ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បៈ​ខ្មែរ​អមតៈ ​រៀបចំ​ពិធីតាំង​ពិព័រណ៍​ស្មូន​ឆ្នាំង​របស់​អ្នក​ភូមិ​ក្នុង​ខេត្ត​កំពង់ឆ្នាំង

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នេះគឺជា​ការ​តាំងពិព័រណ៍​មួយ​ទៀត​របស់​សិល្បៈ​ខ្មែរ​អមតៈ ក្នុង​គោល​បំណង​បង្ហាញ​ប្រាប់​ពីការ​ថែរក្សា​ប្រពៃណី​របស់​អ្នក​ភូមិ​ក្នុងការ​ធ្វើ​ក្អម ឆ្នាំង នៅ​ខេត្ត​កំពង់ឆ្នាំង ឱ្យ​នៅ​មាន​ជីវិត​ដល់​បច្ចុប្បន្ន និង​ពី​របៀប​នៃ​ការ​ប្រើ​ប្រាស់​កុលាលភាជន៍​នៅ​ក្នុង​សហ​គមន៍ ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ជីវ​​ភាព​រស់​នៅ​របស់​ពួកគេ ព្រម​ទាំង​មាន​បង្កើត​

រាជធានីភ្នំពេញ ៖ នេះគឺជា​ការ​តាំងពិព័រណ៍​មួយ​ទៀត​របស់​សិល្បៈ​ខ្មែរ​អមតៈ ក្នុង​គោល​បំណង​បង្ហាញ​ប្រាប់​ពីការ​ថែរក្សា​ប្រពៃណី​របស់​អ្នក​ភូមិ​ក្នុងការ​ធ្វើ​ក្អម ឆ្នាំង នៅ​ខេត្ត​កំពង់ឆ្នាំង ឱ្យ​នៅ​មាន​ជីវិត​ដល់​បច្ចុប្បន្ន និង​ពី​របៀប​នៃ​ការ​ប្រើ​ប្រាស់​កុលាលភាជន៍​នៅ​ក្នុង​សហ​គមន៍ ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ជីវ​​ភាព​រស់​នៅ​របស់​ពួកគេ ព្រម​ទាំង​មាន​បង្កើត​នូវ​សម្ភារ​ប្រើ​ប្រាស់​ថ្មីៗ​ធ្វើ​ពី​ដី​​ឥដ្ឋ​ដូចជា ចង្ក្រាន និង​ឧបករណ៍​បន្សុទ្ធ​ទឹក​ជាដើម ។ ការ​បើក​ពិព័រណ៍​នឹង​ត្រូវធ្វើឡើង​នៅ​ថ្ងៃទី​​៣០ មេសា វេលា​ម៉ោង​៦​រសៀល នៅវិចិត្រ​​សាល​សិល្បៈ​ខ្មែរ​អមតៈ​ ។

នៅ​ក្នុង​កម្មវិធី​បើក និង​មាន​ការ​បង្ហាញ​ជូន​នូវការ​រាំរបាំ «ឆ្នាំង» ដែលដឹក​នាំ​ដោយព្រឹទ្ធា​ចារ្យ អ៊ុយ លតាវណ្ណ និង​សម្តែង​​​ដោយ​ក្រុម​សិល្ប​ករ​មកពី​ថ្នាក់​យីកេ ។ ការតាំង​ពិព័រណ៍​ស្មូន​ឆ្នាំង​​នេះ នឹង​ត្រូវ​ដាក់​​បង្ហាញ​ជូន​រហូតដល់​ទី​៣០ មិថុនា ២០១៤ ។

លោក Bruce Fairman កុម្ភការី​ជន​​ជាតិ​អាមេរិក ដែល​បាន​ចាប់​ផ្តើម​គំរោង​​សិប្បករ​​ខ្មែរ​បាន​លើក​ឡើងថា «ស្មូន​ឆ្នាំង​ខ្មែរ មានតាំងពី​សម័យ​អង្គរ​មក​ម៉្លេះ» ។ ក្អម ឆ្នាំងដី និង​កុលាលភាជន៍​ពីបុរាណ​ត្រូវបាន​ធ្វើ​ឡើង​ពីថ្នាំ​លាប​រលោង​ដែល​មាន​ពណ៌​បៃតង​នៅជុំវិញ​ភ្នំគូលែន និង​ពណ៌ខ្មៅ ឬ​ពណ៌ត្នោត ពីភូមិ​នៅខេត្ត​សៀមរាប ។ នេះបើ​តាម​សម្តី​របស់​បុរាណ​វិទូ​ជនជាតិ​ជប៉ុន ដែល​បាន​រក​ឃើញ​​នៅក្នុង​អំឡុងពេល​គាត់​កំពុង​ស្រាវជ្រាវ​រកដី​ឥដ្ឋ​ ដើម្បី​ធ្វើ​ស្មូន​​ឆ្នាំង​តាម​បែប​សហ​សម័យ និង​រៀបចំ​ធ្វើគំរោង​មួយឈ្មោះថា ក.ឆ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព