ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ការ​ប្រកួត​ប្រដាល់​អន្ដរជាតិ​នៅ​រេញ​ទូរទស្សន៍​អប្សរា​កាល​ពី​ថ្ងៃ​សៅរ៍​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្ដ​ភាព​អន្ដរជាតិ​នៅ​លើសង្វៀន​ស្ថានីយ​ទូរទស្សន៍​អប្សរា​ កាល​ពី​ថ្ងៃ​សៅរ៍​ទី​២៦​ មេសា​ កីឡាករ​ស្វាយ​​ រដ្ឋា​ មក​ពី​ក្លិប​កង​រាជ​អាវុធហត្ថ​រាជ​ធានី​ភ្នំពេញ​ បាន​យក​ឈ្នះ​កីឡាករ​ថៃ​ Theva Sith Khunmark ដោយ​ពិន្ទុ​ ក្នុង​ការ​ប្រកួត​ជា​លក្ខណៈ​ប្រដាល់​សាកល​អាជីព​ដែល​មាន​៦​ទឹក​នោះ​ ។​

រាជធានីភ្នំពេញ​ ៖ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្ដ​ភាព​អន្ដរជាតិ​នៅ​លើសង្វៀន​ស្ថានីយ​ទូរទស្សន៍​អប្សរា​ កាល​ពី​ថ្ងៃ​សៅរ៍​ទី​២៦​ មេសា​ កីឡាករ​ស្វាយ​​ រដ្ឋា​ មក​ពី​ក្លិប​កង​រាជ​អាវុធហត្ថ​រាជ​ធានី​ភ្នំពេញ​ បាន​យក​ឈ្នះ​កីឡាករ​ថៃ​ Theva Sith Khunmark ដោយ​ពិន្ទុ​ ក្នុង​ការ​ប្រកួត​ជា​លក្ខណៈ​ប្រដាល់​សាកល​អាជីព​ដែល​មាន​៦​ទឹក​នោះ​ ។​

នៅ​ទឹក​ទី​១​ ស្វាយ​ រដ្ឋា​ មិន​ទាន់​បើក​ការ​វាយ​លុក​ទៅ​លើ​ Khunmark ខ្លាំង​ក្លា​នៅ​ឡើយ​ ទេ​ ខណៈពេល​ដែល​កីឡា ករ​ ថៃ​រូប​នេះ​បាន​ព្យាយាម​ដើរ​ចូល​វាយ​យ៉ាង​សន្ធាប់​ដោយ​មិន​ញញើត​ លុះ​ដល់​ចុង​ទឹក​ទី​១​ ទើបស្វាយ​ រដ្ឋា​ វាយ​បក​សង​វិញ​យ៉ាង​ចាស់​ដៃ​ ។​ ចូល​ដល់​ទឹក​ទី​២​ ស្វាយ​ រដ្ឋា​ មិន​បណ្ដោយ​ឱ្យ​Khunmark ធ្វើ​អ្វី​ស្រេច​តែ​ចិត្ដ​មក​លើ​រូប​គេ​ដូច​កាល​ពី​ទឹក​ទី​១ទៀត​នោះ​ឡើយ​ ដោយ​គ្រាន់​តែ​ឮ​ស្នូរ​ជួង​បន្លឺ​ភ្លាម​ គេ​បាន​ដើរ​ចូល​ម៉ាត់​ទៅ​លើ​ពោះ​ទឹក​និង​ផ្ទៃ​មុខ​របស់​ Khunmark ពេញៗ​ បើ​ទោះ​ជា​កីឡាករ​ថៃ​រូប​នេះ​ព្យាយាម​ដក​ថយ​ និង​គេច​ចេញ​ពី​ការ​វាយ​លុក​យ៉ាង​ណា​ក៏​ដោយ​ ។​ ចាប់​ពី​ទឹក​ទី​៣​ រហូត​ទៅ​គេ​ឃើញ​ស្វាយ​ រដ្ឋា​ គ្រប់​គ្រង​ស្ថានភាព​ប្រកួត​របស់​ខ្លួន​បាន​ល្អ​ជាង​ ដោយ​គេ​វាយ​ត្រូវ​ចំ​គោលដៅ​គូ​ប្រកួត​ច្រើន​ និង​ធ្វើ​ឱ្យ​កីឡាករ​ថៃ​មាន​ស្នាម​បែក​ និង​មាន​ឈាម​ហូរ​តាម​ច្រមុះ​រេញៗទៀត​ផង​ ។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ កីឡាករ​ថៃ​រូប​នេះ​នៅ​តែ​ព្យាយាម​ដើរ​ចូល​វាយ​បក​សង​វិញ​រហូត​ចប់​ទឹក​ ទើប​ស្វាយ​ រដ្ឋា​ បាន​ត្រឹម​​ឈ្នះ​ពិន្ទុ​ទាំង​លំបាក​បំផុត​ ។​

ចំណែក​លទ្ធផល​ការ​ប្រកួត​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​វិញ​ កីឡាករ​យ៉េន​​ ឌីណា​ មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​កសិកម្ម​ យក​ឈ្នះ​កីឡាករ​ Super Chhay ដោយ​ពិន្ទុ​ ។​ កីឡាករ​ង៉ែត​ រដ្ឋា​ មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​មហាផ្ទៃ​ ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ Kan Kor Kam Banath ។ កីឡាករ​អូត​ ភូថង​ មក​ពី​ក្លិប​អប្សរា​ក្បាច់​គុន​ខ្មែរ​ ស្មើ​ពិន​្ទុ​ កីឡាករ​ឡុង​ សុវណ្ណ​ពៅ​ មក​ពី​ក្លិប​សាលវ័ន្ដ​កីឡា​ និងកីឡាករ​កំពែង​ ខ្មៅ​ មក​ពី​ក្លិប​វីអាយ​ភី​ចំការ​មន​ យកឈ្នះ​ពិន្ទុ​កីឡាករ​អ៊ុន​ រតនា​ មក​ពី​ក្លិប​តាឡី​ដំរី​មាន​ឫទ្ធិ​ ៕​