ខេត្តកំពង់ចាម ៖ កម្មកររោងចក្រស្បែកជើងជីងហួយជាង៣ពាន់នាក់ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៨ មេសា បាននាំគ្នាធ្វើកូដកម្មបិទកំណាត់ផ្លូវជាតិលេខ៦ នៅខាងមុខរោងចក្រ ស្ថិតក្នុងភូមិខ្នុរដំបង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ហើយមកដល់វេលាម៉ោង១និង៣០នាទីរសៀលទើបបើកឱ្យដំណើរការវិញ ហើយពួកគេថានៅថ្ងៃស្អែកនឹងមកធ្វើកូដកម្មបិទផ្លូវម្តងទៀត ។
បើតាមលោក ខ្យង ស្រេង តំណាងកម្មរោងចក្រ បានឱ្យដឹងថា ការដែលពួកគេធ្វើកូដកម្ម រហូតឈានទៅបិទកំណាត់ផ្លូវជាតិលេខ៦ ប្រយោជន៍ដើម្បីទាមទារលក្ខខណ្ឌការងារ៣ចំណុច ទី១ស្នើសុំធ្វើកូដកម្មនៅខាងមុខរោងចក្រចាប់ពីថ្ងៃទី២៤ មេសា តទៅ ,ទី២ទាមទារភាគីរោងចក្រឱ្យទទួលយកសំណើ មិនឱ្យកាត់ប្រាក់កម្មករក្នុងអំឡុងពេលឈប់សម្រាក ថ្ងៃទី១៧ដល់២៤ មេសា ស្នើសុំដំឡើងប្រាក់ដំណើរ៧ទៅ១០ដុល្លារ ប្រាក់ព្រីម ១០ទៅ១៥ដុល្លារ និងទី៣ឱ្យក្រុមហ៊ុនជួយសម្រួលដល់អ្នកបើករថយន្តឱ្យមានកន្លែងចតត្រឹមត្រូវ ឫជួយបង់ប្រាក់ផ្ញើរថយន្ត១ខែ៥ដុល្លារ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ