អាសូរបុរសម្នាក់ជិះម៉ូតូទាក់ខ្សែភ្លើងឆក់​យក​ជីវិត


ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​សន្និដ្ឋាន​ថា បាន​ស្លាប់​ដោយសារ​តែ​ជិះ​ម៉ូតូ​ទាក់​ខ្សែភ្លើង​ធ្វើ​ឲ្យ​ដាច់​រួច​ដួល​បណ្ដាល​ឲ្យ​ឆក់​ស្លាប់ កាលពី​វេលា​ម៉ោង​២​ឈាន​ចូល​ថ្ងៃ​ទី​២០ តុលា នៅ​ចំណុច​ភូមិ​ល្វា​ចាស់ ឃុំ​ល្វា ស្រុក​ប​វេ​ល​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ហោ ទ្រូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​តានី ឃុំ​ល្វា ស្រុក​ប​វេ​ល​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​នៅ​ពេល​យប់​លើ​ផ្លួ​វ​លំ​មួយ​កន្លែង លុះ​មក​ដល់​កន្លែង​កើតហេតុ បាន​ទាក់​ខ្សែភ្លើង​ដែល​ធ្លាក់​រយីងរយោង​នៅ​លើ​ផ្លូវ ទើប​បណ្ដាល​ឲ្យ​ដាច់ ហើយ​ជន​រង​គ្រោះ​បាន​ដួល​ប៉ះ​ខ្សែភ្លើង​នោះ​ឆក់​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​មិន​បាន​ប្រាប់​ពី​គោលដៅ​ដែល​ជន​រង​គ្រោះ​ធ្វើ​ដំណើ​មកពីណា ឬ​ទៅ​ណា​នោះ​ទេ តែ​ទំនងជា​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មើល​ខ្សែភ្លើង​ដែល​ធ្លាក់​កាត់​ផ្លូវ​នោះ​មិនឃើញ ទើប​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​បែប​នេះ​តែ​ម្តង​។

នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ដែរ កម្លាំង​ជំនាញ​ផ្នែក​បច្ចេកទេស​កោសល្យ​វិ​ច្ច័​យ ដែល​មាន​សហការ​ជាមួយ​លោកគ្រូ​ពេទ្យ​មណ្ឌល​សុខភាព​ឃុំ​ល្វា​ផង​នោះ​បាន​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព​ជន​រង​គ្រោះ​។

តាម​ប្រភព​ពី​មន្ត្រី​បច្ចេកទេស​បានឱ្យ​ដឹង​ថា យោង​តាម​ការ​ពិនិត្យ រក​មិនឃើញ​មាន​ស្លាកស្នាម​លើ​ខ្លួន​ជន​រង​គ្រោះ​ដែល​គួរ​ឲ្យ​សង្ស័យ​ពាក់​ព័​ន្ឌ​នឹង​អំពើ​ឃាតកម្ម​អ្វី​ទេ​។ ប៉ុន្តែ​ជន​រង​គ្រោះ​មាន​ស្នាម​ខ្សែភ្លើង​ឆក់​លើ​កំ​ភូ​ន​ជើង​ខាងឆ្វេង ទើប​អាច​សន្និដ្ឋាន​ជាបឋម​ថា ជន​រង​គ្រោះ​អាច​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង ដែល​ដាច់​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្បែ​កន្លែង​កើតហេតុ​នោះ​។

ក្រោយ​ពី​ពិនិត្យ​រួច កម្លាំង​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជន​រង​គ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

១០:១១ | ក្នុងស្រុក

អុីចឹងតើ ! ទើបម្នាក់ៗកាន់ OPPO Ren4 ក្នុងដៃគ្រប់ៗគ្នា ព្រោះតម្លៃលើសពីការរំពឹងទុកត្រឹមតែក្រោម $400 ពិសេសកាមេរ៉ាល្អបំផុតគ្មានគូប្រៀប បើធៀបនឹងតម្លៃប្រហាក់ប្រហែលគ្នា ! (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ