ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ទ្វារ​ឈើ​ធ្វើ​ពី​ដែក​» ធ្វើ​ឲ្យ​កក្រើក​កម្ពុជា​ពេញ​ហ្វេ​ស​ប៊ុ​ក

4 ឆ្នាំ មុន

មនុស្ស​ច្រើន​ណាស់​បាន​ប្រតិកម្ម​នឹង​ស្លាក​យីហោ​ដែល​សរសេរ​ជា​ភាសា​ខ្មែរ​ថា «​ក្បឿង​ជ័រ ទ្វារ​ឈើ ធ្វើ​ពី​ដែក​» ដែល​ត្រូវ​បាន​គេ​បកប្រែ​ចេញពី​ភាសា​ចិន​មក ។ ការ​រិះគន់​ជា​ច្រើន​បាន​បោកបក់​ប្រឆាំង​នឹង​ស្លាក​យីហោ​មួយ​នេះ ដោយ​ខឹង​ដល់​ជនជាតិ​ចិន និង​រិះគន់​ការ​ប្រើប្រាស់​ពាក្យ​ខ្មែរ​មិន​បាន​ត្រឹមត្រូវ ។…

មនុស្ស​ច្រើន​ណាស់​បាន​ប្រតិកម្ម​នឹង​ស្លាក​យីហោ​ដែល​សរសេរ​ជា​ភាសា​ខ្មែរ​ថា «​ក្បឿង​ជ័រ ទ្វារ​ឈើ ធ្វើ​ពី​ដែក​» ដែល​ត្រូវ​បាន​គេ​បកប្រែ​ចេញពី​ភាសា​ចិន​មក ។ ការ​រិះគន់​ជា​ច្រើន​បាន​បោកបក់​ប្រឆាំង​នឹង​ស្លាក​យីហោ​មួយ​នេះ ដោយ​ខឹង​ដល់​ជនជាតិ​ចិន និង​រិះគន់​ការ​ប្រើប្រាស់​ពាក្យ​ខ្មែរ​មិន​បាន​ត្រឹមត្រូវ ។ កោះសន្តិភាព​ក៏​បាន​សួរ​ដល់​អ្នកចេះ​ភាសា​ចិន ដើម្បី​បញ្ជាក់​ថា តើ​ស្លាក​យីហោ​នេះ មាន​ន័យ​យ៉ាងដូចម្តេច​ឲ្យ​ត្រឹមត្រូវ​ចេញពី​ភាសា​ចិន​មក ។ ជំនួស​ឲ្យ​ការ​បកប្រែ​ទៅ​លើ​ភាសា​ចិន ។ អ្នកបកប្រែ​បាន​បញ្ជូន​រូបភាព​ជាក់ស្តែង​ដែល​ឆ្លើយ​តប​នឹង​ពាក្យ​ជា​ភាសា​ចិន​នោះ ។ នៅ​ពេល​ដែល​ផ្ទៀងផ្ទាត់​រូបភាព​នោះ​ជាមួយនឹង​ការ​បកប្រែ​វា​ហាក់ដូចជា​ថា ការ​បកប្រែ​មិនមែន​ខុស​ឆ្ងាយ​ឡើយ ។

រូប​នោះ​(​សូម​មើលរូប​ខាងក្រោម​) គឺ​បង្ហាញ​ថា ក្បឿង​នោះ គឺ​ធ្វើ​ពី​ជ័រ​មែន គឺ​មិន​ដូច​ជា ក្បឿង យើង​ធម្មតា​ឡើយ ។

ចំណែក «​ទ្វារ​ឈើ​ធ្វើ​ពី​ដែក​» វិញ​នោះ​រូបភាព (​សូម​មើលរូប​ខាងក្រោម​) បាន​បង្ហាញ​ថា វា​ជា​ទ្វារ​ធ្វើ​ពី​ដែក​មែន ប៉ុន្តែ​ទ្វារ​ដែក​នោះ​មាន​ពណ៌​ដូច​ឈើ ។ ការ​បកប្រែ​ដែល​ទំនងជា​ត្រឹមត្រូវ​ជាង​នេះ​ប្រហែលជា ទ្វារ​ដែក​ពណ៌​ឈើ ឬ​ក៏​ទ្វារ​ពណ៌​ឈើ​ធ្វើ​ពី​ដែក ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ​ការ​គ្រប់គ្រង​បាន​ល្អ​ទៅ​លើ​ការ​សរសេរ​ស្លាក​យីហោ​ដែល​ផ្សព្វ ផ្សាយ​នៅ​តាម​ទី​សាធារណ​: វា​ជា​រឿង​ល្អ និង​គួរ​លើកទឹកចិត្ត​កុំ​ឲ្យ​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​ខុស និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃសង្គម​ជាតិ​ទាំងមូល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ