ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លូវ ថោះ និង​មមី ពូកែ​សន្សំ​លុយ​ជាងគេ ហើយ​ក៏​សល់​ច្រើន​ជាងគេ​ដែរ

1 ថ្ងៃ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំឆ្លូវ បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំឆ្លូវ មិនសូវ​ចូល​ចិត្ត​ចាយ​លុយ​ទេ ព្រោះ​គេ​ដឹង​ថា​លុយ​គឺ​ពិបាក​រក​ណាស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​ចូល​ចិត្ត​សន្សំ​លុយ មិន​ចូល​ចិត្ត​ចាយ​ផ្តេសផ្តាស​ឡើយ​។ ដូចនេះ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំឆ្លូវ

បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំឆ្លូវ មិនសូវ​ចូល​ចិត្ត​ចាយ​លុយ​ទេ ព្រោះ​គេ​ដឹង​ថា​លុយ​គឺ​ពិបាក​រក​ណាស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​ចូល​ចិត្ត​សន្សំ​លុយ មិន​ចូល​ចិត្ត​ចាយ​ផ្តេសផ្តាស​ឡើយ​។ ដូចនេះ លុយ​ដែល​គេ​អាច​សល់​គឺ​ច្រើន​តែ​ម្តង​។

ឆ្នាំថោះ

អ្នក​ដែល​កើត​ក្នុង​ឆ្នាំថោះ គឺជា​បុគ្គល​ដែល​ពូកែ​គ្រប់គ្រង​លុយ​ខ្លាំង​ណាស់ ដោយ​ធ្វើ​ឲ្យ​លុយ​គេ​តែង​សល់ មិន​ដែល​ចាយ​អស់នោះ​ទេ​។ ជា​ពិសេស នៅ​ពេល​ដែល​គេ​ចង់​ទិញ​អ្វីមួយ គេ​តែង​គិត​ច្បាស់ ទើប​ទិញ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​សល់​លុយ​បាន​ច្រើន​។

ឆ្នាំមមី

មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំមមី ជា​ធម្មតា មិន​ចូល​ចិត្ត​ទិញ​របស់​ផ្តេសផ្តាស​ឡើយ ដោយ​គេ​តែង​សន្សំ​លុយ​ជា​និច្ច​។ ជា​ពិសេស គេ​មិន​ចូល​ចិត្ត​ទិញ​របស់​ថ្លៃ​ៗ​ឡើយ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​សល់​បាន​ច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ