ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ យ៉ានុត​ ខ្លោច​ចិត្ត​អាណិត​វី ស្រី​ឆាយ​ ក្រោយ​ការប្រកួត​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ការប្រកួត​ប្រដាល់​កាលពី​ថ្ងៃ​សុក្រ​ ទី​២៥​ មេសា កីឡាការិនី​អេ យ៉ានុត​ មក​ពី​ក្លិប​អេភូថង​កីឡា​ និង​កីឡាករ​ជើង​​ថ្មី​ ឡង់​ ភិរម្យ​ មក​ពីក្លិប​រាហ៊ូ​កីឡា​ខេត្ត​បាត់​ដំបង​ បាន​ទទួល​ជោគ​ជ័យ​ប្រកប​ដោយ​មោទន​ភាព​​ និង​ទទួល​បាន​ការ​អបអរ​មិន​អន់​ជាង​គូ​អន្តរ​ជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​រេញ​ទូរទស្សន៍​ BTV កាលពីថ្ងៃ​សៅរ៍​នោះ​ដែរ ។​

រាជ​ធានី​ភ្នំ​ពេញ​ ៖ ការប្រកួត​ប្រដាល់​កាលពី​ថ្ងៃ​សុក្រ​ ទី​២៥​ មេសា កីឡាការិនី​អេ យ៉ានុត​ មក​ពី​ក្លិប​អេភូថង​កីឡា​ និង​កីឡាករ​ជើង​​ថ្មី​ ឡង់​ ភិរម្យ​ មក​ពីក្លិប​រាហ៊ូ​កីឡា​ខេត្ត​បាត់​ដំបង​ បាន​ទទួល​ជោគ​ជ័យ​ប្រកប​ដោយ​មោទន​ភាព​​ និង​ទទួល​បាន​ការ​អបអរ​មិន​អន់​ជាង​គូ​អន្តរ​ជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​រេញ​ទូរទស្សន៍​ BTV កាលពីថ្ងៃ​សៅរ៍​នោះ​ដែរ ។​ នេះ​បើ​យោង​តាម​ការប្រកួត​ជាក់​ស្តែង​នៅ​លើ​រេញ​ ។​

កីឡាការិនី​អេ យ៉ានុត​ អាច​ការពារ​ជ័យ​ជម្នះ​របស់​ខ្លួន​មិន​ឱ្យ​កីឡា​ការិនី​ វី ស្រី​ឆាយ​ មក​ពី​ក្លិប​នាគមាន​ជ័យ​ឡើង​សង​សឹក​បាន​សម្រេច​ឡើយ។​ ការប្រកួត​លើកទី​២នេះ​ វី ស្រីឆាយ​ បាក់​មុខ​ជាង​មុន​ឆ្ងាយ​ណាស់​ ដោយសារតែ​វាយ​ចាញ់​ អេ​ យ៉ានុត​ ដាច់​ទាំង​៥​ទឹក​តែ​ម្តង ។​ ទោះ​យ៉ាងណា​​ នោះ​ក៏​មក​ពី​គេ​ដឹង​ថា អេ យ៉ានុត​ បាន​បណ្តែត​ខ្លួន​នៅ​ក្នុង​ក្លិប​​ប្រដាល់​តាំងពី​ក្មេង​ និង​កំពុង​បន្ត​តំណែងជា​គ្រូបង្វឹក​ជំនួស​ឱ្យ​​ឪពុក​ម្តាយ​ជារៀង​រាល់​ថ្ងៃ ។​ ដោយ​ឡែកចំពោះ វី ស្រី​ឆាយ វិញ​ លុះត្រា​តែ​ជិតដល់​ថ្ងៃ​ប្រកួត​ ទើប​បាន​ហ្វឹក​ហាត់​ពីរ​បីថ្ងៃ​​ដោយ​សារតែ​ជាប់​ការងារ​រក​ប្រាក់​ដែល​នាំ​ឱ្យ​នាង​មិន​មាន​កម្លាំង​ស៊ុហ្វ​ពេញ​លេញ ។​ ទោះ​បី​យ៉ាងណា​ ការ​ប្រកួត​រវាង​គូ​នេះ​ ក៏​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ផង​ដែរបន្ទាប់​ពី​ វី ស្រីឆាយ​ បើ​ទោះ​ជា​ចាញ់​​ក៏​ធ្វើ​ឱ្យ អេ យ៉ានុត​ ឈ្នះ​ទាំង​ពិបាក​ចិត្ត​ផង​ដែរ ។​ ជាក់​ស្តែង​ អេ យ៉ានុត​ បាន​សម្តែង​អារម្មណ៍​អាណិត​អាសូរ​ចំពោះ​នាង​នៅ​ខាង​ក្រោយ​រេញ​​ បន្ទាប់​​ពី​វាយ​នាង​ឱ្យ​បែក​ចិញ្ចើម​ដេរ​៣​ថ្នេរ​ ។​

ការប្រកួត​មួយ​គូ​ទៀត​ដែល​ទទួល​ការ​ចាប់​​អារម្មណ៍​​ដែរ​​នោះ​ ​គឺ​កីឡាករ​​ជើង​ចាស់​ ភារម្យ​ ភក្តី​ មកពី​ក្លិប​ភារម្យ​កូនខ្មែរ​ ដែល​ខាន​ឡើង​ប្រកួត​ប្រមាណ​ជា​មួយ​ឆ្នាំ​ បែរ​ជាធ្លាក់​​ដៃ​ដល់​ថ្នាក់បរាជ័យ​ក្រោម​ដៃ​កីឡាករ​ឡង់​ ភិរម្យ​ ដែល​ជា​កីឡាករ​ជើង​ថ្មី ។​ ហេតុ​ផល​ដែល​នាំ​ឱ្យ​គេ​បរា​ជ័យ​យ៉ាង​អាម៉ាស់​ដោយ​នឹក​ស្មាន​មិនដល់​នោះ​ គឺ​ដោយសារ​តែ​កម្លាំង​កាយ​សម្បទា​ចុះ​ខ្សោយ​ ដែល​នាំ​ឱ្យ​គេ​បញ្ចេញ​ស្នៀត​មិន​បាន​ល្អ​ដូចអំឡុង​ពេល​មុន ។ ក្នុង​នោះ​សូម្បី​តែភាព​រហ័ស​រហួន​ដែល​គេធ្លាប់​មាន​កាលពីមុន​ ក៏​ផ្លាស់​ប្តូរ​អស់​ដែរ។​ នៅ​ទឹក​ទី​៣​ គេឃើញ​កីឡាករ​ឡង់ ភិរម្យ​ វាយ​សន្ធាប់​បាន​​យ៉ាង​​ល្អ​ទៅ​លើ​​សិស្ស​ច្បង​ ភារម្យ​ ភក្តី​ ដែល​ស្ទើរ​តែ​អស់​កម្លាំង​ស៊ុហ្វ​ក្នុង​​ការ​តតាំង​ ។ ឈាន​ដល់​ចុងទឹកទី​៥​ គេ​ឃើញ​ភារម្យ​ ​ភក្តី​ កាន់តែ​យ៉ាប់​ឡើងបន្ទាប់​ពី​ត្រូវ​មួយ​កែង​របស់​ ភិរម្យ​ ភក្តី​ បណ្តាល​ឱ្យ​បែក​នៅ​ចុង​ភ្នែក​ខាង​​ស្តាំ​ ។ អុីចឹង​ហើយ​ទើប​លទ្ធផល​ចុង​ក្រោយ​ កីឡាករ​ឡង់ ភិរម្យ​ ដែល​ជា​សិស្ស​ប្អូន​​ និង​ទើប​តែ​ស្ទុះ​ឡើង​ជាអ្នក​ឈ្នះពិន្ទុ​ក្នុង​ការប្រកួត​នា​គ្រា​នោះ ។​

នៅថ្ងៃ​នោះ​ដែរ​ កីឡាករ​ហេង វាសនា មក​ពី​​ក្លិប​ព្រៃ​ទទឹង​ខេត្ត​បាត់​ដំបង​ សងសឹក​ វីវ៉ា​ សាវ៉េត មកពី​ក្លិប​មហិទ្ធិ​ឫទ្ធិ​តា​ដំបង​ដែក​បាន​សម្រេច​ បើ​ទោះ​ជា​បាន​ឈ្នះ​ដោយ​ប្រផិត​ប្រផើយ​ និង​កីឡាករ​ម៉ន​ ព្រហ្ម​ម៉ាញ​ មកពី​ក្លិប​​ការិយាល័យ​ទី​៥​ កងទ័ព​ជើង​គោក​ ផ្តួល​កីឡាករ​ម៉េង អៀង​ មក​ពី​ក្លិប​កង​ពល​តូច​ឆត្រ​យោង​៩១១​ ឱ្យ​បោះ​បង់​ចោល​ការប្រកួត​ក្នុង​ទឹក​ទី​៣ ។​

សម្រាប់​លទ្ធ​ផល​ការប្រកួត​អន្តរ​ជាតិ​នា​ថ្ងៃ​សៅរ៍​ ទី​២៦ មេសា កីឡាករ​ឌុន​ រដ្ឋា មក​ពី​ក្លិប​អេភូថង​កីឡា យក​ឈ្នះ​កីឡាករ​ថៃ Lampard Sor Kamsing ដោយ​ពិន្ទុ ។​ កីឡាករ​ឡេះ​ តើក មកពី​ក្លិប​ពុទ្ធ​សេរីវង្ស​កីឡា​ បាន​ក្លាយ​ជាអ្នក​សន្លប់​ដោយ​នឹក​ស្មាន​មិនដល់​ក្រោម​ដៃ​កីឡាករ​ថៃ Paiton Sorkimsing ក្នុងទឹកទី​៣ ។​ កីឡាករ​ហុឹម​ សារ៉ាន់ មក​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួងការពារ​ជាតិ​ ក៏បាន​ក្លាយ​ជា​អ្នក​សន្លប់​ក្នុង​ទឹកទី​៤ ក្រោម​ដៃ​កីឡាករ​ថៃ Yokpet Petkasam និង​កីឡាករ​កែវ រំចង់​ មក​ពី​ក្លិប​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៨ ភ្នំ​ទ្រព្យ​បានត្រឹម​ស្មើ​ពិន្ទុ​កីឡាករ​ថៃ Khamlaiphet Sornsamauk ៕​