ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យ​ក្មេង​ម្នាក់​សង្ស័យ​​ត្រូវ​ថ្នាំ​​ដើរ​ដួលនិង​នោមដាក់ខោ​​​តាម​ផ្លូវ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថ​កិច្ច​និង​ប្រ​ជា​ពល​រដ្ឋ​ជួយ​អន្តរា​គមន៏

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យ​ក្មេង​ម្នាក់​មាន​អាយុ​ប្រ​មាណ​ជាង​២០​ឆ្នាំ ដែល​មើល​ទៅ​មាន​អាការៈ​ដូច​ជា​ត្រូវ​ថ្នាំ បាន​ដើរ​ដួល​តាម​ផ្លូវ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើលដល់​ប្រ​ជា​ពលរដ្ឋ​និង​សមត្ថ​កិច្ច​ជួយ​អន្ត​រា​គមន៏ ។ ហេតុ​ការ​ណ៏​ភ្ញាក់​ផ្អើល​កើត​ឡើង​នៅ​វេលា​ម៉ោង ៩និង​០៥​នាទី យប់ ថ្ងៃ​ទី ២៨ មេសា ២០១៤ នៅ​ចំណុច​ផ្លូវ​ 28BTកែងនិង​ផ្លូវ 51BT ស្ថិតនៅ​ក្នុង​ភូមិ​សន្សំ​កុសល​៣ សង្កាត់​បឹ

រាជធានី​ភ្នំពេញ ៖ នារី​វ័យ​ក្មេង​ម្នាក់​មាន​អាយុ​ប្រ​មាណ​ជាង​២០​ឆ្នាំ ដែល​មើល​ទៅ​មាន​អាការៈ​ដូច​ជា​ត្រូវ​ថ្នាំ បាន​ដើរ​ដួល​តាម​ផ្លូវ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើលដល់​ប្រ​ជា​ពលរដ្ឋ​និង​សមត្ថ​កិច្ច​ជួយ​អន្ត​រា​គមន៏ ។ ហេតុ​ការ​ណ៏​ភ្ញាក់​ផ្អើល​កើត​ឡើង​នៅ​វេលា​ម៉ោង ៩និង​០៥​នាទី យប់ ថ្ងៃ​ទី ២៨ មេសា ២០១៤ នៅ​ចំណុច​ផ្លូវ​ 28BTកែងនិង​ផ្លូវ 51BT ស្ថិតនៅ​ក្នុង​ភូមិ​សន្សំ​កុសល​៣ សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ ។

បើតាម​នារី​រង​គ្រោះ​ដែល​ឆ្លើយ​ប្រាប់​អ្នក​ ឆ្លើយ​ឆ្លង​ព័ត៌មាន​កោះ​សន្តិភាព​ទាំង​ស្រពេ​ច​ស្រពិល​ថា នាងស្នាក់​នៅ​ជិត​ផ្សារ​ហេង​លី​ ក្នុង​ខណ្ឌ​ទួលគោក ​ហើយ​ត្រូវ​បាន​មិត្ត​ភក្តិ​របស់​នាង​ដែល​សុទ្ធ​តែ​ជា​បុរស​ហៅ​នាង​ឱ្យ​មក​ផឹក​ជា​មួយ​​នៅ​ការដ្ឋាន​សំណង់​មួយ​ដោយ​មិន​ចាំ​ទីតាំង និង​បាន​ផឹក​ស្រា​ចាយ​សៀង​អ៊ី អស់​ជា​ច្រើន​​ដប​ បន្ទាប់​មក​នាង​ក៏​ដើរ​ត្រ​ឡប់ទៅ​ផ្ទះ​វិញ​។នារី​រងគ្រោះ​បាន​ប្រាប់​បន្ត​ថា នាង​ត្រូវ​ថ្នាំ មិត្ត​ភក្តិចង់​ធ្វើ​បាប​នាង ហើយ​ ​នាង​មិន​ទៅ​កន្លែង​ផឹក​និង​វិញ​ទេ។

តាម​សម្តី​ប្រ​ជា​ពល​​វិញ​ បា​ន​ឱ្យ​ដឹង​ថា គេ​ឃើញ​នារី​រង​គ្រោះ​ដើរ​មក​ដួល​នៅ ចំណុច​កន្លែង​កើត​ហេតុ​ ហើយ​មាន​ប្រ​ជា​ពលរដ្ឋ​ទៅ​ជួយ​លើក​នាង​ប៉ុន្តែ​នាង​បាន​រុញ​ច្រាន​គេ​ចេញ ដោយ​ដើរ​ដោយ​ខ្លួនឯង​ទៅ​មុខ​ទៀត​ដួល​ម្តង​ទៅ​ពីរដង​ទៀត​ដោយ​ឃើញ​ដូច្នេះ​ប្រ​ជាពលរដ្ឋ​បានឱ្យ​​ទឹក​សុទ្ធ​០២​ដបទៅ​នារី​រង​គ្រោះ​ ហើយ​នារី​រង​គ្រោះ​ផឹក​អស់​ទាំង​០២​ដប រួច​​បាន​លេច​នោម​ដាក់​ខោ​តែ​ម្តង ។

បន្តិចក្រោយ​មក​គេឃើញ​រថយន្ត​សង្រ្គោះ​របស់​មន្ទីរ​ពេទ្យ​បង្អែក​មាន​ជ័យ មក​ដឹក​យក​នារី​រង​គ្រោះ​ទៅ​សង្រ្គោះ​នៅ​ទី​នោះ​ ពេល​ដែល​ក្រុម​គ្រូ​ពេទ្យ​លើក​នាង​ដាក់​លើ​ប្រង់​ការ​​នាង​បាន​រើ​បម្រាស់ ឃើញ​ដូច្នេះ​ប្រ​ជា​ពល​រដ្ឋ​នាំ​គ្នា​ជួយ​សែង​នារី​រង​គ្រោះ​ដាក់​ក្នុង​រថយន្ត​សង្រ្គោះ​តែ​ម្តង ។

ទាក់​ទង​និង​ហេតុ​ការ​ណ៏​នេះ​ប្រ​ជា​ពលរដ្ឋ​ភាគ​ច្រើន​បាន​លើក​ឡើង​ថា នារី​ម្នាក់​នេះ​អាច​ត្រូវ​ថ្នាំ​ ច្រើន​ជាង​ស្រវឹង​ស្រា ។