ដុះក្អែល​អ្នក​ជល់​មាន់​៣​នាក់​ និងដកហូត​អា​គក​៣​ក្បាល


ខេត្តបាត់ដំបង ​៖ សមត្ថកិច្ច​បាន​ដុះក្អែល​អ្នក​ញៀន​នឹង​ល្បែង​បញ្ជល់មាន់​ចំនួន​៣​នាក់ បន្ទាប់​ពី​បង្ក្រាប​ទី​តាំង​​ល្បែង​នេះ​មួយ​កន្លែង កាលពី​រសៀល​ថ្ងៃ​ទី​១៨ តុលា នៅ​ចំណុច​ភូមិ​ទួល ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល
ខណ​​:​ដែល​មនុស្ស​រាប់​សិប​នាក់​ បាន​រត់​បាតជើង​ស​ព្រាត ​។

របាយការណ៍​លោក​ផង់ សុភាព អធិការ​ស្រុក​ថ្មគោល បាន​ឲ្យ​ដឹង​ថា ល្បែង​បញ្ជាក់​មាន់​ខាងលើ​នេះ ត្រូវ​បាន​ក្រុម​អ្នក​ញៀន​នឹង​ល្បែង​នេះ នាំ​គ្នា​បើក​លេង​លួចលាក់ តែ​ក្រោយ​ពី​សមត្ថកិច្ច​ទៅ​ទូល​បាន​ព័ត៌មាន ទើប​សុំ​គោល​ការ​ណ៍​​លោកស្នងការ​ខេត្ត ដើម្បី​ចុះ​បង្ក្រាប​តែ​ម្ដង ​។ លោក​អធិការ​បាន​បញ្ជាក់​ថា ជាមួយនឹង​កិច្ច​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​អ្នក​ប្រព្រឹត្ត​ល្បែង​ចំនួន​៣​នាក់ ​និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។

បើ​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា អ្នក​ញៀន​ល្បែង​ទាំង​៣​នាក់​ ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១-ឈ្មោះ សន គ្រុយ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ ២-​ឈ្មោះ ចាន់ ជឿន ភេទ​ប្រុស ​អាយុ​៥៤​ឆ្នាំ ទាំង​២​នាក់​នេះ ​រស់នៅ​ភូមិ​ទំនាប ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល និង៣-ឈ្មោះ ភូ វ៉េ​ី​ន ភេទ​ប្រុស​ អាយុ​៦២​ឆ្នាំ នៅ​ភូមិ​ទួល​តា​សុខ ឃុំ​បន្សាយ​​ត្រែង ស្រុក​ថ្មគោល ​។ រីឯ​វត្ថុ​តាង​ដែល​ដកហូត​មាន​មាន់​ជល់​​២​ក្បាល​, សង្វៀន​មួយ​ឈុត និង​ម៉ូតូ​ចំនួន​១៣​គ្រឿង​ផង​ដែរ​។

លោក​ផង់ សុភាព អធិការ​ស្រុក​ថ្មគោលបាន​បញ្ជាក់​ថា ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់​ទាំង​៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការ​ស្រុក​ដើម្បី​សួរនាំ​។ ប៉ុន្តែ​លោកស្នងការ​ខេត្ត គ្រាន់តែ​បង្គាប់​ឲ្យ​ក្រុម​អ្នកលេង​ល្បែង​ទាំងនេះ ​ធ្វើ​កិច្ចសន្យា​ប​ញ្ឍ​ប់​ប្រព្រឹត្ត​ល្បែងស៊ីសង និង​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើការ​អប់រំ​ហើយ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ដោយឡែក​វត្ថុ​តាង​ទាំងអស់​ត្រូវ​បាន​ដកហូត​រក្សា​ទុក ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ