ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅស្រី​សម្តេច​តេ​ជោ​បន្ត​ឈរ​កំពូល​តារាង​កម្មវិធី​ប្រកួតប្រជែង​គណិត​វិទ្យា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅស្រី​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ឈរ​លើក​តារាង​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​គណិត​វិទ្យា​ប្រចាំ​តំបន់​អាស៊ី និង​លំដាប់ថ្នាក់​ពិភពលោក ។ យោង​តាម​បណ្តាញ​សង្គម​ឈ្មោះ​ថា កម្ពុជា​ពិត​បាន​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ៖ ចៅស្រី​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ឈរ​លើក​តារាង​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​គណិត​វិទ្យា​ប្រចាំ​តំបន់​អាស៊ី និង​លំដាប់ថ្នាក់​ពិភពលោក ។ យោង​តាម​បណ្តាញ​សង្គម​ឈ្មោះ​ថា កម្ពុជា​ពិត​បាន​លើក​ឡើង​ថា កុមារី ហ៊ុន ពេជ្រ​មុន្នី​លី​ណា ចៅស្រី​របស់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បន្ត​សាង​ភាព​ល្បាញ​ល្បី​សម្រាប់​កម្ពុជា​ទៀត​ហើយដោយ​បន្ត​ឈរ​នៅ​កំពូល​តារាង​កម្មវិធី​ប្រកួតប្រជែង​សមត្ថភាព​ផ្នែក​គណិត​វិទ្យា​ប្រចាំ​តំបន់​អាស៊ី (Asia’s Top 100 Students) និង​កម្រិត​ថ្នាក់​ពិភពលោក (World Top 100 Students) ។

ក្រៅពី​កុមារី ហ៊ុន ពេជ្រ​មុន្នី​លី​ណា មានកូន​ខ្មែរ​ម្នាក់​ទៀត​បាន​ដណ្តើម​ចំណាត់​លេខ​២ សម្រាប់​តំបន់​អាស៊ី ។ យោង​តាម​លទ្ធផល​ដែល​បង្ហាញ​នៅ​លើ​គេហទំព័រ​ប្រឡង​គណិត​វិទ្យា បាន​បង្ហាញ​ថា កុមារី ហ៊ុន ពេជ្រ​មុន្នី​លី​ណា បាន​ឈរ​នៅ​លើ​កំពូល​តារាង​តំបន់​អាស៊ី​ជាមួយ​ពិន្ទុ ១៤,០១៩ ហើយ​នៅ​កំពូល​តារាង​លើ​ពិភពលោក​ជាមួយ​ពិន្ទុ​១៤,០១៩​ផង​ដែរ ។ ដោយ​កូន​ខ្មែរ​ម្នាក់​ទៀត​ដែល​មានឈ្មោះ Kaly K ឈរ​នៅ​លំដាប់​ទី​ពីរ​សម្រាប់​តំបន់​អាស៊ី​ជាមួយ​ពិន្ទុ ៥,១៣០ ។

កុមារី ហ៊ុន ពេជ្រ​មុន្នី​លី​ណា ជា​កូនស្រី​ទី​២ របស់​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ។ តាម​រយៈ​គេហទំព័រ​ប្រកួតប្រជែង​គណិត​វិទ្យា​កម្រិត​ថ្នាក់​អាស៊ី និង​ពិភពលោក​នេះ​កុមារី ហ៊ុន ពេជ្រ​មុន្នី​លី​ណា តែងតែបាន​ចូលរួម​ប្រកួតប្រជែង​សមត្ថភាព​ជា​រឿយ​ៗ ហើយ​តែងតែ​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​ៗ​ផង​ដែរ ។ នៅ​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​កុមារី ហ៊ុន ពេជ្រ​មុន្នី​លី​ណា តែង​ដណ្តើម​តំណែង​កំពូល​តារាង​នៃ​កម្មវិធី​ប្រកួតប្រជែង​គណិត​វិទ្យា​នេះ​ទាំង​នៅ​តំបន់​អាស៊ី និង​លើ​ពិភពលោក ។

ជាមួយ​ការ​ដណ្តើម​បាន​ចំណាត់ថ្នាក់​កំពូល​តារាង​របស់​កុមារី ហ៊ុន ពេជ្រ​មុន្នី​លី​ណា បាន​ធ្វើ​ឲ្យ​រូប​សញ្ញា​ទង់ជាតិ​របស់​កម្ពុជា​ត្រូវ​បាន​បង្ហាញ​លើ​កំពូល​តារាង​គេហទំព័រ «Mathletics Hall of Fame» ដែល​ជា​គេហទំព័រ​មួយ​មានការ​ប្រកួតប្រជែង​គណិត​វិទ្យា​របស់​កុមា​រា កុមារី មក​ពី​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក ។

លទ្ធផល​នេះ​ក៏​បាន​លើក​តម្លៃ​អប់រំ​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ហើយ​បាន​បង្ហាញ​ថា​ភាព​វៃឆ្លាត​របស់​កុមារ​កម្ពុជា​មិន​ចាញ់​កុមារ​នៅ​លើ​ពិភពលោក​នោះ​ឡើយ ពោល គឺ​មិន​ដូច​ជា ការ​និយាយ​របស់​ក្រុមប្រឆាំង​ថា វិស័យ​អប់រំ​នៅ​កម្ពុជា​មិនសូវ​មានគុណ​ភាព​នោះ​ទេ ។

គួរ​រំ​ឮ​កថា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​លើក​ឡើង​ថា ភាព​វ័យឆ្លាត​របស់​មនុស្ស​មិន​ស្ថិត​នៅ​លើ​មនុស្ស​នោះ​កើត​ក្នុង​ប្រទេស​ធំ ប្រទេស​មាន​សេដ្ឋកិច្ច​រុងរឿង ឬ ប្រទេស​នោះ​ជា​ប្រទេស​តូច ឬ​មាន​សេដ្ឋកិច្ច​មិន​រីក​ចម្រើន​នោះ​ឡើយ ពោល​មនុស្សជាតិ​កើត​ក្នុង​ប្រទេស​តូច ប្រទេស​ក្រីក្រ ក៏​មាន​សមត្ថភាព​ឆ្លាត​វៃ​ដូច ឬ​ឆ្លាត​ជាង​ប្រទេស​មាន​សេដ្ឋកិច្ច​រុងរឿង​ប្រទេស​ធំ​ផង​ដែរ ។

តាម​រយៈ​សមត្ថភាព​លេចធ្លោ​លើ​ការ​ប្រកួតប្រជែង​គណិត​វិទ្យា​នេះ​បាន​បង្ហាញ​ពី​សមត្ថភាព​របស់​កូន​ខ្មែរ ។ បើ​ទោះបី​ប្រទេស​នេះ​ធ្លាប់​ជា​ប្រទេស​រស់នៅ​ក្រោម​អាណានិគម​ជា​ប្រទេស​ធ្លាប់​យាយី​ដោយ​ភ្លើងសង្គ្រាម តែ​បច្ចុប្បន្ន​ប្រជាជាតិ​កម្ពុជា​ក្រោម​ម្លប់​សន្តិភាព កំពុង​មានឱកាស​ទទួល​បាន​ចំណេះដឹង និង​ប្រកួតប្រជែង​សមត្ថភាព​ជាមួយ​មនុស្សជាតិ​នៅ​លើ​ពិភពលោក ហើយ​ក៏​អាច​ដណ្តើម​បាន​ចំណាត់ថ្នាក់​ល្អ​ខ្ពស់​លើសគេ​ផង​ដែរ ។

ជា​កត់សម្គាល់​កម្ពុជា​យើង​បច្ចុប្បន្ន​នេះ មាន​សិស្ស​និស្សិត ចំនួន​មាន​សមត្ថភាព​ខ្លាំង​ក្នុង​ការ​សិក្សា​រហូត​ទទួល​បាន​មេដាយមាស​ប្រាក់​ក្នុង​ការ​ចូលរួម​ប្រឡង​ថ្នាក់​អន្តរជាតិ​ទៀត​ផង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ