ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យធ្លាប់ប្រមានក្រុមហ៊ុនដឹកជញ្ជូនសំរាមសំអាតក្រុងជាញឹកញាប់តែរយះពេលជិតមួយខែហើយមិនដែលឃើញដឹកសំរាមយកទៅចាក់ចោលទេដែលធ្វើឱ្យប្រជាពលលើកឡើងថាក្លិនស្អុយនៃសំរាមនេះអាចធ្វើឱ្យខូចសុខភាពនិងប៉ះពាល់បរិស្ថាន។
ប្រជាពលបានប្រាប់ឱ្យដឹងថាក្រុមហ៊ុនដឹងជញ្ជូនសំរាមសំអាតក្រុងមិនដែលឃើញមកដឹកសំរាមយកទៅចោលជិតមួយខែហើយដោយទុកឱ្យនៅចោលតាមមុខផ្ទះប្រជាពលរដ្ឋ តាមបេនឡាន និងមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថ និងតាមមន្ទីរនានាក្នុងក្រុងសិរីសោភ័ណ បង្កឱ្យមានក្លិនស្អុយដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងបរិស្ថាន ហើយប្រជាពលរដ្ឋបានធ្វើការរិះគន់ថា បើប្រមូលលុយវិញលឿនប៉ុន្តែប្រមូលសំរាមវិញមានការយឺតយ៉ាវ ។
ចៅហ្វាយខេត្តបន្ទាយមានជ័យធ្លាប់មានប្រសាសន៏ជាច្រើនលើកច្រើនសារទៅហើយដល់ក្រុមហ៊ុនដឹកជញ្ជូនសំរាមសំអាតក្រុងដែលប្រមូលសំរាមមានការយឺតយ៉ាវ ដែលធ្វើឱ្យសំរាមនៅកកស្ទះជះក្លិនស្អុយប៉ះពាល់ទៅដល់សុខភាពប្រជាពលរដ្ឋ ហើយត្រូវធ្វើយ៉ាងណាប្រមូលសំរាមឱ្យបានទាន់ពេល ។
តំណាងក្រុមហ៊ុនដឹកជញ្ជូនសំរាមសំអាតក្រុងសិរីសោភ័ណបានប្រាប់ឱ្យដឹងថា មូលហេតុដែលមានការកកស្ទះសំរាមគឹកើតមានជារៀងរាល់ឆ្នាំខែ៤ ក្រោយចួលឆ្នាំដែលធ្វើឱ្យកើតមាន៖ ទី១.កាកសំណល់សំរាមកើនឡើងទ្វេគុណ ,ទី២.គឺកម្មករបានឈប់សម្រាកនៅក្នុងឱកាសចូលឆ្នាំថ្មី រហូតដល់ថ្ងៃទី២០ទើបចូលធ្វើការវិញ,ទី៣.ក្រោយពេលអាជ្ញាធរធ្វើការសំអាតតាមដងផ្លូវជុំវិញផ្សារសិរីសោភ័ណ គឺក្រុមហ៊ុនបានដកកម្មករ និងរថយន្តជួយសំអាត, ទី៤.ការប្រមូលសំរាមគឺនិងធ្វើបណ្តើរៗឱ្យរួចរាល់ក្នុងរយះពេល០៣ថ្ងៃ ។
ចែករំលែកព័តមាននេះ