តារា​កូរ៉េ​ណាខ្លះ​ក្លាយជា​អ្នកមាន​ដោយសារ​ជំនួញ​អចលនទ្រព្យ?


តារា​កូរ៉េ​ជា​ច្រើន​មិន​ខ្ទះ​ខ្ជាយ​ប្រាក់​ចំណូល​ដែល​រកបាន​ទេ ហើយ​ថែម​ទាំង​វិនិយោគ​លើ​អ្វី​ដែល​អាច​រក​លុយ​ឲ្យ​ពួក​គេ​បាន​កាន់តែ​ច្រើន​ទៀត ។ ប្រាកដ​ណាស់​អចលនទ្រព្យ គឺជា​ជម្រើស​របស់​តារា​ភាគច្រើន ព្រោះ​វា​ជា​ការ​វិនិយោគ​ដែល​នឹងន និង​អាច​រក​ប្រាក់​ចំណូល​ឲ្យ​ពួក​គេ​ជា​រៀង​រាល់​ខែ ។ ខាងក្រោម​នេះ គឺជា​តារា​កូរ៉េ​មួយ​ចំនួន​ដែល​បាន​ក្លាយជា​អ្នកមាន​ព្រោះតែ​អចលនទ្រព្យ​៖

១. កញ្ញា Bae Suzy៖ កញ្ញា ប៊េ ស៊ូ​ជី (Bae Suzy) គឺជា​តារាចម្រៀង និង​សម្តែង​ដ៏​ស្រស់​ស្អាត​ប្រចាំ​ផលិតកម្ម JYP Entertainment ។ នៅ​ខែមេសា​ឆ្នាំ ២០១៦ កញ្ញា​បាន​ទិញ​អគារ​មួយ​នៅ​សង្កាត់ Gangnam ក្នុង​ទីក្រុង​សេ​អ៊ូ​ល ដែល​ជា​សង្កាត់​មាន​អចលនទ្រព្យ​ថ្លៃ​ជាងគេ​ក្នុង​ប្រទេស​កូរ៉េ ក្នុង​តម្លៃ​ប្រមាណ ៣.៣​លាន​ដុល្លារ​អា​មេ​រិ​ក ។ អគារ​នេះ​មាន​កម្ពស់ ៥​ជាន់ ហើយ​កញ្ញា​រក​ប្រាក់​ចំណូល​ពី​ការ​ជួល​ប្រចាំខែ​ជា​មធ្យម​ប្រមាណ ១៣,៤០០​ដុល្លារ​ផង​ដែរ ។

២. លោក Daesung៖ លោក កាង ដេ​សុង (Kang Dae-sung) ដែល​ជា​សមាជិក​ក្រុម Big Bang ប្រចាំ​ផលិតកម្ម YG នៅ​ឆ្នាំ ២០១៧ បាន​ទិញ​អគារ​មួយ​នៅ Apgujeong Rodeo Station ក្នុង​តម្លៃ​ប្រមាណ ២៧.៧​លាន​ដុល្លារ ។ អគារ​នេះ​មាន​កម្ពស់ ៨​ជាន់ និង​រក​ប្រាក់​ចំណូល​ពី​ការ​ជួល​មួយ​ខែ​ប្រមាណ ៨៤,៥០០​ដុល្លារ ។

៣. កញ្ញា Han Seung Yeon៖ កញ្ញា ហាន សឹង​យ៉ុ​ន (Han Seung Yeon) ធ្លាប់​ជា​សមាជិក​ក្រុម​តារា Kara និង​ជា​តារា​សម្តែង​ដែល​ទទួល​បានការ​គាំទ្រ​ពី​មនុស្ស​ជា​ច្រើន ។ កញ្ញា​ធ្លាប់​ទិញ​អគារ​មួយ​នៅ Cheongdam កាលពី​ខែមេសា​ឆ្នាំ ២០១៤ ក្នុង​តម្លៃ ៤​លាន​ដុល្លារ​អា​មេ​រិ​ក ។

បន្ទាប់​មក តារា​នេះ​បាន​វិនិយោគ​ប្រមាណ ៩៨២,០០០​ដុល្លារ​លើ​ការ​ជួសជុល​អគារ ហើយ​មក​ដល់​ពេល​នេះ​វា​មាន​តម្លៃ​ច្រើន​ជាង ៦​លាន​ដុល្លារ​ទៅ​ទៀត ។ លើស​ពី​នេះ​ទៅ​ទៀត កាលពី​ឆ្នាំ ២០១៧ កញ្ញា​បាន​ទិញ​អគារ​មួយ​នៅ Gangnam ដែរ​ក្នុង​តម្លៃ ៣.៣​លាន​ដុល្លារ ។

៤. លោក Taeyang៖ លោក ថេ​យ៉ាង (Taeyang) ដែល​ជា​តារាចម្រៀង​សំឡេង​ដ៏​ពីរោះ​ប្រចាំ​ក្រុម Big Bang បាន​ទិញ​អគារ​កម្ពស់ ៧​ជាន់​មួយ​កាលពី​ឆ្នាំ ២០១៦ នៅ Hannam ក្នុង​តម្លៃ ៦.៩​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​រក​ប្រាក់​ចំណូល​ពី​ការ​ជួល​មួយ​ខែ​ប្រមាណ ២៦,៨០០​ដុល្លារ ។
នៅ​ឆ្នាំ ២០១៤ លោក​បាន​ទិញ​វីឡា​មួយ​នៅ UN Village នៅ Hannam ដែរ​ក្នុង​តម្លៃ ៣.៧៥​លាន​ដុល្លារ​ទៀត​ផង ។

៥. លោក Kyuhyun៖ លោក​ឆូ គ្យូ​ហ៊ី​យ៉ុ​ន (Cho Kyuhyun) ជា​សមាជិក​របស់​ក្រុម​តារា Super Junior និង​ជា​ម្ចាស់​អគារ​កម​ញ​បស់ ៦​ជាន់​មួយ​នៅ​ជិត Myeongdong Station ក្នុង​ទីក្រុង​សេ​អ៊ូ​ល​ដែល​លោក​បាន​ទិញ​ក្នុង​ឆ្នាំ ២០១៤ ក្នុង​តម្លៃ ៦.៥​លាន​ដុល្លារ ។ បច្ចុប្បន្ន​នេះ អគារ​នេះ​ត្រូវ​បាន​ក្លាយជា​ផ្ទះសំណាក់​ដែល​គ្រប់គ្រង​ដោយ​ក្រុម​គ្រួសារ​របស់​លោក ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ