រាជធានីភ្នំពេញ ៖ អង្គការសង្គមស៊ីវិលចំនួន៥ បានរៀបចំធ្វើសន្និសីទកាសែតកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៨ មេសា ២០១៤ នៅភោជនីយដ្ឋាន «បៃតង» ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ស្តីពីទំនប់វារីអគ្គិសនីនៅតំបន់ឆាយអារែង ស្រុកថ្មបាំង ខេត្តកោះកុង ។
ក្នុងសន្និសីទនោះ បានលើកយកបញ្ហាចំនួន៥ដែលត្រូវមកដោះស្រាយ ១-ផលប៉ពាល់នៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៃស្ទឹងឆាយអារែងរបស់ក្រុមហ៊ុន (ហ៊ីតូ) ២-ទុក្ខកង្វល់របស់ជនជាតិភាគតិច (ជង) ស្រុកថ្មបាំង ខេត្តកោះកុង ៣-បង្កើតកម្មវិធីដើម្បីធ្វើយុទ្ធនាការសង្គ្រោះតំបន់អារែង និង៥-ប្រកាសជំហរសង្គ្រោះតំបន់អារែង ។
សូមបញ្ជាក់ថា អង្គការចំនួន៥ដែលបានចូលរួមក្នុងសន្និសីទនោះមាន ១-អង្គការចលនាមាតាធម្មជាតិ, ២-អង្គការប្រជាសហគមន៍អារែង, ៣-អង្គការបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម, ៤-អង្គការសហព័ន្ធនិស្សិតបញ្ញាវ័ន្តកម្ពុជា និង៥-អង្គការក្រុមយុវជនខ្មែរមហានគរ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ