ខេត្តកំពត ៖ លោកបណ្ឌិតហ៊ុន ម៉ាណែត ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ កាលពីថ្ងៃទី២៤ មេសា ២០១៤ បានចុះចែកអំណោយដល់គ្រួសារជនក្រីក្រ ខ្វះទីពឹងចំនួន២០០គ្រួសារក្នុងខេត្តកំពត ដោយមានការចូលរួមពីសំណាក់អភិបាលខេត្ត, លោកខូយ ឃុនហួរ ប្រធានចលនាយុវជនកម្ពុជា, លោកម៉ឹង ពន្លក ប្រធានសាខាចលនាយុវជនកម្ពុជា ប្រចាំខេត្តកំពត, លោកកែវ វន្នី និងក្រុមការងារមួយចំនួនផងដែរ ។
ប្រធានសាខាចលនាយុវជន លោកកែវ វន្នី បានឱ្យដឹងថា ប្រជាពលរដ្ឋដែលបានទទួលអំណោយសប្បុរសធម៌មានចំនួន២០០គ្រួសារ នោះ គឺជាប្រជាពលរដ្ឋនៅក្នុងឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត ដែលជាជនក្រីក្រ ចាស់ជរា ពិការ ស្ត្រីមេម៉ាយគ្មានទីពឹង ។ ក្នុងឱកាសសំណេះសំណាលនោះ លោកបណ្ឌិតហ៊ុន ម៉ាណែត បានថ្លែងទៅកាន់ប្រជាពលរដ្ឋដោយពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងលោកជំទាវជូនចំពោះប្រជាពលរដ្ឋទាំងអស់។
អំណោយដែលបានយកទៅចែកជួនប្រជាពលរដ្ឋទាំង២០០គ្រួសារនោះ ក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល ស្ករ ប៊ីចេង មើមខ្ទឹម ប្រេងឆា និងថវិកា២ម៉ឺនរៀល។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ