ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារទាំង​នេះ​អាច​​សម្លា.ប់​​បាក់តេរី​ល្អ​ៗ​​ក្នុង​​​ពោះវៀនអ្នក​ ត្រូវ​តែ​ប្រយ័ត្ន!

4 ឆ្នាំ មុន

របប​អាហារ​ជះ​ឥទ្ធិពល​គួរ​អោយ​កត់សម្គាល់​ចំពោះ​សុខភាព​រាង​កាយ​ទាំងមូល រួម​ទាំង​ពោះវៀន​។ អ្វី​ដែល​សំខាន់​នោះ គឺ​ស្ថានភាព​ពោះវៀន​មិនល្អ​ប្រសើរ​អាច​បណ្ដាល​អោយ​កើត​មាន​បញ្ហា​សុខភាព​ច្រើន​ផ្សេង​ទៀត​រួម​មាន ថប់​បារម្ភ ជំងឺ​បាក់ទឹកចិត្ត​(depression) ជំងឺ​ធាត់​ជ្រុល ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ…

របប​អាហារ​ជះ​ឥទ្ធិពល​គួរ​អោយ​កត់សម្គាល់​ចំពោះ​សុខភាព​រាង​កាយ​ទាំងមូល រួម​ទាំង​ពោះវៀន​។ អ្វី​ដែល​សំខាន់​នោះ គឺ​ស្ថានភាព​ពោះវៀន​មិនល្អ​ប្រសើរ​អាច​បណ្ដាល​អោយ​កើត​មាន​បញ្ហា​សុខភាព​ច្រើន​ផ្សេង​ទៀត​រួម​មាន ថប់​បារម្ភ ជំងឺ​បាក់ទឹកចិត្ត​(depression) ជំងឺ​ធាត់​ជ្រុល ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ឧស្សាហ៍​អស់កម្លាំង ជំងឺ​ខ្សោយ​ពោះវៀន ជា​ដើម​។

ហើយ​ការ​រក្សា​បាន​នូវ​បាក់តេរី​ល្អ​ៗ​ក្នុង​ពោះវៀន គឺ​ចាំបាច់​ណាស់​ដើម្បី​សុខភាព​ពោះវៀន​ប្រសើរ​។ ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ជះ​ឥទ្ធិពល​ដល់​បាក់តេរី​ល្អ​ៗ​ក្នុង​ពោះវៀន? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ចៀសវាង​ទទួលទាន​ច្រើន​ដើម្បី​រក្សា​បាក់តេរី​ល្អ​ៗ​ក្នុង​ពោះវៀន ៖

១. ស្ករ ៖ ក្រៅពី​ធ្វើ​អោយ​ធាត់ ព្រមទាំង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ផ្សេង​ៗ​ហើយ​នោះ ស្ករ​ក៏​ជះ​ឥទ្ធិ​ពល​គួរ​អោយ​ព្រួយបារម្ភ​ចំពោះ​បាក់តេរី​ល្អ​ៗ​ក្នុង​ពោះវៀន​ផង​ដែរ​ដោយ​វា​បង្កើន​ចំនួន​បាក់តេរី​មិនល្អ​។ ធ្លាប់​ដឹង​ទេ​ថា​ស្ករ​អាច​ធ្វើ​អោយ​អ្នក​ញៀន​បាន0x017d7 ទទួលទាន​ច្រើន​ប៉ុណ្ណា​កាន់តែ​ឃ្លាន​ប៉ុន​នោះ​! ហើយ​ប្រសិនបើ​អ្នក​ញៀន​នឹង​ទទួលទាន​ស្ករ ឬ​អាហារ​និង​ភេសជ្ជៈ​ផ្អែម​ហើយ​នោះ​សុខភាព​ពោះវៀន ក៏​ដូច​ជា​រាង​កាយ​ទាំងមូល​នឹង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ជា​មិន​ខាន​។

២. ជាតិ​ផ្អែម​សិប្បនិម្មិត ៖ ប្រសិនបើ​អ្នក​គិត​ថា​ស្ករ ឬ​ជាតិ​ផ្អែម​សិប្បនិម្មិត​ល្អ​ចំពោះ​សុខភាព​ក៏​ព្រោះ​វា​គ្មាន​ផ្ទុក​ជាតិ​កាឡូរី​និង​មិន​បណ្ដាល​អោយ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​នោះ ចូរ​គិត​ម្ដងទៀត​! អ្នកជំនាញ​ផ្នែក​សុខភាព​ជា​ច្រើន​និយាយ​ថា ជាតិ​ផ្អែម​សិប្បនិម្មិត​ផ្ដល់​ផល​អាក្រក់​ចំពោះ​សុខភាព​ខ្លាំង​ជាង​ស្ករ​ធម្មតា​ទៅ​ទៀត​។ ជាតិ​ផ្អែម​សិប្បនិម្មិត​បង្កើន​ចំនួន​បាក់តេរី​មិនល្អ​អោយ​មាន​ច្រើន​ជាង​ល្អ​ក្នុង​ពោះវៀន ហើយ​ក៏​បង្ក​ការ​រលាក​ផង​ដែរ​។

៣. ធញ្ញជាតិ​ចម្រាញ់ ៖ ធញ្ញជាតិ​ចម្រាញ់​គ្មាន​ផ្ទុក​ជាតិ​ស​សៃ​ដែល​ជួយ​បង្កើន​បាក់តេរី​ល្អ​ៗ​ក្នុង​ពោះវៀន​ឡើយ​។ ក្រៅពី​នេះ​វា​ក៏​គ្មាន​ផ្ទុក​សារធាតុចិញ្ចឹម​ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ទទួល​ទាន​ធញ្ញជាតិ​ចម្រាញ់​ច្រើន​អាច​ធ្វើ​អោយ​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​ខ្ពស់​គួរ​អោយ​ព្រួយបារម្ភ​។

៤. អាហារ​កែ​ច្នៃ ៖ ក្រៅពី​ជះ​ផល​ប៉ះពាល់​ដល់​បាក់តេរី​ល្អ​ៗ​ក្នុង​ពោះវៀន​ហើយ​នោះ ការ​ទទួលទាន​អាហារ​កែ​ច្នៃ​ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺ​សាហាវ​ៗ​ជា​ច្រើន រួម​បញ្ចូល​ទាំង​ជំងឺ​បេះដូង​និង​មហារីក​។

៥. គ្រឿង​ស្រវឹង ៖ ការ​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម ២ កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បុរស និង ១ កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​នារី គឺ​ប្រសើរ ប៉ុន្តែ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ហួស​កម្រិត​អាច​ជះ​ឥទ្ធិពល​ដល់​បាក់តេរី​ល្អ​ៗ​ក្នុង​ពោះវៀន ក៏​ដូច​ជា​សុខភាព​រាង​កាយ​ទាំងមូល​គួរ​អោយ​ព្រួយបារម្ភ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ ចូរ​កម្រិត​ការ​ទទួលទាន​របស់​អ្នក​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ