ដឹងអត់! មុន​​​ឲ្យ​កូន​ចូល​បន្ទប់​ម៉ាស៊ីន​ត្រជាក់ អ្នក​គួរត្រៀម​ឲ្យ​គ្រប់​របស់​៤​នេះ


ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​វិធី​ក្នុង​ការ​ការពារ​សុខភាព​កូន​ពេល​ដែល​គេង​ក្នុង​ម៉ាស៊ីនត្រជាក់​។ តើ​មាន​អ្វី​ខ្លះទៅ?

១-សីតុណ្ហភាព​នៃ​ម៉ាស៊ីនត្រជាក់ មិន​គួរ​ក្រោម​២៦​អង្សារ​សេ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​កូន​ផ្តាសាយ​បាន​។ ជា​ពិសេស អ្នក​គួរតែ​ដណ្តប់ភួយ​ដល់​កូន ប៉ុន្តែ​មិន​គួរ​ដណ្តប់ភួយ​ក្រាស់​ពេក​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​កូន​បែកញើស ហើយ​ត្រូវ​ម៉ាស៊ីនត្រជាក់ នឹង​ធ្វើ​ឲ្យ​សុខភាព​កូន​គ្រោះថ្នាក់​។

២-មានកូន​ខ្លះ ចូល​ចិត្ត​ធាក់​ភួយ​ចេញ​ណាស់​។ ដូចនេះ បើ​អ្នក​មិន​ចង់​ឲ្យ​កូន​ឈឺ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ អ្នក​គួរតែ​ប្រើ​ភួយ​ជាប់​ជាមួយ​ពូក​ឲ្យ​កូន​គេង ព្រោះ​អាច​ធ្វើ​ឲ្យ​កូន​កក់ក្តៅ មិន​ត្រូវ​ខ្យល់​ម៉ាស៊ីនត្រជាក់​ខ្លាំង ហើយ​ឈឺ​។

៣-មិន​ថា​ពរ​កូន​ទៅ​កន្លែង​ដែល​មាន​ម៉ាស៊ីនត្រជាក់​ណា​ទេ អ្នក​គួរតែ​ត្រៀម​អាវដៃវែង​ទុក ហើយ​ពាក់​ឲ្យ​កូន​គ្រប់ពេល​ដែល​ត្រជាក់ ទើប​មិន​ធ្វើ​ឲ្យ​សុខភាព​កូន​កាន់តែ​ខ្សោយ​ទៅ​ៗ​។

៤-ពេល​ដែល​កូន​គេង​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ អ្នក​គួរតែ​ទុក​ទឹក​២​កែវ​ក្នុង​នោះ​។ ទឹក​មួយ​កែវ សម្រាប់​ធ្វើ​ឲ្យ​បរិយាកាស​ក្នុង​បន្ទប់​មាន​សំណើម ព្រោះ​បន្ទប់​ដែល​មាន​ម៉ាស៊ីនត្រជាក់​គឺ​ស្ងួត​ខ្លាំង​។ ទឹក​មួយ​កែវ​ទៀត សម្រាប់​ឲ្យ​កូន​ញ៉ាំ ដើម្បី​ប៉ូវ​ជាតិ​ទឹក​ក្នុង​ខ្លួន​របស់​កូន ព្រោះ​កូន​អាច​បាត់បង់​ជាតិ​ទឹក​ច្រើន ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ