ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ចង់​ឲ្យ​សហភាព​អឺរ៉ុប​មានដំណើរ​ការ និង​ប្រព្រឹត្ត​ទៅ​ដោយ​យុត្តិធម៌​សម្រាប់​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា កម្ពុជា​ចង់​ឲ្យ​សហភាព​អឺរ៉ុប​មានដំណើរ​ការ និង​ប្រព្រឹត្ត​ទៅ​ដោយ​យុត្តិធម៌​សម្រាប់​ប្រទេស​កម្ពុជា ចំពោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មក​លើ​កម្ពុជា ។ ការ​ចង់បាន​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ខណៈ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ប្រទេស​ហុង​គ្រី…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា កម្ពុជា​ចង់​ឲ្យ​សហភាព​អឺរ៉ុប​មានដំណើរ​ការ និង​ប្រព្រឹត្ត​ទៅ​ដោយ​យុត្តិធម៌​សម្រាប់​ប្រទេស​កម្ពុជា ចំពោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មក​លើ​កម្ពុជា ។ ការ​ចង់បាន​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ខណៈ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ប្រទេស​ហុង​គ្រី កាលពី​ថ្ងៃ​ទី​១៥ ខែតុលា​នេះ បន្ទាប់​ពី​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្ដី​ពី​ទឹក​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ហុង​គ្រី ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ក្នុង​ជំនួប​ជាមួយ ជេ​ណូ​ស អា​ឌឺ (Janos ADER) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហុង​គ្រី​ដែល​ធ្វើ​ឡើង​នៅ​វិមាន​ប្រធានាធិបតី Sándor Palace សម្ដេច​បញ្ជាក់​ថា អំពី​ចំណុច​ពាក់ព័ន្ធ​ទៅ​នឹង​រឿង EBA ផង​ដែរ ដោយ​សម្ដេច​បាន​ស្នើ​ឱ្យ​លោក​ប្រធានាធិបតី​បន្ត​គាំទ្រ​ដល់​កម្ពុជា​ជាមួយនឹង​សហភាព​អឺរ៉ុប ហើយ​អ្វី​ដែល​កម្ពុជា​ចង់បាន​នោះ គឺ​ចង់​ឲ្យ​សហភាព​អឺរ៉ុប​មានដំណើរ​ការ និង​ប្រព្រឹត្ត​ទៅ​ដោយ​យុត្តិធម៌​សម្រាប់​ប្រទេស​កម្ពុជា ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​គូ​បញ្ជាក់​ពី​ចំណុច​សំខាន់​នៃ​ការ​កសាង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​សហភាព​អឺរ៉ុប និង​អាស៊ាន​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ​សម្ដេច​តេ​ជោ​ក៏​បាន​មាន ប្រសាសន៍​លើក​ឡើង​អំពី​ការ​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ហុង​គ្រី ដែល​បច្ចុប្បន្ន​នេះ គឺ​មាន​ចំនួន​៣៨​នាក់ ដែល​ពួក​គេ​បាន និង​កំពុង​បន្ត និង​ខ្លះ​បញ្ចប់​ការ​សិក្សា ។ ក្នុង​ជំនួប​នោះ​ដែរ ប្រធានាធិបតី​ហុង​គ្រី បាន​លើក​ឡើង​ថា ហុង​គ្រី គឺជា​មិត្ត​មួយ​របស់​ប្រទេស​កម្ពុជា ។

លោក​បាន​បន្ត​ទៀត​ថា រដ្ឋាភិបាល​ហុង​គ្រី​នៅ​តែ​បន្ត​គាំទ្រ​ដល់​កម្ពុជា ជា​ពិសេស​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ។ ហើយ​ជា​ពិសេស​ទាក់ទង​ទៅ​នឹង​បញ្ហា EBA នេះ​ហុង​គ្រី និង​បន្ត​គាំទ្រ​ដល់​កម្ពុជា​ជា​បន្ត​ទៀត​។ ទាក់ទង​ទៅ​នឹង​ការ​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​នោះ​ប្រធានាធិបតី ហុង​គ្រី និង​បន្ត​ស្វាគមន៍​ដល់​និស្សិត​កម្ពុជា​ជា​បន្ត​ទៀត ដើម្បី​មក​សិក្សា​នៅ​ប្រទេស​ហុង​គ្រី​ជា​បន្តបន្ទាប់​ទៀត ។

ក្នុង​ជំនួប​នោះ​ដែរ ចំពោះ​បញ្ហា​ទាក់ទង​ទៅ​នឹង​កិច្ចប្រជុំ​ស្ដី​អំពី​បញ្ហា​ទឹក​លោក​ប្រធានាធិបតី​ហុង​គ្រី ពិតជា​អរគុណ​ជា​អនេក​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ចែករំលែក​នូវ​បទ​ពិសោធន៍​ដូច​ជា ស្ថានភាព​ជាក់ស្ដែង​របស់​កម្ពុជា ហើយ​លោក​សង្ឃឹមថា នៅ​ពេល​ដែល​លោក​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​លោក នឹង​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ជជែក​ពិភាក្សា​ជាមួយ​សម្ដេច​តេ​ជោ​ក្នុង​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ។

សូម​ជម្រាប​ថា តប​ការ​អញ្ជើញ​របស់​ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លោក​ប្រធានាធិបតី​ហុង​គ្រី និង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​នៅ​ចុងខែ តុលា​នេះ ។

គួរ​រំ​ឮ​កថា ចំពោះ​បញ្ហា EBA វិញ​សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើម​នីតិវិធី​ជា​ផ្លូវការ​ផ្អាក​ជា​បណ្តោះអាសន្ន EBA កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ មុន​នឹង​អាច​ឈាន​ទៅ​រក​ការ​ព្យួរ​នៅ​ខែកុម្ភៈ ឆ្នាំ​២០២០ ។ ក្នុង​រយៈពេល​១២​ខែ​នេះ មានការ​បែងចែក​ដំណាក់កាល​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ រយៈពេល​៦​ខែ (​គិត​ចាប់ផ្តើម​ពី​ខែកុម្ភៈ ឆ្នាំ​២០១៩ តទៅ​រហូត​ដល់ ខែកក្កដា ២០១៩) ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ