កម្មកររោងចក្រស្បែកជើងអ៊ីចេងតវ៉ាច្រើនថ្ងៃហើយអត់ដំណោះស្រាយ លើកគ្នាមកដល់មុខសាលាខេត្ត
ខេត្តតាកែវ ៖ កម្មករ-កម្មការិនីរោងចក្រស្បែកជើងអ៊ីចេង(ខេមបូឌា) ខបភើរេសិន ដែលមានទីតាំងនៅភូមិទួលល្ហុង ឃុំតាំងដូង ស្រុកបាទីប្រមាណជាង៥០០នាក់កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៨ មេសា ២០១៤ បានលើកគ្នាជិះរថយន្តមកដល់មុខសាលាខេត្តដើម្បីឱ្យលោកអភិបាលខេត្តជួយដោះស្រាយលក្ខខណ្ឌ១០ចំណុចដែលពួកគេបានធ្វើកូដកម្មទាមទារអស់រយៈពេល១សប្តាហ៍មកហើយ អត់មានអាជ្ញាធរមន្ទីរពាក់ព័ន្ធណាជួយដោះស្រាយសោះ។
ចែករំលែកព័តមាននេះ