ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ប្រឆាំងបទ​ល្មើសសេដ្ឋ​កិច្ច ចាប់​រថយន្តទួរីស​ដឹកទំនិញ​គេច​ពន្ធ នាំចូល​តាមច្រក​ជាំ​សាងុំា

11 ឆ្នាំ មុន

ខេត្ត​សៀម​រាប​ ៖ នគរ​បាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ បាន​ចាប់​ឃាត់​រថយន្ត​ទួរីស​ប្រភេទ​១២​កៅអី​ មួយ​គ្រឿង​ ដែល​ដឹក​ទំនិញ​គេច​ពន្ធ​ចេញ​ពី​ច្រក​ទ្វារ​ព្រំ​ដែន​ខ្មែរ​-ថៃ​ (ច្រក​ជាំស្រង៉ាំ​) ឆ្លង​កាត់​តាម​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​ ឆ្ពោះ​ចូល​មក​ខេត្ត​សៀម​រាប​ ដើម្បី​យក​ទៅ​ចែក​ចាយ​ឱ្យ​ម៉ូយ​នៅ​ស្រុក​ជីក្រែង​ ។​

ការ​ចាប់​ឃាត់​នេះ​ បាន​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៦​ មេសា​ នៅ​ចំណុច​ផ្លូវ​ហាយ​វ៉េ​ (ផ្លូវ​លេខ​៦៧)​ ក្នុង​ស្រុក​ប្រាសាទ​បាគង​ ។​ លោក​វរសេនីយ៍​ទោ​ សឿន​ សេន​ នាយ​ការិយា​ល័យ​នគរ​បាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្ត​ ឱ្យ​ដឹង​ថា​ អ្នក​បើក​បរ​រថយន្ត​ទួរីស​ប្រភេទ​១២​កៅអី​នោះ​ ឈ្មោះ​ ស៊ុន នី​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ រស់​នៅ​ក្នុង​ភូមិ​កំពង់​ក្តី​ ឃុំកំពង់​ក្តី​ ស្រុក​ជីក្រែង​ និង​ព្រូ​រថយន្ត​ឈ្មោះ​ ថៃ យ៉ន់​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ស្នាក់​នៅ​ជាមួយ​គ្នា​ ។​

លោក​វរ​សេនីយ៍​ទោ​ សឿន​ សេន​ ឱ្យ​ដឹង​ទៀត​ថា​ ក្នុង​ការ​បង្ក្រាប​នេះ​ សមត្ថ​កិច្ច​រឹប​អូស​បាន​ទំនិញ​គេច​ពន្ធ​ជា​ច្រើន​មុខ​ មាន​ដូច​ជា​ សាប៊ូ​ម្សៅ​កញ្ចប់​តូច​ចំនួន​១២​កេស​ និង​កញ្ចប់​ធំ​ចំនួន​២០​កេស​ ទឹក​ក្រូច​ដប​ធំ​ចំណុះ​៣,១​លីត្រ​ចំនួន​២០៨​យួរ​ ទឹក​ដោះ​គោ​ក្រហម​២០​កេស​ ទឹក​ដោះ​គោ​ឆៅ​កំប៉ុង​៥កេស​ ទឹក​ក្រូច​កំប៉ុង​៨​យួរ​ មីម៉ាម៉ា​២កេស​ និង​ទំនិញ​គេច​ពន្ធ​ជា​ច្រើន​ទៀត​។​

លោក​ សឿន​ សេន​ ឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​ឃាត់​ខ្លួន​ម្ចាស់​ទំនិញ​ និង​រថយន្ត​រួច​មក​ កម្លាំង​ជំនាញ​បាន​បើក​មក​ប្រគល់​ជូន​សាខា​គយ​ និង​រដ្ឋា​ករ​ខេត្ត​ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹក​វិល​ ក្រុង​សៀម​រាប​ ដើម្បី​បន្ត​ចាត់​ការ​ផាក​ពិន័យ​តាម​នីតិ​វិធី​ច្បាប់​ ៕​