ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការបង្ក្រាបករណីជួញដូរសត្វព្រៃ ស្ថិតនៅផ្ទះ
មួយកន្លែង ស្ថិតក្នុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ដោយដកហូតវត្ថុតាងមានសត្វព្រៃយ៉ាងច្រើនសន្ធឹក កាលពីវេលាម៉ោង០៤ និង២០នាទីរសៀលថ្ងៃទី១៧ តុលា ពីកម្លាំងសមត្ថកិច្ចចម្រុះ មានកម្លាំងកងរាជអាវុហត្ថស្រុក សហការជាមួយកម្លាំងអន្តរាគមន៍បទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ។
សេចក្តីរាយការណ៍បន្តថា ជំនួញសត្វព្រៃខាងលើ គឺត្រូវកម្លាំងបានរកឃើញសត្វព្រៃរស់ និងសាច់សត្វព្រៃងាប់ជាច្រើនប្រភេទ រួមមាន១-សាច់ជ្រូកព្រៃស្រស់ ២-ត្រកួតរស់ ៣-ត្រកួតងាប់ ៤-កុកសំបកទំពាំងងាប់ក្បាល ៥-អណ្តើកភ្នំរស់ ៦-អណ្តើកសោមឈ្មោលរស់ ៧-អណ្តើកបិទមុខរស់ ៨-ពស់ចាន់តាម៉មរស់ ។ បច្ចប្បន្ន សមត្ថកិច្ចជំនាញបានចាត់ការតាមនិតិវិធី ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ