ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​​10​លាន​រៀល​​​…ក្រោយ​កោះ​សន្តិ​ភាព​ចេញ​ផ្សាយ​​

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ ក្រោយ​ពី​សារព័ត៌មាន​និង​គេហទំព័រ​កោះសន្តិភាព បាន​ចេញផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ តុលា នូវ​ព័ត៌មាន​ដ៏​កក្រើក​មួយពាក់ព័ន្ធ​នឹង​ករណី ស្ត្រី​ចំណាស់​មេម៉ាយ​ក្រីក្រ​ម្នាក់ បាន​អំពាវនាវ​ដល់​ទេវតា​ក្នុង​ករណី​រឿង​រដ្ឋអំណាច​ខេត្ត​ឃុបឃិត​គ្នា​យក​ដី​ដែល​គាត់​ធ្លាប់​អាស្រ័យ​ផល ទៅ​លក់​ឱ្យ​ក្រុមហ៊ុន​ឯកជន​របស់​លោក​ឧកញ៉ា​មួយ​រូប នៅ​ចំណុច​ភ្នំ​២០០…

ខេត្តប៉ៃលិន ៖ ក្រោយ​ពី​សារព័ត៌មាន​និង​គេហទំព័រ​កោះសន្តិភាព បាន​ចេញផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ តុលា នូវ​ព័ត៌មាន​ដ៏​កក្រើក​មួយពាក់ព័ន្ធ​នឹង​ករណី ស្ត្រី​ចំណាស់​មេម៉ាយ​ក្រីក្រ​ម្នាក់ បាន​អំពាវនាវ​ដល់​ទេវតា​ក្នុង​ករណី​រឿង​រដ្ឋអំណាច​ខេត្ត​ឃុបឃិត​គ្នា​យក​ដី​ដែល​គាត់​ធ្លាប់​អាស្រ័យ​ផល ទៅ​លក់​ឱ្យ​ក្រុមហ៊ុន​ឯកជន​របស់​លោក​ឧកញ៉ា​មួយ​រូប នៅ​ចំណុច​ភ្នំ​២០០ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែល​ដី​នោះ​មាន​ទំហំ​ជាង​១​ហិ​កតា មិន​បាន​ទទួល​ប្រាក់​សូ​ម្បី​១០០​រៀល ខណ​:​គាត់​ធ្លាប់​ដាំ​ដុះ​បន្លែបង្ការ​លើ​ដី​នោះ​ជា​យូរណាស់​មក​ហើយ ពោល​គឺ​ចាប់តាំងពី​ឆ្នាំ​២០០៧-២០០៨​មក​ម្ល៉េះ ។ សូមរំលឹកថា៖ ឈរ​យំ​​សំពះ​​ទេវតា​ រក​អ្នក​មាន​បុណ្យ​មេត្តា​​ជួយ​ផង​​..!

ប្រភព​ច្បាស់​ការណ៍​ថា លុះ​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ខណ​:​ដី​ឡើងថ្លៃ ស្រាប់តែ​ក្រុម​ឈ្មួញ​ត្រូវ​គ្នា​ជាមួយ​អ្នកមាន​អំណាច បាន​រៀបចំ​គម្រោង​ធ្វើ​ប្លង់ យក​ទៅ​លក់​ឲ្យ​អ្នក​ផ្សេង​(​ឧកញ៉ា​) បាន​ប្រាក់​រាប់​សែន​ដុល្លារ ហើយ​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​ជុំវិញ ដោយ​មិន​ព្រម​ចេញថ្លៃ​សំណង​ជា​ប្រាក់​ទៅ​ឱ្យ​រូប​គាត់ សូ​ម្បី​តែ​មួយ​រយ​រៀល​នោះ​ឡើយ ទើប​រហូត​មក​ដល់​ថ្ងៃ​ទី​១១ តុលា លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បានឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ហៅ​ស្ត្រី​មេម៉ាយ​ក្រីក្រ​ឈ្មោះ ឡុ​ង នឿ​ន អាយុ​៥៥​ឆ្នាំ ចូល​ជួប​ក្នុង​សាលាខេត្ត ដើម្បី​ធ្វើការ​សម្របសម្រួល​នៅ​ក្នុង​បន្ទប់ធ្វើការ​របស់​លោក​ដោយ​បាន​ប្រគល់​ប្រាក់​ចំនួន​១០​លាន​រៀល ដើម្បី​ឱ្យ​គាត់​ស្ងប់ចិត្ត​ស្ងប់​អារម្មណ៍​យក​ទៅ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ការ​សម្របសម្រួល​នោះ ខាង​ភាគី​ស្ត្រី​ក៏​បាន​ព្រម​ទទួល​ប្រាក់​ដើម្បី​យក​ទៅ​ដោះស្រាយ​ជីវភាព​រស់នៅ ព្រោះ​គាត់​ជា​ស្ត្រី​មេម៉ាយ​ក្រីក្រ​កម្សត់ ចិញ្ចឹម​កូន​រហូត​ដល់​ទៅ​៦​នាក់ និង​ធ្លាប់​បាន​ដាំ​ដុះ​នៅ​លើ​ដី​នេះ ជាង​១០​ឆ្នាំ​មក​ហើយ មិនដឹង​ថា​ដី​នោះ​មាន​ម្ចាស់​នោះ​ទេ ព្រោះ​គាត់​ជា​អ្នក​កាប់​ឆ្ការ​មុនគេ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត បាន​ណែនាំ និង​ក្រើនរំលឹក​ដល់​អ្នក​សារព័ត៌​មាននៅ​ក្នុង​ខេត្ត​ប៉ៃលិន​ទាំងអស់​ថា មុន​នឹង​ធ្វើការ​សរសេរ​ចុះ​ផ្សាយ​រឿងរ៉ាវ​អ្វីមួយ​ចំនួន ដូច​ជា​ការ​ផ្សព្វ​ផ្សាយ​ពាក់ព័ន្ធ​នឹង​រឿង​ភ្នំ​ជាដើម ត្រូវ​តែ​រាយការណ៍ ជូន​លោក​ជា​មុន​សិន ។ ម្យ៉ាងវិញទៀត ត្រូវ​ផ្សាយ​តែ​ព័ត៌មាន​ណា ដែល​ជួយ​អភិវឌ្ឍន៍​ខេត្ត ហាម​ផ្សាយ​ព័ត៌មាន​ណា ដែល​មាន​ចរិត​ញុះញង់​ធ្វើ​ឲ្យ​ចលាចល​ដល់​សង្គម​ជាតិ​ជាដើម ។

ស្ត្រី​មេម៉ាយ ឈ្មោះ ឡុ​ង នឿ​ន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក ផា​ន់ ចាន់​ធុ​ល អភិ​បាលខេត្ត ដែល​បាន​ប្រគល់​ប្រាក់​ចំនួន​១០​លាន​រៀល​ជូន​គាត់ ដើម្បី​យក​ទៅ​ប្រើប្រាស់​ចាយវាយ​សម្រាប់​ចិញ្ចឹម​កូនចៅ ហើយ​ក៏​មិន​ភ្លេច​អរគុណ​ដល់​សារព័ត៌មាន​កោះសន្តិភាព ដែល​ជា​កាសែត​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា បាន​ចុះ​ផ្សាយ​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​គាត់ ។

រូប​គាត់​ក៏​សូម​ជូនពរ​ដល់​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​កាសែត​កោះសន្តិភាព និង​ភ្នាក់ងារ​ប្រចាំ​ខេត្ត​ប៉ៃលិន​ឱ្យ​ទទួល​បាន​នូវ​ជោគជ័យ​គ្រប់​ប្រការ ជាទី​សង្ឃឹម​ដល់​ប្រជាពលរដ្ឋ​គ្រប់​ៗ​គ្នា​ផង​ដែរ ។ បើ​កុំ​កោះសន្តិភាព​ចេញផ្សាយ ប្រហែល​គ្មាន​មនុស្សលោក​ណា​មើលឃើញ​ភាព​អយុត្តិធម៌​នេះ​ទេ ។

សូម​បញ្ជាក់​ថា នៅ​ចំណុច​ដី​ភ្នំ​២០០ ក្រោយ​កាស៊ីណូ​ម្កុដ​ពេជ្រ ជាប់​ព្រំដែន​កម្ពុជា​ថៃ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ត្រូវ​បាន​គេ​យក​ស័ង្កសី​ទៅ​ហ៊ុម​ព័ទ្ធ​ជុំវិញ មាន​ចំនួន​ជាង​២៣​ហិ​កតា ក្រោយ​ពី​បាន​លក់​ឱ្យ​ឈ្មួញ ដើម្បី​ធ្វើការ​អភិវឌ្ឍ​សម្រាប់​ខេត្ត ៕

អត្ថបទសរសេរ ដោយ