ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​បំបាត់​ការ​ហើម​ភ្នែក និង​ក្រហាយ​ភ្នែកនោះ អាច​ប្រើ​ចំណិត​ត្រសក់​បាន​

4 ឆ្នាំ មុន

អាកា​រៈ​ក្រហាយ​ភ្នែក​ច្រើន​តែ​កើត​មាន​ជា​ញឹកញាប់​បើសិនជា​អ្នកធ្វើការ​ជាមួយ​កុំព្យូទ័រ​យ​រៈ​ពេល​យូរ​។ ក្រៅពី​នេះ​អ្នក​ក៏​ត្រូវ​គេ​មិន​បាន​គ្រប់គ្រាន់ ដែល​ជា​ហេតុ​នាំ​ឲ្យ​ភ្នែក​ហើម និង​អស់កម្លាំង​បាន​។ ដូច្នេះ​អ្នក​គួរតែ​សាកល្បង​ប្រើ​ចំណិត​ត្រសក់​ដើម្បី​ព្យាបាល​អាកា​រៈ​ហើម​ភ្នែក ក៏​ដូច​ជា​ក្រហាយ​​ភ្នែក​សិន​ទៅ​។ តើ​វា​មាន​ប្រសិទ្ធភាព​បែប​ណា​ទៅ? ត្រសក់​មាន​ជាតិ​ទឹក ៩៥​ភាគរយ ដែល​មិន​ត្រឹមតែ​ជួយ​បង្គ្រប់​ជាតិ​ទឹក​ដល់​ស្បែក​ទេ…

អាកា​រៈ​ក្រហាយ​ភ្នែក​ច្រើន​តែ​កើត​មាន​ជា​ញឹកញាប់​បើសិនជា​អ្នកធ្វើការ​ជាមួយ​កុំព្យូទ័រ​យ​រៈ​ពេល​យូរ​។ ក្រៅពី​នេះ​អ្នក​ក៏​ត្រូវ​គេ​មិន​បាន​គ្រប់គ្រាន់ ដែល​ជា​ហេតុ​នាំ​ឲ្យ​ភ្នែក​ហើម និង​អស់កម្លាំង​បាន​។ ដូច្នេះ​អ្នក​គួរតែ​សាកល្បង​ប្រើ​ចំណិត​ត្រសក់​ដើម្បី​ព្យាបាល​អាកា​រៈ​ហើម​ភ្នែក ក៏​ដូច​ជា​ក្រហាយ​​ភ្នែក​សិន​ទៅ​។ តើ​វា​មាន​ប្រសិទ្ធភាព​បែប​ណា​ទៅ?

ត្រសក់​មាន​ជាតិ​ទឹក ៩៥​ភាគរយ ដែល​មិន​ត្រឹមតែ​ជួយ​បង្គ្រប់​ជាតិ​ទឹក​ដល់​ស្បែក​ទេ តែ​ក៏​ជួយ​បំបាត់​ភាព​ក្តៅ​ខ្លាំង​ក្នុង​ភ្នែក​ដោយសារ​តែ​សម្ពាធ​ក្នុង​ភ្នែក​តាម​រយៈ​កា​រស​ម្លឹ​ក​កញ្ចក់​កុំព្យូទ័រ​ដែរ​។ ដូច្នេះ​នៅ​ពេល​ដាក់​ចំណិត​ត្រសក់​នៅ​លើ​ភ្នែក​ហើយ វា​នឹង​ផ្តល់​ជា​ឥទ្ធិពល​ត្រជាក់​ដល់​ភ្នែក​ដើម្បី​បន្ធូរ​ភាព​តានតឹង​ក្នុង​ភ្នែក​។ សារធាតុ​ផ្តល់​ភាព​ត្រជាក់​របស់​ត្រសក់​គឺ​ដោយសារ​តែ​អង់​ទី​អុក​ស៊ី​ដង់ និង​សារធាតុ Silica របស់​វា​តែ​ម្តង ដែល​អាច​ផ្តល់​ជា​ស្បែក​លូតលាស់​ថ្មី និង​កាត់​បន្ថយ​ភាព​ហើម​ភ្នែក​បាន​យ៉ាង​ល្អ​។

គួរ​ប្រើ​ចំណិត​ត្រសក់​ដូច​ម្តេចទៅ?

ចូរ​ហាន់​ចំណិត​ត្រសក់​ស្តើង​ៗ ហើយ​យក​វា​ទៅ​ដាក់​នៅ​លើ​ភ្នែក​ប្រមា​ន ១០​នាទី​ដើម្បី​កាត់​បន្ថយ​ភាព​ហើម​របស់​ភ្នែក​។ យ៉ាងណាមិញ មធ្យោបាយ​ដ៏​ងាយស្រួល និង​មាន​ប្រសិទ្ធភាព​នោះ​គឺ យក​ចំណិត​ត្រសក់​ដាក់​ក្នុង​ទូរ​ទឹកកក​រយៈពេល ៣០​នាទី បន្ទាប់​មក​ចាំ​យក​វា​ដាក់​លើ​ភ្នែក​ក្រោយ​។ មួយវិញទៀត ការ​លាបទឹក​ត្រសក់​មិន​ត្រឹមតែ​ជួយ​បន្ទន់​ស្បែក​ទេ តែ​ក៏​ជួយ​ផ្តល់​ភាព​ភ្លឺ​ថ្លា​ដល់​ស្បែក​ផង​ដែរ ដូច្នេះ វា​នឹង​លុប​បំបាត់​ស្នាំ​ខ្មៅ​ៗ​នៅ​ជុំវិញ​ភ្នែក​ដែរ​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ