ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះឆែកកាមេរ៉ារោងចក្រ ក្រោយទូដែកត្រូវគេគាស់យកអស់​៥ម៉ឺនដុល្លារ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖ មានករណី​ក្រុម​​ជនសង្ស័យ​ចំនួន​២នាក់​បាន​ធ្វើ​សកម្មភាព​លួច​គាស់​ទូ​ដែក​ក្នុង​រោងចក្រ​​​យក​ប្រាក់​អស់​ជាង​៥​ម៉ឺន​ដុល្លា ​រួចនាំគ្នា​​រត់គេច​ខ្លួន​បាត់​ដោយ​សុ​វត្ថិ​ភាព ​​កាលពីវេលាម៉ោង​៤និង​២០នាទី​​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៩​ នៅ​ចំណុច​រោងចក្រ​តម្បាញ​មួន​តៃ ស្ថិត​ក្នុង​ភូមិ​ព្រែក​ហូរ​លិច​១ សង្កាត់​ព្រែក​ហូរ​លិច​១…

ខេត្ត​កណ្តាល​ ៖ មានករណី​ក្រុម​​ជនសង្ស័យ​ចំនួន​២នាក់​បាន​ធ្វើ​សកម្មភាព​លួច​គាស់​ទូ​ដែក​ក្នុង​រោងចក្រ​​​យក​ប្រាក់​អស់​ជាង​៥​ម៉ឺន​ដុល្លា ​រួចនាំគ្នា​​រត់គេច​ខ្លួន​បាត់​ដោយ​សុ​វត្ថិ​ភាព ​​កាលពីវេលាម៉ោង​៤និង​២០នាទី​​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៩​ នៅ​ចំណុច​រោងចក្រ​តម្បាញ​មួន​តៃ ស្ថិត​ក្នុង​ភូមិ​ព្រែក​ហូរ​លិច​១ សង្កាត់​ព្រែក​ហូរ​លិច​១ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​(​តំណាង​រោងចក្រ​) ឈ្មោះ​លឹ​ម វិញ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ប្រធាន​រដ្ឋបាល​រោងចក្រ មាន​ទីលំនៅ​ភូមិ​ដេ​ី​ម​មាក់ក្លឿ សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ​តាមរយៈកាមេរ៉ាសុវត្ថិភាព​បានបង្ហាញ​ថា ​បុរស​ជា​ជនសង្ស័យ​២​នាក់​​ខាងលើ​មិន​ស្គាល់​អត្តសញ្ញាណ​ អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ពាក់មួក​កន្តឹប ពណ៌​ស ពាក់​ម៉ាស ស្លៀកពាក់​ឈុត​ប៉ា​រ៉ា ​។

បើ​តាម​របាយ​ការ​ណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បានអោយ​ដឹង​ថា​ មុន​ពេល​កេ​ី​ត​ហេតុ ជន​រង​គ្រោះ​ដែល​ជា​តំណាង​រោងចក្រ និង​ខាង​គណនេយ្យ​បាន​ទុក​ទូ​​ដែក​នៅ​ក្នុង​បន្ទប់​ ហេ​ី​យ​បាន​ចាក់​សោ​ទ្វារ​បន្ទប់​ត្រឹមត្រូវ​មុន​ចេញ​ទៅ​ផ្ទះ​។

តាមប្រភពដដែលបាន​បន្ត​ថា​ លុះដល់​វេលា​ម៉ោង​៥​និង​៩​នាទី​​ថ្ងៃ​ទី​​១៨ តុលា​ នៅ​ពេល​ដែល​ឈ្មោះ​យូ​រ៉ា​ន់ ជា​បុគ្គលិក​ផ្នែក​បេ​ី​កបរ​ចូល​ទៅ​ស្កែ​ន​មេដៃ​ដេ​ី​ម្បី​បេ​ី​ក​​រថយន្ត​ដឹក​ភ្ញៀវ​របស់​រោងចក្រ ស្រាប់តែ​ឃេ​ី​ញ​ទូដែក​ដែល​ទុក​នៅ​ក្នុង​បន្ទប់​គណនេយ្យ​ត្រូវ​បាន​ជនសង្ស័យ​យក​ចេញ​មក​គាស់​នៅ​មុខ​បន្ទប់ ។ ពេលនោះ​​ឈ្មោះយូរ៉ាន់ ក៏​បាន​ដេ​ី​រ​ទៅ​ហៅ​ជនជាតិ​ចិន​ដែល​ស្នាក់​នៅ​ខាងក្រោយ​អគារ​រោងចក្រ​ឲ្យ​មក​មេ​ី​ល​និង​បាន​រាយការណ៍​ជូន​សមត្ថ​កិច្ច​ចុះ​ទៅ​ពិនិត្យ​ឆែក​មេ​ី​លតា​មរយ​ៈកាមេរ៉ា​សុវត្ថិភាព​ឃេ​ី​ញ​ជនសង្ស័យ​២​នាក់​ដែល​មាន​ភិនភាគ​ដូច​ខាង​លេ​ី បាន​ផ្លោះ​ចូលតាម​របង​រោងចក្រ​ផ្នែក​ខាង​ជេ​ី​ង​ចូល​ទៅ​ធ្វេ​ី​សកម្មភាព​គាស់​ទ្វារ​បន្ទប់​អូស​ទូ​ដែក​ចេញ​មក​មុខ​បន្ទប់​ហេ​ី​យ​គាស់​យក​លុយអស់ជាង​៥ម៉ឺនដុល្លារ​ រួច​គេចខ្លួន​បាត់​តែ​ម្តង​។

ពាក់ព័ន្ធនឹងករណី​​ខាងលើ​នេះ ​ត្រូវបាន​កម្លាំង​ជំនាញ​បច្ចេកទេស​ខេត្ត និង​កម្លាំង​ជំនាញ​យុត្តិធម៌​ក្រុង​តា​ខ្មៅ​កំពុង​បន្ត​ធ្វេ​ី​ការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួនជនសង្ស័យទាំង​២នាក់​ខាងលើ​ដើម្បី​យកមក​ចាត់ការ​តាម​នីតិវិធី​​ហើយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ