ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជ​ពិធីដង្ហែ​ព្រះបរម​អដ្ឋិព្រះ​បរមរតន​កោដ្ឋ យាង​ចាកពី​មហាមន្ទីរ​ទៅតម្កល់​នៅប្រាសាទ​ព្រះកែវ​មរកត

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ​ នរោត្តម​សីហមុនី​ ព្រះ​មហា​ក្សត្រ​នៃព្រះរាជាណា​ចក្រ​កម្ពុជា បាន​ឡាយ​ព្រះ​ហស្ថ​លេខា​លើ​ព្រះ​រាជ​ក្រឹត្យ​កាលពីថ្ងៃទី​​១៦ មេសា​ ២០១៤​ ពី​ការ​បង្កើត​គណៈ​កម្មាធិការ​ជាតិ​រៀបចំព្រះ​រាជពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម​សីហនុ​ ព្រះ មហា​វីរ​ក្សត្រ​

រាជ​ធានី​ភ្នំ​ពេញ​ ៖ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ​ នរោត្តម​សីហមុនី​ ព្រះ​មហា​ក្សត្រ​នៃព្រះរាជាណា​ចក្រ​កម្ពុជា បាន​ឡាយ​ព្រះ​ហស្ថ​លេខា​លើ​ព្រះ​រាជ​ក្រឹត្យ​កាលពីថ្ងៃទី​​១៦ មេសា​ ២០១៤​ ពី​ការ​បង្កើត​គណៈ​កម្មាធិការ​ជាតិ​រៀបចំព្រះ​រាជពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម​សីហនុ​ ព្រះ មហា​វីរ​ក្សត្រ​ ព្រះវរ​រាជ​បិតា​ជាតិ​ខ្មែរ​ ព្រះបិតា​ឯក​រាជ្យ​ បូរណភាព​ទឹកដី​ ​និង​ឯក​ភាព​ជាតិ​ខ្មែរ «ព្រះ​បរម​រតន​កោដ្ឋ»​ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់​ងារ​ព័ត៌​មាន (AKP) កាល​ពី​ថ្ងៃទី​២៦ មេសា ។​

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ព្រះ​រាជពិធី​ដង្ហែ​ព្រះ​បរម​​អដ្ឋិ​ព្រះ​បរម​រតន​កោដ្ឋ​នេះ​មាន សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម​ ប្រធាន​ព្រឹទ​្ធ​សភា​ ជា​ប្រធាន សម្តេច​អគ្គ​មហា​ពញាចក្រី ហេង សំរិន​ ប្រធាន​រដ្ឋសភា​ ជា​អនុប្រធាន​​ និង​សម្តេច​​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​ ជា​អនុប្រធាន​ប្រចាំ​ការ ។​ គណៈ​កម្មាធិការជាតិ​រៀបចំ​ព្រះ​រាជពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​នេះ​មានលោក និង​លោក​ជំទាវ​ជា​ឧប​នាយករ​ដ្ឋ​មន្ត្រី​ចំនួន​១០​រូប​ជាអនុប្រធាន​ ដែល​សម្តេច​ចៅ​ហ្វា​វាំង គង់ សំអុល ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​ និង​មាន​ឥស្សរ​ជន​ជា​ទេស​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​​ចំនួន​១២រូប​ទៀត​ជា​សមា​ជិក ។​ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​មាន​ព្រះ​រាជ​ឱង្ការ​​ក្នុងព្រះរាជសារ​ថា​ គណៈ​កម្មាធិការ​​នេះ​មាន​ភារកិច្ច​រៀបចំព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ព្រះ​ករុណា​ព្រះបរម​រតន​កោដ្ឋ​ ឱ្យ​មានដំណើរ​ការល​្អ​ប្រសើរ​ឧត្តុង្គ​ឧត្តម​ស័ក្តិ​សម​នឹង​ព្រះ​រាជ​គោរមងារ​របស់​ព្រះ​អង្គ​ជា​ព្រះ​មហាវីរ​ក្សត្រ​ ព្រះ​វរ​រាជ​បិតា​ឯក​រាជ្យ​​ បូរណ​ភាព​ទឹក​ដី​ និង​ឯក​ភាព​ជាតិ​ខ្មែរ ។​

សម្រប​សម្រួល​ការងារ​រៀបចំព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ពី​ព្រះ​ទីនាំង​មហា​មន្ទីរ​ទៅ​ត​ម្កល់​នៅ​ព្រះ​ចេតិយ​ក្នុងបរិវេណ​ព្រះ​ឧបោ​​ថរត​នារាម​ ព្រះ​កែវ​មរកតនៃព្រះ​មហា​រាជ​វាំង ។​ គណៈ​កម្មាធិការ​នេះ​អាច​បង្កើត​អនុ​គណៈ​កម្មការ​ដើម្បី​បំពេញ​ការងារ​តាម​ការ​ចាំ​បាច់​ ហើយ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិសាល​ ជា ស៊ីម​ ប្រធាន​ព្រឹទ្ធ​សភា​ សម្តេច​អគ្គ​មហាពញាចក្រី​ ហេង សំរិន​ ប្រធាន​រដ្ឋ​សភា និង​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ឱ្យបាន​សម្រេច​នូវ​ព្រះ​រាជ​ក្រឹត្យ​នេះ​ចាប់​ពី​ថ្ងៃ​ឡាយ​ព្រះ​ហស្ថ​លេខា​តទៅ ។​
ទោះ​បី​ជា​បែប​ណា​ ថ្ងៃដែល​មាន​ការ​រៀប​ចំព្រះ​រាជពិធី​ដង្ហែ​នោះ​មិ​នត្រូវ​បានដឹង​នៅ​ឡើយ​​ទេ ។​

គួរ​បញ្ជាក់​ថា​ ព្រះ​ករុណា​ ព្រះ​បាទសម្តេច​ព្រះ​នរោត្តម​សីហនុ ព្រះ​មហា​វីរ​ក្សត្រ​ «ព្រះ​បរម​រតន​កោដ្ឋ»​ បាន​យាង​ចូល​ទិវង្គត​នៅ​មន្ទីរ​ពេទ្យ​ទីក្រុង​ប៉េកាំង​សាធារណរដ្ឋ​ប្រជា​មា​និត​ចិន​ ដោយ​ជរា​ពាធ កាល​ពី​​ថ្ងៃទី​១៥ តុលា ២០១២​ ក្នុងព្រះ​ជន្មា​យុ​៩០​ព្រះ​វស្សា​ ហើយ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ «ព្រះ​បរម​រតន​កោដ្ឋ​» បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃទី​៤ កុម្ភៈ​ ២០១៣ កន្លង​ទៅ​នេះ​ ៕​