ក្រុងប៉ោយប៉ែត ៖ ពលករចំណាកស្រុក ប្រុស-ស្រីរាប់រយនាក់ កកស្ទះតាមដងផ្លូវនៅចំណុចវាលស្មៅដើមស្រល់ប្លុកកាស៊ីណូក្រុងប៉ោយប៉ែត ខណះពលករខ្មែរម្នាក់បានលួចឆ្លងដែនតាមច្រករបៀងចូលទៅក្នុងទឹកដីថៃហើយជាន់មីនផ្ទុះដាច់ជើងឆ្វេងម្ខាងកាលពីរសៀល ថ្ងៃ ទី២៣មេសា ២០១៤ ។
តាមប្រភពព័ត៌មានពីតំបន់ជាយដែន កម្ពុជា-ថៃ ក្រុងប៉ោប៉ែតបានឱ្យដឹងថា ក្រុមពលករប្រុស-ស្រីដែលកកស្ទះនេះគឺបណ្តាលមកពីអាជ្ញារមានសមត្ថកិច្ចថៃ បានបិទច្រករបៀងមួយកន្លែងក្នុងក្រុងប៉ោយប៉ែត បន្ទាប់ពីហេតុការណ៏ផ្ទុះមិនកាលពីរសៀលថ្ងៃទី២៣មេសា ២០១៤ ហើយក៏ត្រូវភាគីថៃបានបិទច្រករបៀងមិនឱ្យចេញ-ចូលទឹកដីគេតែម្តង។
សូមបញ្ជាក់ថានៅក្រោយពេលដែរភាគីថៃបិទច្រករបៀងខុសច្បាប់ មិនឱ្យពលករខ្មែរចូលក្នុងទឹកដីរបស់គេរួចមក នៅវេលាម៉ោង៥ថ្ងៃដដែលនេះ គេឃើញក្រុមពលករចំណាកស្រុកទាំងអស់នោះ ដើចេញពីមាត់អូរច្រកព្រំដែន ធ្វើដំណើរថយក្រោយវិញមានចំនួនរាប់រយរាប់ពាន់នាក់ ដោយម្នាក់ៗប្រដាប់ដោយ កាបូបខោអាវនិងការ៉ុងស្ពាយរយីងរយោងគួរឱ្យអាណិតផងដែរ។
ចែករំលែកព័តមាននេះ