ខេត្តកំពត ៖ ដើមគ្រញូង១ដើម ជិតកន្លះម៉ែត្រគូបត្រូវប្រជាពលរដ្ឋមួយគ្រួសារប្រទះឃើញកប់ក្នុងដី ខណៈពេលពួកគាត់កំពុងជីកស្តារអណ្តូងដើម្បីយកទឹកស្រោចដើមធុរេន កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៧ មេសា ២០១៤ នៅភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ហើយយកម៉ាស៊ីនត្រង់សឺន័រមកអារកាត់ជាកង់ៗរក្សាទុក។
ប្រភពព័ត៌មានបានឱ្យដឹងថា ដំណឹងនៃការប្រទះឃើញឈើគ្រញូងនេះ ត្រូវបានលេចឮដល់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត និងកម្លាំងរដ្ឋបាលព្រៃឈើកំពតបាននាំគ្នាមកឡោមព័ទ្ធបម្រុងរឹបអូសយកឈើនោះ តែប្រជាពលរដ្ឋដែលជាអ្នកប្រទះឃើញមិនព្រមឱ្យសមត្ថកិច្ចដកហូតទេ ដោយពួកគេអះអាងថា ពួកគេមិនបានទៅកាប់នៅក្នុងព្រៃទេ គឺប្រទះឃើញដោយចៃដន្យ ។
បច្ចុប្បន្នប្រជាពលរដ្ឋកំពុងដាក់ពាក្យបណ្តឹងទៅអាជ្ញាធរស្រុក និងខេត្តឱ្យជួយអន្តរាគមន៍រឿងនេះ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ