ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​ទុយោប្រេង​ក្នុងស្ថានីយ​ក្រុមហ៊ុន​កម្ពុជា​តេលា

11 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​ ៖ ប្រជា​ពលរដ្ឋ​​ជា​ច្រើន​គ្រួសារ​​បាន​ជម្លៀស​​ខ្លួន​យ៉ាង​ឆាប់​រហ័ស​ចេញ​ពី​ផ្ទះ​សម្បែង​ បន្ទាប់​ពី​ទុយោ​​ប្រេង​ពោង​របស់​​ក្រុម​ហ៊ុន​​​​តេលា​កម្ពុជា​ លេខ​ T107 ​បាន​​បែក​ធ្លាយ​ហូរ​ប្រេង​ស្រោច​ពេញ​ដី​ និង​ហូរ​ចូល​​​ពេញ​ក្នុង​លូ​ទឹក​ ​ក្លិន​​ប្រេង​បាន​ជះ​សាយ​ភាយ​ពិបាក​ទ្រាំ​ ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​​រស់​នៅ​ជិត​នោះ​​មាន​​ការ​ភ័យ​ខ្លាច​​ពី​​ការ​ផ្ទុះ​​ឆេះ​ជាយថា​ហេតុ​​ចៃ​ដន្យ​ណា​មួយ​ ដែល​អាច​កើត​ឡើង​​នឹក​ស្មាន​មិន​ដល់​ ។

ខេត្ត​ព្រះ​សីហនុ​ ៖ ប្រជា​ពលរដ្ឋ​​ជា​ច្រើន​គ្រួសារ​​បាន​ជម្លៀស​​ខ្លួន​យ៉ាង​ឆាប់​រហ័ស​ចេញ​ពី​ផ្ទះ​សម្បែង​ បន្ទាប់​ពី​ទុយោ​​ប្រេង​ពោង​របស់​​ក្រុម​ហ៊ុន​​​​តេលា​កម្ពុជា​ លេខ​ T107 ​បាន​​បែក​ធ្លាយ​ហូរ​ប្រេង​ស្រោច​ពេញ​ដី​ និង​ហូរ​ចូល​​​ពេញ​ក្នុង​លូ​ទឹក​ ​ក្លិន​​ប្រេង​បាន​ជះ​សាយ​ភាយ​ពិបាក​ទ្រាំ​ ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​​រស់​នៅ​ជិត​នោះ​​មាន​​ការ​ភ័យ​ខ្លាច​​ពី​​ការ​ផ្ទុះ​​ឆេះ​ជាយថា​ហេតុ​​ចៃ​ដន្យ​ណា​មួយ​ ដែល​អាច​កើត​ឡើង​​នឹក​ស្មាន​មិន​ដល់​ ។

ទី​តាំ​ង​ឃ្លាំង​ប្រេង​ឥន្ធនៈ​នេះ ស្ថិត​នៅ​អតីត​រោង​ចក្រ​ប្រេង​កាត​​ ក្នុង​ឃុំ​​អូរត្រេះ​ ស្រុក​ស្ទឹង​ហាវ​ ខេត្ត​ព្រះ​សីហនុ ។ ​ជំុ​វិញ​បញ្ហា​ផ្ទុះ​ពោង​ប្រេង​នេះ​ ពុំ​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​អះ​អាង​​ថា បណ្តាល​មក​ពី​អ្វី​​ច្បាស់​លាស់​​នោះ​ទេ​​ ។ ប៉ុន្តែ​បើ​យោង​តាម​ប្រភព​​​ពី​កម្ម​ករ​​ម្នាក់​​បាន​អះ​អាង​ថា​ ការ​លេច​ធ្លាយ​​ប្រេង​នេះ​​​បាន​កើត​ឡើង​តាំង​ពី​ម៉ោង​​ជាង​​១២​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​២៦ មេសា​ មក​​ម្លេ៉ះ​ ។ ការ​លេច​ធ្លាយ​ទុយោ​ប្រេង​នេះ ពុំ​មាន​អ្នក​ណា​ម្នាក់​​បាន​ដឹង​​ក្រៅ​តែ​ពី​បុគ្គ​លិក​បម្រើ​ការងារ​​ក្នុង​នោះ​​​ ព្រោះ​អ្វីៗ​​ត្រូវ​​បាន​​លាក់​ជិត​​ឈឹង​ កុំ​តែ​មាន​ការ​ភ្ញាក់​ផ្អើល​​ពី​ប្រជា​ពលរដ្ឋ​​ដោយ​សារ​ក្លិន​សាយ​ភាយ​​ចេញ​តាម​លូ​ទឹក​ កុំ​អី​គ្មាន​អ្នក​ណា​បាន​ដឹង​​ពី​​ហេតុ​ការណ៍​​ដ៏​ស្រៀវ​ខ្លួន​​នេះ​​ទេ ។

​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​វេលា​ម៉ោង​១​ថ្ងៃ​​ត្រង់​ ថ្ងៃ​ទី​​២៦ មេសា​ ខណៈ​ ពេល​ក្រុម​កម្ម​ករ​​​ និង​បុគ្គ​លិក​​មក​ពី​ហូប​បាយ​វិញ​ ក៏​ឃើញ​ទុយោ​ប្រេង​​​ពោង​លេខ T107 លេច​​ធ្លាយ​បាញ់​ប្រេង​ចេញ​តាម​​គល់​វ៉ាន​ ។ ខណៈ​នោះ ក្រុម​បច្ចេក​ទេស​ក៏​រូត​​រះ​​​ធ្វើ​ការ​ជួស​ជុល​​ ប៉ុន្តែ​ការ​ជួស​ជុល​​​ត្រូវ​បរា​ជ័យ​ ដោយ​សារ​​កន្លែង​​ដែល​លេច​ធ្លាយ​​នោះ ប្រេង​បាន​បាញ់​ចេញ​ខ្លាំង​ទៅ​ៗ រហូត​​ក្រុម​ការងារ​ចូល​ជិត​​លែង​បាន​ ។ នៅ​ពេល​នោះ​ហើយ គ្រោះ​មហន្ត​រាយ​​ជាយថា​ហេតុ​ត្រូវ​បាន​ប្រឈម​មុខ​​មិន​អាច​ទប់​បាន​​ ទើប​ក្រុម​ការងារ​បាន​​បណ្តោយ​ឱ្យ​ប្រេង​​ហូរ​តាម​សម្រួល​ ​និង​​​បាន​ត្រឹម​​ជួយ​បាញ់​ទឹក​​បន្ថយ​​ចំហាយ​​ប្រេង​តែ​ប៉ុណ្ណោះ​ ។

ក្នុង​ឧបទ្ទវ​ហេតុ​​នេះ តាម​ដំណឹង​ថា​បាន​ត្រឹម​​តែ​យក​រថយន្ត​​មក​បូម​​យក​ប្រេង​ចេញ​ពី​លូ​ទឹក ដឹក​ចេញ​ពី កន្លែង​កើត​ហេតុ ព្រោះ​ប្រេង​​ដែល​លេច​ធ្លាយ​​នេះ​មាន​​​បរិមាណ​មិន​ច្បាស់​លាស់​ទេ ដែល​តាម​សម្តី​កម្ម​ករ​ខ្លះ​ថា​ មាន​ចំនួន​រាប់​​សិប​តោន ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​​២៧ មេសា ការ​គ្រប់​គ្រង​ស្ថាន​ការណ៍​​ទប់​ស្កាត់​​​ ក្រែង​កើត​មាន​គ្រោះ​អាសន្ន​​ណា​មួយ​ នៅ​តែ​បន្ត​​​ ខណៈ​ពេល​​ប្រេង​ដែល​លេច​​ធ្លាយ​​ មិន​ទាន់​អស់​គ្រោះ​ថ្នាក់​​​ ។ ក្នុង​ស្ថាន​​​ភាព​ជម្លៀស​​​ប្រេង​ដែល​លេច​ធ្លាយ​​​នេះ គេ​សង្កេត​ឃើញ​​ រថយន្ត​​របស់​ក្រុម​ហ៊ុន​​តេឡា​​រាប់​រយ​គ្រឿង​​​បញ្ឈរ​​ចាំ​ដឹក​ជញ្ជូន​ចេញ​ ។ ពុំ​​មាន​ព័ត៌​មាន​ផ្លូវ​ការ​​ណា​មួយ​ទម្លាយ​ចេញ​ទេ​​ ហើយ​ការ​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អ្នក​ទទួល​ខុស​ត្រូវ​​ទី​នោះ​​ ពុំ​​ទទួល​បាន​លទ្ធ​ផល​ឡើយ ៕