ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​រងគ្រោះ​​មិនស្គាល់អត្តសញ្ញា​ណ​​ម្នាក់​សន្លប់​៣​ថ្ងៃ​ហើយ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់​ឆ្នាំង ក្រុមគ្រូពេទ្យ​អំពា​វនាវ​​រក​ក្រុមគ្រួសារ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ បុរស​ម្នាក់​សន្លប់ក្នុង​មន្ទីរពេទ្យ​​បង្អែក​ខេត្ត​កំពង់​ឆ្នាំង​ ​​អស់រយៈពេល៣ថ្ងៃមក​ហើយ ​ដោយពុំមាន​ក្រុម​គ្រួសារ​​ណា​ម្នាក់​មក​សាក​សួរនាំ​ ឬកំដឡើយ ​ហើយ​ក៏ពុំមាននរណា​ម្នាក់​​ដឹងថា ជនរងគ្រោះមាន​គ្រោះថ្នាក់​ដោយសារអ្វីនោះ​ដែរ ប៉ុន្តែត្រូវ​បាន​គ្រូ​ពេទ្យ​​សង្ស័យថា អាច​គ្រោះថ្នាក់ដោយចរាចរណ៍ ។

ប្រភព​ពី​​គ្រូពេទ្យ​បាន​ឱ្យ​ដឹង​ថា ជនរង​គ្រោះ​ត្រូវ​គេដឹក​ចូលម​កមន្ទីរពេទ្យ​​កាលពី​រសៀល​ថ្ងៃទី​២៧ ​មេសា ២០១៤​ មកម្ល៉េះ ដោយ​មាន​របួស​​ឈាមហូរ​ពេញខ្លួន ពិសេស​របួស​លើក្បាល​ធ្ងន់​ ។ ​ជន​រងគ្រោះ​មាន​អាយុ​ប្រមាណជាង៣០ឆ្នាំ សម្បុរ.ស មានសក់​​រួញ​តិច​ៗ​​ កម្ពស់ប្រហែល១,៦៥ ម៉ែត្រ ។

ប្រភព​បាន​បន្តថា ក្រុម​គ្រូពេទ្យសូម​អំពាវនាវ​ដល់ក្រុមគ្រួសារ​ណា​ ដែលមាន​បាត់​សមាជិក​ក្នុងគ្រួសារ និងមាន​ភិនភាគដូចខាងលើ​ សូមមេត្តា​ប្រញាប់​​ទាក់​ទង​មកមន្ទីពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំងជា​បន្ទាន់​ ដើម្បី​ប្រញាប់បញ្ជូន​​ជនរងគ្រោះ​​ទៅព្យា​បាលបន្ត​នៅ​រាជ​ធានី​ភ្នំពេញ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព