រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ហ៊ីកា បានសម្ពោធដំណើរការសាខាបឹងស្នោ ដែលជាសាខាទី៥ របស់ខ្លួន នៅក្រោមវត្តមានភ្ញៀវកិត្តយសជាតិ និងអន្តរជាតិជាច្រើននាក់ ព្រមជាមួយនឹងការបញ្ចុះតម្លៃ ៥០% លើភេស្ជជៈគ្រប់មុខ និងការលេងល្បែងកម្សាន្តដើម្បីឈ្នះរង្វាន់ភេសជ្ជៈ និងដបទឹកដ៏ស្រស់ស្អាតជាច្រើនរង្វាន់ទៀតផង។
សាខាថ្មីស្រឡាងរបស់ ហ៊ីកា ដែលស្ថិតនៅក្នុង The Park Community Mall ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនភាពងាយស្រួលដល់អតិថិជនរបស់ខ្លួននៅក្នុងតំបន់ច្បារអំពៅ និងតំបន់ជាច្រើនទៀត ដែលស្ថិតនៅជិតទីនោះផងដែរ។ លើសពីនេះទៅទៀត ហ៊ីកា សាខាបឹងស្នោ ថែមទាំងមានប្រភេទភេសជ្ជៈប្លែកថ្មីៗជាច្រើន ព្រមជាមួយនឹងសេវាកម្មដឹកជញ្ចូនចំងាយ ១គីឡូមែត្រ ដោយមិនគិតថ្លៃសេវាឡើយរាល់ការកម្មង់ចាប់ពី ១០ដុល្លារឡើងទៅ។
គួរបញ្ជាក់ផងដែរថា ក្នុងពេលនេះ ហ៊ីកា មានសាខាចំនួន៥ ពាសពេញទីក្រុងភ្នំពេញរួមមាន៖ សាខាទួលគោក សាខាបឹងកេងកង សាខាម៉ៅសេទុង សាខា The Bridge និងសាខាបឹងស្នោ។
តោះហៅមិត្តភ័ក្ត និងសំណព្វចិត្តមកកាន់ ហ៊ីកា សាខាបឹងស្នោ!
ទីតាំង ៖ The Park Community Mall
ម៉ោងដំណើរការ ៖ ៧:៣០ព្រឹក ដល់ ៩:០០យប់
លេខទំនាក់ទំនងដឹកជញ្ជូន ៖ 077 953 000 ឬ 093 888 068 ។ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ