ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lady Gaga និង​ Spy គ្រោង​​រៀប​ចំ​​ការ​ប្រគំ​តន្ត្រី​​​​នៅ​​កូរ៉េ​

11 ឆ្នាំ មុន

អ្នក​គ្រប់​​គ្រង​ទូ​ទៅ​​ប្រចាំ​ផលិត​កម្ម​ YG Entertainment របស់​កូរ៉េ​​និយាយ​ថា ​កំពូល​​តា​រា​ចម្រៀង​​ប៉ុប​​របស់​អាមេរិក​​វ័យ​​២៨​ឆ្នាំ​ នាង​ ទ្បេង​​ឌី​ ហ្គា​ហ្គា ​និង​តារា​​រ៉េប​របស់​កូរ៉េ​លោក​ Spy ​គ្រោង​​រៀប​ចំ​​ការ​ប្រគំតន្ត្រី​​មួយ​ក្នុង​ប្រទេស​កូរ៉េ​ បន្ទាប់​ពី​ពួក​គេ​​ទាំង​២​នាក់ត្រូវ​​​អញ្ជើញ​​​ជា​ភ្ញៀវ​​កិត្តិ​យស​​ក្នុង​កម្ម​វិធី​នោះ ។ ​ការ​ប្រគំ​តន្ត្រី​​នេះ គ្រោង​នឹង​ធ្វើ​​ទ្បើង​ក្នុង​ពហុកីទ្បា​ដ្ឋាន​​ជាតិ​ស្ថិត​​ក្នុង​ទី​ក្រុង​ស៊េអូល​

អ្នក​គ្រប់​​គ្រង​ទូ​ទៅ​​ប្រចាំ​ផលិត​កម្ម​ YG Entertainment របស់​កូរ៉េ​​និយាយ​ថា ​កំពូល​​តា​រា​ចម្រៀង​​ប៉ុប​​របស់​អាមេរិក​​វ័យ​​២៨​ឆ្នាំ​ នាង​ ទ្បេង​​ឌី​ ហ្គា​ហ្គា ​និង​តារា​​រ៉េប​របស់​កូរ៉េ​លោក​ Spy ​គ្រោង​​រៀប​ចំ​​ការ​ប្រគំតន្ត្រី​​មួយ​ក្នុង​ប្រទេស​កូរ៉េ​ បន្ទាប់​ពី​ពួក​គេ​​ទាំង​២​នាក់ត្រូវ​​​អញ្ជើញ​​​ជា​ភ្ញៀវ​​កិត្តិ​យស​​ក្នុង​កម្ម​វិធី​នោះ ។ ​ការ​ប្រគំ​តន្ត្រី​​នេះ គ្រោង​នឹង​ធ្វើ​​ទ្បើង​ក្នុង​ពហុកីទ្បា​ដ្ឋាន​​ជាតិ​ស្ថិត​​ក្នុង​ទី​ក្រុង​ស៊េអូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ ​ដែល​នឹង​ប្រព្រឹត្ត​​ទៅ​នៅ​ថ្ងៃ​ទី​​១៥-១៦​ សីហា ​​ឆ្នាំ​២0១៤​ ។ ​

ក្រៅ​ពី​តារា​ទាំង​២​​ដួង​នេះ​ ក៏​មាន​​​​​​​ក្រុម​ចម្រៀង​​​បុរស​ Big Bang និង​ក្រុម​​ចម្រៀង​នារី​ 2NE1 ព្រម​ទាំង​តារា​ជា​ច្រើន​ដួង​​ទៀត ដែល​កំពុង​​មាន​ឈ្មោះ​​បោះ​សំទ្បេង​​​ក្នុង​ពិភព​សិល្បៈ​​ ជា​ពិសេស​តារា​ទើប​រះ​​ថ្ម​ី​​​​ក្នុង​ស្ថា​ប័ន​ K-PoP ចូល​រួម​ផង​ដែរ​ ។ នាង​ ទ្បេ​ឌី​ ហ្គាហ្គា ​នឹង​មាន​វត្ត​មាន​​នៅ​ថ្ងៃ​ទី​២ ​ក្នុង​ការ​ប្រគំ​តន្ត្រី​​​នោះ ក្នុង​​នាម​ជា​តារា​​កិត្តិ​យស​​លំដាប់​ថ្នាក់​អន្តរ​ជាតិ​របស់​ស្ថាប័ន​ K-PoP បន្ទាប់​ពី​​រូប​នាង​​ត្រូវ​បាន​​ផ្តល់​​ឱកាស​​ពី​​​​អ្នក​​គ្រប់​គ្រង​របស់​ផលិត​កម្ម​ YG Entertainment។ ​

ការ​ប្រគំតន្ត្រី​​មួយ​នេះ​ ​​​អ្នក​​គ្រប់​គ្រង​​ការ​ផលិត​​ និង​​រៀប​ចំ​​យល់​ឃើញ​ថា ​ជា​ព្រឹត្តិ​​ការណ៍​​ប្រវត្តិ​​សាស្ត្រ​របស់​​ប្រទេស​កូរ៉េ ដែល​ធ្វើ​ទ្បើង​​ជា​រៀង​រាល់​​ឆ្នាំ ដែល​បាន​ធ្វើ​​ឱ្យ​ពិភព​​សិល្បៈ​​របស់​កូ​រ៉េ​​ទទួល​​បាន​ការ​ស្ងើច​​សរសើរ​​ពី​អ​ន្តរ​ជាតិ​ ជា​ពិសេស​​​​បង្ហាញ​​ពី​ការ​ជឿ​​ន​លឿន​​ពី​មួយ​ជំនាន់​​​ទៅ​មួយ​ជំនាន់​​ទៀត​ផង​ ។ ​គេ​សង្ឃឹម​​ទៀត​ថា ​​ការ​ប្រគំ​តន្ត្រី​​មួយ​នេះ នឹង​​រក​ចំណូល​​បាន​រាប់​​​លាន​​ដុល្លារ​​អាមេរិក​​ តាម​រយៈ​ការ​លក់​សំបុត្រ​​ចូល​​ទស្សនា​​​ ៕