ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងក្រមុំ​សុំម្តាយ​ធ្វើការ​រោង​ចក្រ ត្រូវ​បាន​បដិសេធ​មិនឱ្យ​ធ្វើ នាង​តូចចិត្ត​លេបថ្នាំ​សម្លា.ប់​ខ្លួន

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ នាង​ក្រមុំ​ម្នាក់​​បាន​ស្លា.ប់​នៅ​មន្ទីរ​ពេទ្យ​ខេត្ត កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​​២៥ មេសា​ បន្ទាប់​ពី​ដឹក​មក​សង្គ្រោះ​បាន​ប៉ុន្មាន​​ម៉ោង​​ ​ក្រោយ​ពី​នាង​លេប​ថ្នាំ​សម្លា.ប់​ខ្លួន​​​នៅ​ផ្ទះ​របស់​នាង​​ ស្ថិត​​ក្នុង​ភូមិ​ទួល​ធ្លក​ ឃុំ​មេលំ​ ស្រុក​បរិ​បូណ៌​ ។ តាម​​ស្ត្រី​ឈ្មោះ លឹម សុផាន​ ​ជា​ម្តាយ​​ បាន​ឱ្យ​ដឹង​ថា​ ​កូន​ស្រី​គាត់​​ស្លា.ប់​ដោយ​សារ​ផឹក​ថ្នាំ​កណ្តុរ​។

ខេត្ត​កំពង់​ឆ្នាំង​ ៖ នាង​ក្រមុំ​ម្នាក់​​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​ខេត្ត កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​​២៥ មេសា​ បន្ទាប់​ពី​ដឹក​មក​សង្គ្រោះ​បាន​ប៉ុន្មាន​​ម៉ោង​​ ​ក្រោយ​ពី​នាង​លេប​ថ្នាំ​សម្លាប់​ខ្លួន​​​នៅ​ផ្ទះ​របស់​នាង​​ ស្ថិត​​ក្នុង​ភូមិ​ទួល​ធ្លក​ ឃុំ​មេលំ​ ស្រុក​បរិ​បូណ៌​ ។ តាម​​ស្ត្រី​ឈ្មោះ លឹម សុផាន​ ​ជា​ម្តាយ​​ បាន​ឱ្យ​ដឹង​ថា​ ​កូន​ស្រី​គាត់​​ស្លាប់​ដោយ​សារ​ផឹក​ថ្នាំ​កណ្តុរ​។

នាង​ឈ្មោះ ឆន សុផល​ អាយុ​២២​ឆ្នាំ​ ជា​កូន​ទី​១ ក្នុង​ចំណោម​​បង​ប្អូន​៦​នាក់​ ។ ​គាត់​ជា​ស្ត្រី​មេម៉ាយ​ ក្រោយ​​មក​ក៏​បាន​ប្តី​ម្នាក់​ទៀត​ ឈ្មោះ ប៉ែន ឈុន អាយុ​៤៩​ឆ្នាំ ។ ស្ត្រី​រូប​​នេះ​បន្ត​ថា មុន​កើត​ហេតុ​ ​នា​វេលា​ម៉ោង​ប្រមាណ​ជាង​៨​ព្រឹក​ ថ្ងៃ​ទី​​២៥ មេសា មាន​មិត្ត​ភក្តិ​​​កូន​ស្រី​​​គាត់​ ដែល​នៅ​ភូមិ​ជាមួយ​គ្នា​ បាន​មក​បបួល​នាង​​ទៅ​ធ្វើ​ការ​​នៅ​រោង​ចក្រ​​ជាមួយ​ខ្លួន​ ។ ពេល​នោះ​ កូន​ស្រី​គាត់​​បាន​មក​សុំ​គាត់​ជា​ម្តាយ​​ ទៅ​ធ្វើ​ការ​រោង​ចក្រ​ តែ​គាត់​មិន​​ឱ្យ​ទៅ​ ព្រោះ​ខ្លាច​កូន​លំបាក​​ ណា​មួយ​កូន​​មិន​​ធ្លាប់​បែក​ពី​ក្រុម​គ្រួសារ​ផង​ ។

ក្រោយ​មក​គាត់​ក៏​ដេក​មួយ​ស្របក់​​ ស្រាប់តែ​​កូន​ស្រី​គាត់​ម្នាក់​ទៀត​ឈ្មោះ ឆន ខេមរា​ អាយុ​៦​ឆ្នាំ​ រត់​មក​ប្រាប់​គាត់​ថា​ បង​ផល​មិន​ស្រួល​ខ្លួន​ ឈឺ​ក្បាល​ និង​ក្អួត​ ។ ពេល​នោះ​​គាត់​ក៏​ស្ទុះ​ទៅ​មើល ឃើញ​កូន​ស្រី​គាត់​ក្អួត ហើយ​ពេល​​សួរ​នាំ​​ កូន​ស្រី​ឆ្លើយ​ថា​ កូន​ខុស​ហើយ​​ម៉ែ កូន​គិត​មិន​ដល់​ កូន​លា​ម្តាយ​ហើយ​ ហួស​ពេល​ហើយ​ម៉ែ គឺ​កូន​លេប​ថ្នាំ​បំពុល​កណ្តុរ​ ។ ភ្លាម​នោះ គាត់​ជា​​ម្តាយ​បាន​ប្រញាប់​​យក​កូន​​មក​មន្ទីរ​ពេទ្យ​ខេត្ត​ជា​ ​បន្ទាន់ ។ ពេល​មក​ដល់​មន្ទីរ​ពេទ្យ​​​ ទោះ​បី​គ្រូ​ពេទ្យ​ខិត​ខំ​​ស​ង្គ្រោះ​យ៉ាង​ណា​ក្តី​ ក៏​កូន​ស្រី​គាត់​​នៅ​តែ​ស្លាប់​នៅ​ម៉ោង​ជាង​៥​ល្ងាច​​ថ្ងៃ​ដដែល ។

សព​នារី​ក្រមុំ​រូប​នេះ ត្រូវ​ម្តាយ​និង​ក្រុម​គ្រួសារ​​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​​នៅ​លំនៅ​ឋាន​​របស់​នាង​ ក្នុង​ភូមិ​ទួល​ធ្លក​ ឃុំ​មេលំ​ ស្រុក​បរិបូណ៌ ក្រោម​​ក្តី​ក្តុក​ក្តួល​​របស់​ម្តាយ និង​ក្រុម​គ្រួសារ​​ ។ ជុំ​វិញ​ការ​ស្លាប់​​​របស់​នាង​​​ក្រមុំ​ម្នាក់​នេះ​​ ត្រូវ​បាន​អ្នក​ជិត​ខាង​សង្ស័យ​ថា​មិន​មែន​ត្រឹម​តែ​រឿង​មិន​ឱ្យ​ទៅ​ធ្វើ​ការ​​​​​ ហើយ​នាង​លេប​ថ្នាំ​​សម្លាប់​ខ្លួន​នោះ​ទេ​ អាច​មាន​បញ្ហា​​ផ្សេង​ទៀត​​ ទើប​នាង​ដាច់​ចិត្ត​​បែប​នេះ ៕