ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ជនជាតិភាគតិច​ជាង១០០នាក់ ​ទាមទារឲ្យអាជ្ញាធរ​ខេត្តមណ្ឌលគិរី​ដោះស្រាយផល​ប៉ះពាល់​ពីការវិនិយោគ​របស់ក្រុមហ៊ុន

11 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ​៖ ក្រុមប្រជាពលរដ្ឋ​និង​ជនជាតិភាគតិចជា​ង១០០នាក់មកពីស្រុកនិង​ក្រុងទំាង៥របស់ខេត្ត​ នៅព្រឹកថ្ងៃទី២៨ ​មេសា​ ២០១៤​ បានប្រមូលផ្តុំគ្នា​នៅចំណុច​រង្វង់មូលគោព្រៃ ​ស្ថិតក្នុង​ក្រុងសែន​មនោរម្យ​ ប្រយោជន៏ដើម្បីទាមទារ​ឲ្យអាជ្ញាធរដោះស្រាយ​ផលប៉ះពាល់​ពីការវិនិយោគ​របស់ក្រុមហ៊ុននានា ដែលទទួលបានដីសម្បទាន​សេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា ​ការតវ៉ារបស់ក្រុម​ប្រជាពលរដ្ឋ​ដែលភាគច្រើន​ជាជនជាតិភាគតិច​រស់នៅក្នុងខេត្តមណ្ឌលគិរី​នាពេលនេះ​ បានធ្វើឡើង​បន្ទាប់ពី​ពួកគាត់​មានការលំបាក​ក្នុងការប្រកប​របររកស៊ីប្រចំាថ្ងៃ​ដែលពឹងអាស្រ័យផល​ទៅលើព្រៃឈើ​ ឬ ចំការវិលជុំ​ ដោយសាររាជរដ្ឋាភិបាល​បានប្រគល់ដី​សម្បទាន​វិនិយោគឲ្យ​ទៅក្រុមហ៊ុន​ឯកជននោះ ។

សេចក្តីរាយការណ៏​បានបន្តថា​ មកដល់ម៉ោង៨​និង៥០នាទី​ព្រឹកថ្ងៃចន្ទដដែលនេះ​ ក្រុមសមត្ថកិច្ច​និងអាជ្ញាធរ​ បានស្នើឲ្យប្រជាពលរដ្ឋ​ទំាងនោះវិលទៅកាន់​លំនៅដ្ឋានវិញសិ​ន​ រង់ចំាការ​ដោះស្រាយ​​តាម​ក្រោយ ​ប៉ុន្តែយ៉ាងណាក៏​ដោយប្រជាពលរដ្ឋ​ជាង១០០នាក់​ខាងលើ មិនទាន់រំសាយបែកផ្លូវគ្នា​នៅឡើយទេ​ ដោយពួកគាត់ខ្លះឈរ​ ខ្លះអង្គុយជជែកគ្នា​ លើកបដា ​និងស្រែកតវ៉ា​ឲ្យអាជ្ញាធ​ររកដំណោះស្រាយ​ឲ្យបានឆាប់​ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕