ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេព្រៃ​រឹបអូស​ឈើធ្នង់3​0កំណាត់​ដែលឈ្មួញ​លាក់ទុក​ក្នុង​ទន្លេ

11 ឆ្នាំ មុន

ខេត្ត​ក្រចេះ​ ៖ ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ធំ​ៗ​ ចំនួន​ជិត​៣០​កំណាត់​ ជា​របស់​ឈ្មួញ​ដែល​អះ​អាង​ថា​ ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ម្នាក់​ ត្រូវ​មេ​ព្រៃ​ចាប់​រឹប​អូស​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦​ មេសា ខណៈ​ឈើ​ទាំង​នេះ​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​ទូក​​តូចៗ​យក​មក​ពន្លិច​លាក់​ទុក​មួយ​រយៈ​ក្នុង​ទឹក​ទន្លេ​​នៅ​ស្រុក​សំបូរ​ បម្រុង​ស្រង់​ឡើង​ដាក់​រថ​យន្ត​ដើម្បី​ដឹក​បន្ត​ ។

ខេត្ត​ក្រចេះ​ ៖ ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ធំ​ៗ​ ចំនួន​ជិត​៣០​កំណាត់​ ជា​របស់​ឈ្មួញ​ដែល​អះ​អាង​ថា​ ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ម្នាក់​ ត្រូវ​មេ​ព្រៃ​ចាប់​រឹប​អូស​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦​ មេសា ខណៈ​ឈើ​ទាំង​នេះ​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​ទូក​​តូចៗ​យក​មក​ពន្លិច​លាក់​ទុក​មួយ​រយៈ​ក្នុង​ទឹក​ទន្លេ​​នៅ​ស្រុក​សំបូរ​ បម្រុង​ស្រង់​ឡើង​ដាក់​រថ​យន្ត​ដើម្បី​ដឹក​បន្ត​ ។

មន្ត្រី​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​សណ្តាន់​ និយាយ​ថា ឈើ​ទាំង​នេះ​ត្រូវ​បង្ក្រាប​បាន​នៅ​ក្នុង​បាត​ទន្លេ​ខាង​ក្រោយ​ភូមិ​ធំ​ ឃុំ​សណ្តាន់​ ស្រុក​សំបូរ ។ ឈើ​ប្រណីត​នេះ​គឺ​ឈ្មួញ​បាន​ដឹក​តាម​ទូក​តូច​ៗ​នាំ​ពី​ត្រើយ​ម្ខាង​នៃ​ស្រុក​សំបូរ​ និង​បាន​ពន្លិច​ក្នុង​ទឹក​ទន្លេ​​ដើម្បី​រក​ឱកាស​លើក​ដាក់​រថ​យន្ត​ស៊េរី​ទំនើបៗ​នាំ​ទៅ​លក់​បន្ត​ ។ ទោះ​បី​ជា​យា៉ង​ណា​ ស្ថាប័ន​រដ្ឋ​បាល​ព្រៃ​ឈើ​​មិន​បាន​បញ្ជាក់​ពី​អត្ត​សញ្ញាណ​ជន​ជា​ម្ចាស់​ឈើ​ ឬ​ត្រូវ​មាន​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​ជា​ម្ចាស់​ឈើ​នេះ​បែប​ណា​ទេ ។ គេ​បាន​ស្គាល់​ឈ្មោះ​ម្ចាស់​ឈើ​រួច​ទៅ​ហើយ​ដែរ ប៉ុន្តែ​មេ​ព្រៃ​ហាក់​ដូច​ខ្លាច​អំណាច​ឈ្មួញ​ឈើ​ម្នាក់​នេះ​ទៀត​ផង​ ។ មេ​ព្រៃ​មិន​ហា៊ន​ចាប់​ចំ​មុខ​ទេ មិន​ហ៊ាន​ចាប់​ពេល​ម្ចាស់​នៅ​ជិត​ទេ ទាល់​តែ​ស្ងាត់​អត់​ឃើញ​មុខ​ម្ចាស់​ឈើ​ទើប​ហា៊ន​ចាប់ ។ ប្រៀប​ដូច​ពាក្យ​ចាស់​ពោល​ថា ក្របី​សីុ​ស្រូវ​បង​មិន​ហា៊ន​ដេញ​ ក្របី​ដើរ​ចេញ​បង​ដេញ​ឱ្យ​ស្រី​មើល​ ។

បើ​តាម​ប្រភព​ព័ត៌​មាន​ពី​ពល​រដ្ឋ​នៅ​ម្តុំ​នោះ​និយាយ​ថា​ សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​ប្រណីត​នៅ​ចំណុច​នេះ​ កើត​មាន​រយៈ​ពេល​ច្រើន​ខែ​មក​ហើយ​ គឺឈ្មួញ​បាន​ដឹក​តាម​ទូក​មក​ច្រាំង​ទន្លេ​ និង​លើក​ផ្ទេរ​ឡើង​ដាក់​រថ​យន្ត​ ដោយ​ធ្វើ​សកម្ម​ភាព​កាត់​អារ​ច្រៀ​ក​ទាំង​យប់​ទាំង​ថ្ងៃ​បង្ក​សំឡេង​ថ្លង់​ស្ទើរ​តែ​ដេក​ពួន​មិន​បាន​ ។ បើ​តាម​ប្រភព​ព័ត៌​មាន​ពី​ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​លាក់​ឈើ​នេះ​បាន​ឱ្យ​ដឹង​ថា សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​យា៉ង​សកម្ម​បំផុត​នៅ​លើ​កំណាត់​ផ្លូវ​មួយ​នេះ​ពី​ស្រុក​សំបូរ​នាំ​​ឆ្ពោះ​ទៅ​ស្រុក​ឆ្លូង​ តាម​ទូក​និង​រថ​យន្ត​ គឺ​គេ​ស្គាល់​ថា​ជា​ឈ្មួញ​ឈ្មោះ​ គន្ធា ដែល​កន្លង​មក​ជន​ម្នាក់​នេះ​ បាន​តាំង​ខ្លួន​ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ និង​បាន​យក​អំណាច​នេះ​មក​កាង​របរ​រក​សីុ​ឈើ​ខុស​ច្បាប់​របស់​គេ ។ កន្លង​មក​មេ​ឈ្មួញ​ម្នាក់​នេះ​ក៏​ជា​មុខ​សញ្ញា​ជាប់​ពាក់​ព័ន្ធ​ជាមួយ​​សាលា​ដំបូង​លើករណី​ជំនួញ​ឈើ​ខុស​ច្បាប់​ តែ​នៅ​មិន​រាង​ចាល​សោះ​ គឺ​កោង​កាច​និង​ក្រអឺត​ក្រទម​ផុត​លេខ​ ។ មិន​តែ​ប៉ុណ្ណោះ​ទេ ឈ្មួញ​ស្បែក​ខ្លា​ម្នាក់​នេះ​ធ្លាប់​បាន​គំរាម​កំហែង​អ្នក​កា​សែត​ក្នុង​ស្រុក​មួយ​ចំនួន​ ក្នុង​ជម្លោះ​ជំនួញ​ឈើ​របស់​គេ​ផង​ដែរ​ ពេល​យក​ព័ត៌​មាន​ចុះ​ផ្សាយ​  ម្តងៗ ។

លោក​ សេង​ សីុ​ដា​រ៉ុន​ នាយ​​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​សណ្តាន់​បាន​បញ្ជាក់​ថា ឈើ​ទាំង​នេះ​ត្រូវ​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​នាំ​យក​មក​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​សណ្តាន់​ដើម្បី​មាន​ចំណាត់​ការ​បន្ត​ ៕