រាជធានីភ្នំពេញ ៖ នៅសាលប្រជុំសាលាខណ្ឌដូនពេញបានរៀបចំប្រជុំក្រុមប្រឹក្សាសាមញ្ញលើកទី៥៩ អាណត្តិទី១កាលពីរសៀល ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៤ ក្រោមអធិបតីភាពលោកហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោកសុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញជាតំណាងលោកអភិបាលខណ្ឌ លោកឈឹម ឌីណា អភិបាលរងព្រមទាំងមានការចូលរួមពីសំណាក់អស់លោក លោកស្រី អភិបាលរង នាយករដ្ឋបាល លោកអធិការរងនគរបាលខណ្ឌដូនពេញ លោកមេបញ្ជាការរងអាវុធហត្ថខណ្ឌដូនពេញ លោក លោកស្រីប្រធានការិយាល័យជុំវិញខណ្ឌលោក លោកស្រីចៅសង្កាត់ទាំង១២ ប្រធានទីរួមផ្សារទាំង៣សរុបប្រមាណជា៥០នាក់។
ជាកិច្ចចាប់ផ្តើមលោកហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានមានប្រសាសន៍ថា ស្វាគមន៍បើកកិច្ចប្រជុំដោយយោងតាមប្រការ៨ដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខណ្ឌដូនពេញរាល់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាខណ្ឌដូនពេញនឹងប្រព្រឹត្តទៅបានលុះត្រាតែមានវត្តមានសមាជិកក្រុមប្រឹក្សាលើសពីចំនួនពាក់កណ្តាលនៃចំនួនសមាជិកក្រុមប្រឹក្សាទាំងមូល។
ប្រធានក្រុមប្រឹក្សាខណ្ឌបានជំរាបជូនពីរនៀបវារះនីមួយៗមកដាក់បញ្ចូលក្នុងកិច្ចប្រជុំសាមញ្ញកម្ពុជាប្រឹក្សាលើកទី៥អាណត្តិទី១ដើម្បីអនុម័តមានដូចខាងក្រោម៖
១-ពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៨របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ,២- ពិនិត្យនិងអនុម័តរបាយការណ៍រយះពេល១ខែ(មេសា)ឆ្នាំ២០១៤របស់រដ្ឋបាលខណ្ឌដូនពេញ, ៣-បញ្ហាផ្សេងៗ។មុនកិច្ចប្រជុំលោកប្រធានក្រុមប្រឹក្សាបានដាក់របៀបវារះប្រជុំដើម្បីសុំការអនុម័តក្រោយពីបានពិនិត្យរួចមកសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌក៏បានអនុម័តលើរបៀបវារះដោយក្រុមប្រឹក្សាទាំងមូល១១លើ១១សម្លេង។ នៅក្នុងកិច្ចប្រជុំនោះលោកអ៊ុក សាកល នាយករដ្ឋបាលខណ្ឌដូនពេញបានអានរបាយការណ៍អនុវត្តការងារប្រចាំខែមេសាឆ្នាំ២០១៤ជូនសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌឲ្យបានជ្រាបនិងលើកជាមតិយោបល់បំពេញបន្ថែមនូវចំណុចខ្វះខាត។
លោកហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ ក៏បានថ្លឬងកោតសរសើរដល់លោក លោកស្រី ប្រធានអង្គភាព គ្រប់ផ្នែក គ្រប់វិស័យបានប្រតិបត្តិការងារបានយ៉ាងល្អប្រសើរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរយះពេលបីថ្ងៃកន្លងមកមិនមានបាតុភាពណាមួយកើតឡើងនោះទេជាពិសេសបញ្ហាសន្តិសុខសង្គមក្នុងមូលដ្ឋាន។ ហើយលោកក៏សូមលើកឡើងនូវបញ្ហាក្តៅនៃស្ថានការបច្ចុប្បន្នដែលសាលារាជធានីភ្នំពេញកំពុងយកចិត្តទុកដាក់ដូចជាបញ្ហាភាដុីផ្សារព្តោះបញ្ហានេះវាប៉ះពាល់មនុស្សគ្រប់ស្រទាប់. ដូច្នេះប្រធានផ្សារបន្តការយកចិត្តទុកដាក់ការងារនេះឲ្យដល់កំរិត ហើយបញ្ហាសណ្តាប់ធ្នាបើតាមទីផ្សារ ការចតយានយន្តគ្រប់ប្រភេទដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍ សាលារាជធានីភ្នំពេញបានបង្កើតក្រុមការងារចុះត្រួតពិនិត្យលើនេះព្រះជាវិធានការកំណែទម្រង់មួយនូវរបៀបរៀបរបបធ្វើការងារឲ្យកាន់តែប្រសើរឡើង។
ចែករំលែកព័តមាននេះ