ខេត្តបន្ទាយមានជ័យ ៖ ក្មេងទំនើងម្នាក់ ត្រូវព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ធ្វើការឃាត់ខ្លួន និងចោទប្រកាន់ពីបទបង្កហិង្សាដោយចេតនា កាលពីវេលាម៉ោង១០ និង៥៤នាទីយប់ថ្ងៃទី២៧ មេសា ២០១៤ ស្ថិតនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បន្ទាប់ពីមានទំនាស់ក្នុងពិធីបុណ្យភូមិ រហូតឈានដល់កាប់ចាក់គ្នា ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះវី វុន អាយុ២១ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ចំណែកជនរងគ្រោះដែលជាគូទំនាស់ឈ្មោះផល សុភា អាយុ២០ឆ្នាំ មានទីលំនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ (របួសស្មាស្តាំ១កាំបិត)។
ដោយផ្អែកលើចម្លើយសារភាពរបស់ជនដៃដល់ និងមានស្លាកស្នាមរបួសរបស់ជនរងគ្រោះ ត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ