្រាប់​សភាពការណ៍​នយោបាយ និង​សន្តិសុខ​នៅ​កម្ពុជា ។ អ្នក​មានទោស​ជាប់​ខ្លួន​…​លោកសម…

រឿង​លោក​សម រ​ង្ស៊ី ចូល​ស្រុក ឬ​មិន​ចូល​វិញ​ថ្ងៃ​៩ វិច្ឆិកា​…​នៅ​តែ​ជា​ប្រធានបទ «​ក្តៅ​» ដដែល​…​សម្រាប់​សភាពការណ៍​នយោបាយ និង​សន្តិសុខ​នៅ​កម្ពុជា ។

អ្នក​មានទោស​ជាប់​ខ្លួន​…​លោកសម រ​ង្ស៊ី​…​នៅ​តែ​ប្រកាស​មិន​ឈប់​សោះ​…​ចូល​ស្រុក​តាម​ប្រទេស​ថៃ​ថ្ងៃ​៩ វិច្ឆិកា ដោយ​មាន​អ្នកគាំទ្រ​…​អម​មក​ជាមួយ​ដោយ​ថ្មើរជើង​…​ក្នុង​គោលដៅ​ច្បាស់លាស់​…​មក​ដូរ​របប​គ្រប់គ្រង​កម្ពុជា​…​មក​ចាប់​តេ​ជោ​សែន​…​មិនមែន​មក​ឱ្យ​តេ​ជោ​សែន​ចាប់​ទេ​…​នេះ​ជាម​ហិ​ច្ច​តា «​បិសាច​» ។

ចំណែក​រដ្ឋអំណាច​កម្ពុជា​…​ប្រកាស​យ៉ាង​ច្បាស់​…​ប្រាប់​ហើយ​ប្រាប់​ទៀត​ថា​…​មក​ដល់​ម៉ោង​ណា​ចាប់
ម៉ោង​ហ្នឹង​…​តាម​ច្រក​ណា​ក៏​ដោយ​…​អត់​មាន​ឱ្យ​អ្នកឯង​របូត​ដាច់ខាត​…​ទោះ​ត្រូវ​ចំណាយ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​…​ព្រោះ​ដើម្បី​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ​…​ការពារ​សន្តិភាព ។

ក្រុម​អ្នកវិភាគ​និយាយ​ថា​…​ថ្ងៃ​៩ វិច្ឆិកា មិន​ទាន់​មក​ដល់​…​រក​និយាយ​ឱ្យ​ពិត​មិន​ទាន់​ឃើញ​នៅឡើយ​ទេ​…​រឿង​ចាប់​ប្រាកដជា​ចាប់​ហើយ​…​ចាប់​រស់ ឬ​ចាប់​ខ្មោច​ក៏​មិន​ប្រាកដ​ដែរ​…​ឯ​រឿង​ថា «​មិន​ចាប់​» គឺ «​គ្មាន​ទេ​» ។

បើ​ចង់​ទុក​ជីវិត​សម្រាប់​ធ្វើ​នយោបាយ​បន្ត​…​គួរតែ «​កុំ​ចូល​»…​បើ​នៅ​តែ​មានះ​ទេ​…​លោក​សម រ​ង្ស៊ី ប្រាកដជា «​រាង​» មួយ​ជីវិត​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ