ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូច​ ស្រីលក្ខណ៍​ តាំង​ពី​ព្រឹក​ដល់​រំលង​​អធ្រាត្រ​អត់​ទាន់​មក​ផ្ទះ​ ប្តី​ជាតិ​ហូឡង់​​អត់​ទុក​ចិត្ត​ជិះ​រថយន្ត​​តាម​រក​ឃើញ​នៅ​កំពង់​ស្ពឺ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ នាង​ទូច​ ស្រីលក្ខណ៍​ ដែល​បាន​ប្តី​ជា​ជន​បរទេស​ បាន​បើក​បង្ហាញ​ពី​ប្រវត្តិ​កំណ​កំណើត​ស្នេហ៍​ និង​ជីវិត​ប្តី​ប្រពន្ធ​របស់​នាង​ ។​ក្នុង​នាម​ជា​តារា​ម្នាក់​ដែល​តែង​តែ​សម្តែង​មាន​ឈុត​ឱប​ថើប​ជាមួយ​តួ​ប្រុស​នោះ​ តើ​ស្រី​លក្ខណ៍​ ជួប​រឿង​រកាំ​រកូស​ក្នុង​គ្រួសារ​ ដោយ​ត្រូវ​ប្តី​ប្រចណ្ឌ​ទេ​ ?​

រាជធានីភ្នំពេញ​ ៖ នាង​ទូច​ ស្រីលក្ខណ៍​ ដែល​បាន​ប្តី​ជា​ជន​បរទេស​ បាន​បើក​បង្ហាញ​ពី​ប្រវត្តិ​កំណ​កំណើត​ស្នេហ៍​ និង​ជីវិត​ប្តី​ប្រពន្ធ​របស់​នាង​ ។​ក្នុង​នាម​ជា​តារា​ម្នាក់​ដែល​តែង​តែ​សម្តែង​មាន​ឈុត​ឱប​ថើប​ជាមួយ​តួ​ប្រុស​នោះ​ តើ​ស្រី​លក្ខណ៍​ ជួប​រឿង​រកាំ​រកូស​ក្នុង​គ្រួសារ​ ដោយ​ត្រូវ​ប្តី​ប្រចណ្ឌ​ទេ​ ?​

ស្រី​លក្ខណ៍​ ដែល​កំពុង​ពពោះ​៦ខែ​ កាល​ពី​ពេល​ ថ្មីៗ​នេះ​បាន​រៀប​រាប់​ថា​ ស្វាមី​របស់​នាង​ជា​មិត្ត​ភក្តិ​របស់​បង​ស្រី​នាង​ ឈ្មោះ​ទូច​ ស្រីនាង​ ជា​អតីត​តារា​សម្តែង​ ។​ លោក​បាន​ស្គាល់​ស្រីលក្ខណ៍​ ក្នុង​ពិធី​ជប់​លៀង​ខួប​កំណើត​កូន​របស់​ទូច​ ស្រីនាង​ ហើយ​ក៏​ចាប់​ចិត្ត​មក​លើ​នាង​ ។​ គ្រា​នោះ​ បុរស​ហូឡង់​បាន​ទាក់​ទង​អ្នក​នាង​ទូច​ ស្រី​នាង​ សុំ​ស្គាល់​លេខ​ទូរ​ស័ព្ទ​របស់​ទូច​ ស្រីលក្ខណ៍​ តែ​ស្រី​នាង​ ប្រាប់​ឱ្យ​ទៅ​សុំ​ខ្លួន​ឯង​ ។​ ដូច្នេះ​ហើយ​លោក​បាន​ទៅ​សុំ​លេខ​ទូរ​ស័ព្ទ​របស់​ស្រីលក្ខណ៍​ តែ​នាង​​មិន​ទាន់​ដាច់​ចិត្ត​ឱ្យ​ទេ​ ព្រោះ​មិន​ដែល​ស្គាល់​គ្នា​ពី​មុន​ ។​ ទោះ​ជា​យ៉ាង​ណា​ក្តី​ ដោយ​បង​ស្រី​ជួយ​និយាយ​ ទើប​ស្រីលក្ខណ៍​ ព្រម​ឱ្យ​លេខ​ទូរស័ព្ទ​ទៅ​បុរស​ហូឡង់​នោះ​ ។​
តាំង​ពី​ពេល​នោះ​មក​ អ្នក​ទាំង​ពីរ​តែង​តែ​ទាក់​ទង​គ្នា​តាម​ទូរ​ស័ព្ទ​ ។​ ទីបំផុត​ខាង​ប្រុស​សុំ​ស្រឡាញ់​ស្រីលក្ខណ៍​ ហើយ​បាន​ចូល​ស្តី​ដណ្តឹង​ដល់​ចាស់​ទុំ​ ។​ ចំណុច​នេះ​ស្រីលក្ខណ៍​ យល់​ថា​ ជា​ការ​ឱ្យ​តម្លៃ​នារី​ខ្មែរ​ ។​ គាត់​ជា​ជន​បរទេស​ តែ​យល់​ពី​វប្បធម៌​ខ្មែរ​ ទើប​នាង​យល់​ព្រម​ទទួល​ជា​គូ​អនា​គត​ ម៉្យាង​នាង​ពេញ​ចិត្ត​គាត់​ដែរ​ ។​

តាំង​ពី​ពួក​គេ​ចាប់​ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​ជាង​៤ឆ្នាំ​រហូត​មាន​កូន​ក្នុង​ផ្ទៃ​នេះ​ ស្រីលក្ខណ៍​ និយាយ​ថា​ ស្ត្រី​ជា​ភរិយា​សំខាន់​ត្រូវ​ទុក​ចិត្ត​ប្តី​ ទោះ​ជា​ប្រចណ្ឌ​ ស្រឡាញ់​ប្តី​ តែ​ត្រូវ​តែ​គិត​ពិចារណា​ឱ្យ​ច្បាស់​មុន​សម្រេច​ចិត្ត​រក​រឿង​ប្តី​ ។​ សំខាន់​ទោះ​ជា​នាង​ជា​ប្រពន្ធ​មាន​ការ​ងារ​ធ្វើ​អាច​រក​លុយ​បាន​ តែ​មិន​ភ្លេច​តួនាទី​ជា​មេផ្ទះ​ឡើយ​ គឺ​ធ្វើ​ម្ហូប​បម្រើ​ប្តី​ ទោះ​ជា​ឆ្ងាញ់​មិន​ឆ្ងាញ់​ត្រូវ​តែ​ធ្វើ​ ។​
ប្តី​ប្រពន្ធ​របស់​ស្រីលក្ខណ៍​ តាំង​ពី​ចាប់​ដៃ​គ្នា​មក​ខំ​ធ្វើ​ការ​រៀង​ខ្លួន​ ពិសេស​រឹត​តែ​ប្រឹង​ប្រែង​ពេល​ដឹង​ថា​មាន​កូន​ ព្រោះ​ចង់​ឱ្យ​កូន​មាន​អនា​គត​ល្អ​ ។​

ស្រី​លក្ខណ៍​ ទម្លាយ​អាថ៌​កំបាំង​ឱ្យ​ដឹង​ថា​ ស្វាមី​របស់​នាង​កាល​ពី​ដំបូង​ប្រចណ្ឌ​ណាស់​ ឃើញ​នាង​សម្តែង​ជាមួយ​តួ​ប្រុស​ស្និទ្ធ​ស្នាល​ ឬ​ចាប់​ដៃ​ថើប​ គាត់​រក​រឿង​ សួរ​ដេញ​ដោល​ តែ​នាង​តែង​តែ​ពន្យល់​ជា​និច្ច​ ដោយ​លើក​ហេតុ​ផល​ថា​ តួ​បរទេស​គេ​លេង​ស្និទ្ធ​ជាង​នេះ​​ផង​ ដូច​ដឹង​ស្រាប់​ហើយ​ មិន​ដូច​តារា​ខ្មែរ​ទេ​ ។​ ទូច​ ស្រីលក្ខណ៍​ រំលឹក​ថា​ មាន​ពេល​មួយ​នោះ​ នាង​សម្តែង​ឱ្យ​ផលិត​កម្ម​សាន់​ដេ​ តាំង​ពី​ម៉ោង​៩ព្រឹក​ ដល់​ម៉ោង​២​រំលង​អធ្រាត្រ​ នៅ​កំពង់​ស្ពឺ​ តែ​ប្តី​អត់​ជឿ​ទេ​ ក៏​ជិះ​រថយន្ត​ទៅ​តាម​មើល​ដល់​ទីតាំង​ថត​ ។​ ពេល​ទៅ​ដល់​ឃើញ​នាង​ហត់​ហេវ​ អស់​កម្លាំង​ ក៏​ចាប់​ផ្តើម​មាន​អារម្មណ៍​អាណិត​ប្រពន្ធ​ ។​

ស្វាមី​របស់​ទូច​ ស្រីលក្ខណ៍​ អាយុ​៤៥​ឆ្នាំ​ ​ឯ​នាង​អាយុ​២៨​ឆ្នាំ​ទៅ​ហើយ​ ទើប​សម្រេច​ចិត្ត​យក​កូន​នា​ពេល​នេះ​ ។​ ម្យ៉ាង​ទៀត​កូន​ដែល​ចាប់​កំណើត​ក្នុង​ផ្ទៃ​នាង​ ជា​កូន​ប្រុស​ ខណៈ​បង​ប្អូន​ខាង​ស្វាមី​នាង​សុទ្ធ​តែ​មាន​កូន​ស្រី​ ធ្វើ​ឱ្យ​ ម្នាក់ៗ​សប្បាយ​ចិត្ត​ណាស់​ ៕​