ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​រថ​យន្ត​យី​ឌុប​មួយ​គ្រឿង​សង្ស័យ​បង្កប់​ថ្នាំ​ញៀន​ជាមួយ​គ្រាប់​កាហ្វេ​ជាង​៤០​តោន​

11 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​ ៖ រថ​យន្ត​យី​ឌុប​មួយ​គ្រឿង​ត្រូវ​កម្លាំង​នគរ​បាល​នៃ​ការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន​ឃាត់​ និង​ឆែក​ឆេរ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ មេសា ២០១៤ ក្រោយ​ពី​មានការ​សង្ស័យ​ថា​ មាន​បង្កប់​ថ្នាំ​ញៀន​ក្នុង​បាវ​កាហ្វេ​ជាង​៤០​តោន​។

ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា គ្រាប់​កាហ្វេ​ឆៅ​ជាង​៤០​តោន​ត្រូវ​បាន​ដឹក​ជញ្ជូន​ដោយ​រថ​យន្ត​ខ្នាត​ធំ​ចេញ​ពី​ប្រទេស​ឡាវ និង​សាង​បន្ត​ដាក់​រថ​យន្ត​យី​ឌុប​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ត្រពាំង​គ្រៀល​ក្នុង​សង្កាត់​សាមគ្គី​ ក្រុង​ស្ទឹង​ត្រែង​។

ក្រោយ​ការ​សាង​បាវ​កាហ្វេ​ដាក់​រថ​យន្ត​ក្នុង​ដី​ខ្មែរ មិន​មាន​មន្ត្រី​ជំនាញ​ណា​ម្នាក់​បាន​ទៅ​ពិនិត្យ​ឡើយ តែ​បន្ទាប់​ពី​សាង​ដាក់​រថ​យន្ត​អស់​ហើយ​ទើប​មាន​កម្លាំង​នគរ​បាល​ឃាត់​ត្រួត​ពិនិត្យ​ទំនិញ​ខាង​លើ​នេះ ដោយ​ប្រាប់​ថា មាន​ការ​សង្ស័យ​បង្កប់​ថ្នាំ​ញៀន​។

ប្រភព​បន្ត​ទៀត​ថា ការ​ឆែក​ឆេរ​អស់​រយៈ​ពេល​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ឃើញ​ថា រថ​យន្ត​យី​ឌុប​នេះ​មិន​មាន​បង្កប់​ថ្នាំញៀន​នោះ​ទេ​ ហើយ​សមត្ថ​កិច្ច​ក៏​បាន​អនុញ្ញាត​ឱ្យ​រថ​យន្ត​នេះ​បន្តដំណើរ​ទៅ​មុខ​ទៀត​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព