ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ចម្រៀង​កូរ៉េ​​​​ Suzy ​បរិច្ចាគ​​ប្រាក់​​48.000​ដុល្លារ​​ដល់​គ្រួសារ​លិច​នាវា

11 ឆ្នាំ មុន

សមា​ជិក​​ក្រុម​​ចម្រៀង​​នារី​កូរ៉េ​​ Miss A នាង​ ​ Suzy បាន​បរិច្ចាគ​​ប្រាក់​ផ្ទាល់​ខ្លួន​របស់​នាង​​៤៨.០០០​ដុល្លារ​អាមេរិក​ ដល់​គ្រួសារ​រង​គ្រោះ​​​លិច​នាវា​​ Sewol​ ។​អ្នក​ចា​ត់​ការ​ទូទៅ​​របស់​នាង Suzy ​​​ប្រចាំ​ផលិត​កម្ម​​ JYP Entertainment ​លើក​ឡើង​ថា​ ពួក​គេ​ស្ងើ​ច​សរសើរ​ពី​ទឹក​ចិត្ត​​មនុស្ស​ធម៌​​ដែល​ស្តែង​ចេញ​​តាម​​រយៈ​ការ​បរិច្ចាគ​​ទឹក​ប្រាក់​​ទៅ​ដល់​គ្រួសារ​​​ជន​រង​គ្រោះ​​លិច​នាវា​​ Sewol ។

ការ​បរិច្ចាគ​​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២២ មេសា ២០១៤ តាម​រយៈ​ការ​ផ្តល់​ជា​សាច់​ប្រាក់​​​ទៅ​ឱ្យ​អង្គ​ការ Gwangju-Jeonnam’s Life Sharing Practice Organization (Nanum24)។​ ​សកម្ម​ភាព​​នេះ​​​ធ្វើ​​ឡើង​ក្រោម​ការ​រៀប​ចំ​ផ្ទាល់​របស់​អង្គ​ការ​ Life Sharing Practice Organization ​ដើម្បី​រៃ​អង្គាស​​ប្រាក់​ពី​​ជន​សប្បុរស​​​នានា​​ ក្នុង​នោះ​​ក៏​រួម​មាន​​​សិល្បករ​ និង​សិល្បការិនី​​ផង​ដែរ ។

ដោយ​ឡែក​​តារា​សម្តែង​លោក Kim Soo Hyun ​ចូល​រួម​បរិច្ចាគ​​​ប្រាក់​​២៨៩.០០០​ដុល្លារ​អាមេរិក​ ចំពោះ​កុមារ​ និង​អ្នក​រស់​រាន​​មាន​ជីវិត​​ពី​ការ​លិច​​នាវា Sewol ​ផង​ដែរ​ ។ នាវា​នោះ​​​លិច​កាល​ពីថ្ងៃ​​ទី​១៦ មេសា ២០១៤ ក្នុង​សមុទ្រ​​នៃ​កោះ Jindo។ លើ​នាវា​​នោះ​មាន​​សិស្ស​ប្រមាណ​​​៣០០​នាក់ និង​គ្រូ​បង្រៀន​ជា​ច្រើន​នាក់​​ទៀត ​។ មក​ទល់​ពេល​នេះ​​មាន​អ្នក​រស់​រាន​មាន​ជីវិត​ត្រឹម​តែ​៧០​នាក់​​ប៉ុណ្ណោះ ៕