ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍បឹងកក់, បុរីកីឡា និងថ្មគោល ​​​បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅ​ច្រក​ខាងត្បូង​​សាលា​រាជធានីភ្នំពេញ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ក្រុម​​សហគមន៍​បឹង​កក់, បុរីកីឡា និង​ថ្ម​គោល បានធ្វើ​ការ​ជួប​ជុំគ្នានៅ​ច្រក​​ខាង​ត្បូង​​នៃ​សាលា​​ដំបូង​រាជ​ធានីភ្នំពេញ​ កាលពី​វេលាម៉ោង​៨ និង​៣០នាទីព្រឹក​ថ្ងៃទី​២៨ មេសា ២០១៤ ​នេះ ដើម្បី​ទាម​ទារ​​សំណង​បន្ថែម​​២ម៉ឺន​ដុល្លារ​​ (​ក្នុង​​​១​ខ្នង​ផ្ទះ) និង​សុំ​ទាម​​ទារ​ដី​​៥​ម៉ែត្រ គុណ​និង​១៦​ម៉ែត្រ ចម្ងាយ​លើ​ស​ពី​៣ ទៅ​៥​គីឡូម៉ែត្រ​​ពី​បឹង​កក់ ពី​ក្រុម​ហ៊ុន​កូកាកូហ៊ីម ​ដើម្បី​បំពេញ​បន្ថែម​ចំពោះ​​

រាជធានីភ្នំពេញ ៖ ​ក្រុម​​សហគមន៍​បឹង​កក់, បុរីកីឡា និង​ថ្ម​គោល បានធ្វើ​ការ​ជួប​ជុំគ្នានៅ​ច្រក​​ខាង​ត្បូង​​នៃ​សាលា​​ដំបូង​រាជ​ធានីភ្នំពេញ​ កាលពី​វេលាម៉ោង​៨ និង​៣០នាទីព្រឹក​ថ្ងៃទី​២៨ មេសា ២០១៤ ​នេះ ដើម្បី​ទាម​ទារ​​សំណង​បន្ថែម​​២ម៉ឺន​ដុល្លារ​​ (​ក្នុង​​​១​ខ្នង​ផ្ទះ) និង​សុំ​ទាម​​ទារ​ដី​​៥​ម៉ែត្រ គុណ​និង​១៦​ម៉ែត្រ ចម្ងាយ​លើ​ស​ពី​៣ ទៅ​៥​គីឡូម៉ែត្រ​​ពី​បឹង​កក់ ពី​ក្រុម​ហ៊ុន​កូកាកូហ៊ីម ​ដើម្បី​បំពេញ​បន្ថែម​ចំពោះ​​កម្រិត​ជីវភាព​ខ្វះ​ខាតនាពេលកន្លងមក​ ។

ប្រភពបានឱ្យ​ដឹងថា ការ​តវ៉ា​នោះ ត្រូវបាន​រារាំង​ដោយ​អាជ្ញា​ធរ​​មិន​​ឱ្យ​ចូល​ជិត​​សាលា​រាជ​ធានីភ្នំពេញ​ទេ ហើយ​មក​ទល់ពេលនេះ ក៏​គ្មាន​​​តំណាង​​ភាគី​ណាមួយ​ ចេញ​មក​ដោះស្រាយនៅឡើយ​ដែរ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព