រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់របួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរកាល់ម៉ែតប្រមាណ២ម៉ោង បន្ទាប់ពីត្រូវចោរ២នាក់បាញ់ប្រហារ៣គ្រាប់ជាបន្តបន្ទាប់ ប្លន់យកម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AY-6560 បានសម្រេច រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ដោយពុំរំខានសមត្ថកិច្ចនោះទេ ។
ហេតុការណ៍បាញ់ប្រហារប្លន់យកម៉ូតូកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ មេសា នៅខាងមុខហាងលក់គ្រឿងក្លែមយីហោ ភូមិយើង ខាងជើងស្ថានទូតរុស្ស៊ី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ គុល ថាវី អាយុ២៥ឆ្នាំ ជាអ្នកបម្រើការងារនៅហាងលក់សាច់អាំងក្នុងខណ្ឌទួលគោក ស្នាក់នៅផ្ទះជួលសង្កាត់វាលវង់ ខណ្ឌ៧មករា និងមានស្រុកកំណើតនៅឯស្រុកសំបូរ ខេត្តក្រចេះ ត្រូវចោរបាញ់ចំ២គ្រាប់ មួយគ្រាប់ចំដើមដៃខាងឆ្វេង និងមួយគ្រាប់ទៀតចំទ្រូងខាងឆ្វេង ។ ដោយឡែកក្រុមចោរមានគ្នា០២នាក់ ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក ហើយពេលប្លន់បានសម្រចជិះគេចខ្លួនបាត់ស្រមោល ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ