ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករោងចក្រ​នៅ​បាវិត​ផ្ទុះ​ហិ.ង្សា​​​​​​វាយ​កម្ទេច​​ទ្វារ​​និង​របង​​រោងចក្រ​​ ខេន​ឌី​​ ផលិត​​តុក្កតា

11 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង​​ ៖ បើតាមសេចក្តី​រាយការណ៍​បាន​ឱ្យដឹង​ថា មកដល់​វេលា​ម៉ោង​​៩និង​​៣០​នាទី​ព្រឹក​​ ក្រុម​កម្មករ​​បាន​ផ្ទុះ​អំពើ​​ហិ.ង្សា​​នាំគ្នាសម្រុក​​​​វាយ​កម្ទេច​​ទ្វារ​​ និង​របង​​រោងចក្រ​​ ខេន​ឌី​​ ផលិត​​តុក្កតា ខណៈ​ដែល​​រោងចក្រ​មួយ​នេះ​កំពុង​សាង​សង់ និង​​មិនទាន់​ជ្រើសរើស​​បុគ្គលិក​នៅ​ឡើយ​ ។

ខេត្ត​ស្វាយរៀង​​ ៖ បើតាមសេចក្តី​រាយការណ៍​បាន​ឱ្យដឹង​ថា មកដល់​វេលា​ម៉ោង​​៩និង​​៣០​នាទី​ព្រឹក​​ ក្រុម​កម្មករ​​បាន​ផ្ទុះ​អំពើ​​ហិង្សា​​នាំគ្នាសម្រុក​​​​វាយ​កម្ទេច​​ទ្វារ​​ និង​របង​​រោងចក្រ​​ ខេន​ឌី​​ ផលិត​​តុក្កតា ខណៈ​ដែល​​រោងចក្រ​មួយ​នេះ​កំពុង​សាង​សង់ និង​​មិនទាន់​ជ្រើសរើស​​បុគ្គលិក​នៅ​ឡើយ​ ។

កម្ម​ករ​-​កម្ម​កា​រិនី​​​​៤០រោង​ចក្រ ក្នុង​នោះ​​​តំបន់​​សេដ្ឋ​កិច្ច​ពិ​សេស​​​​មេនហាតធេ​​​ន២២​រោង​ចក្រ, តាយ​​​សេង​១៧​រោ​ង​ចក្រ និង​សាន​តុង​នៅព្រឹក​​ថ្ងៃទី​​២៨ មេសា បាន​ប្រមូលផ្តុំ​​​​​​គ្នា​បន្ត​​​​​​ធ្វើ​កូ​ដ​​កម្ម​​ ដោយ​​​​​​​ពុំព្រម​​​​​​​​ចូល​​ធ្វើ​ការ​​​​​​​វិញ​​ ប្រយោជន៍​​ដើម្បី​ទាម​ទារ​ប្រាក់រង្វាន់​៥០ដុល្លារ​​​​សម្រាប់​ឱកាសបុណ្យ​ ចូល​ឆ្នាំ​ថ្មីប្រពៃណី​ជាតិ​ និង​ជាថ្នូរ​មិន​ធ្វើ​​កូដ​កម្ម-​បាតុ​កម្ម។ រោង​ចក្រ​​​ទាំងនេះ​​មាន​​ទី​តាំង​​ស្ថិត​នៅភូមិ​តាពៅ ឃុំ​តាបប់ សង្កាត់​​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង ។