ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ផ្សំ​ថ្នាំ​ខ្មែរ​ម្នាក់ត្រូវ​ប្រជាពលរដ្ឋ​ចោទ​ថា ចេះ​អំពើអាបធ្មប់​ ​វាយ​រហូត​​ដល់​ស្លា.ប់​

11 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ ​​បុរស​ម្នាក់​ជាគ្រូ​ខ្មែរ​ផ្សំ​ថ្នាំ​បុរាណ​ ត្រូវ​ប្រជាពលរដ្ឋ​​​ជាង​៤០០​នាក់​​ចោទ​ប្រកាន់ថា ចេះអំពើ​អាបធ្មប់ ក៏​នាំ​គ្នា​ឡើងទៅ​​​​ឡោម​ព័ទ្ធ​ផ្ទះ ​និង​ឈាន​ដល់​​​ចាប់​ជនរងគ្រោះ​វាយ​សម្លា.ប់តែម្តង ។

ខេត្ត​តាកែវ ៖ ​​បុរស​ម្នាក់​ជាគ្រូ​ខ្មែរ​ផ្សំ​ថ្នាំ​បុរាណ​ ត្រូវ​ប្រជាពលរដ្ឋ​​​ជាង​៤០០​នាក់​​ចោទ​ប្រកាន់ថា ចេះអំពើ​អាបធ្មប់ ក៏​នាំ​គ្នា​ឡើងទៅ​​​​ឡោម​ព័ទ្ធ​ផ្ទះ ​និង​ឈាន​ដល់​​​ចាប់​ជនរងគ្រោះ​វាយ​សម្លាប់តែម្តង ។

ហេតុការណ៍នេះបង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេ​លា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​២៧ មេសា ២០១៤ ស្ថិត​នៅ​ភូមិ​ព្រៃជន្លួញ ឃុំ​ក្រាំងលាវ ស្រុក​បាទី ខេត្ត​តាកែវ ​​។

ប្រភព​បាន​ឱ្យ​ដឹងថា ជនរងគ្រោះ​ដែល​ត្រូវ​ប្រជា​ពល​រដ្ឋ​វាយសម្លាប់​ឈ្មោះ​ពៅ សុវណ្ណ ហៅម៉ៅ អាយុ​៣២​ឆ្នាំ (ជា​គ្រូ​ខ្មែរ​ផ្សំ​រោកថ្លើម) រស់នៅ​ក្នុង​ភូមិ-ឃុំ​ខាងលើ មាន​ប្រពន្ធ​​​ឈ្មោះ​​​ចេវ ចិន្តា អាយុ​៣០​ឆ្នាំ ។

តាមប្រភព​​ពី​ប្រពន្ធ​​បាន​ឱ្យ​ដឹងថា មូលហេតុ​​ដែល​នាំ​ឱ្យ​មានអំពើហិង្សា​នេះ គឺដោយ​សារ​ក្រុមប្រជាពលរដ្ឋ​​មាន​ការ​ខឹង​សម្បា និង​ច្រណែន​​ឈ្នានី​សដោយ​សារប្តី​គាត់ចេះ​​ផ្សំ​ថ្នាំព្យា​បាល​រោគថ្លើម​ ហើយ​មានគេ​តែង​តែ​​ជូន​សាគុណជា​បន្តបន្ទាប់ បាន​ធ្វើ​ឱ្យ​ពួក​គាត់​ខឹង​​​ដោយ​​ចោទ​ថា ប្តី​គាត់​ចេះ​មន្ត​អាគមអាបធ្មប់​ថែមទៀត។

ស្ត្រី​ខាង​លើបានបន្តទៀតថា មុន​ពេលកើតហេតុ មានប្រជាពលរដ្ឋ​ចំនួន​ប្រហែល​៤០០​នាក់មកឡោម​ព័ទ្ធ​ផ្ទះ​គាត់ និង​ឡើង​ទៅ​វាយបំផ្លាញ​អាសនៈ​របស់​ប្តី​គាត់ទៀត ។ លុះ​ព័ទ្ធ​រហូត​ដល់ម៉ោង​៧យប់ថ្ងៃដដែល ក៏​មានបុរស​១០នាក់បាន​ទិញ​ស្រា.សផឹក​នៅ​ខាង​ក្រោម​ផ្ទះ​​គាត់​ ហើយក៏ឡើងទៅចាប់​ប្តី​​គាត់វាយឱ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់​មក​រហូតដល់ម៉ោង៨យប់ ជនទាំងនោះ​បានឡើង​ទៅ​ម្តង​ទៀត ក៏វាយសម្លាប់​ប្តី​របស់គាត់​តែម្តង ។

​ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព