ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមមនុស្សធ៌ម​ប្រទេសវៀតណា​មនិងប្រទេសចិន​ជូនរទេះ​រុញដល់ជន​ពិការ១០០នាក់​នៅក្រុងពោ​ធិ៍សាត់​

11 ឆ្នាំ មុន

​ខេត្ត​​ពោធិ៍​សាត់​​ ៖លោក​ជំទាវ​មាន​ សំអា​នប្រធា​នគណ​កម្មការ​ទី៨​ព្រឹទ្ធ​ស​ភា​និង​ជាអនុ​ប្រធាន​​សមាគម​នារី​កម្ពុជា​ដើម្បី​​សន្តិ​​ភា​​ព​​​និ​ងអភិ​វឌ្ព្យន៍​ កាល​ពីថ្ងៃ​ទី​២៣​ខែ​មេសា​ឆ្នាំ២០១៤​បាន​ដឹកនាំ​​ប្រតិ​ភូក្រុម​មនុស្ស​ធ៌ម​ប្រទេស​វៀតណាម​​និងប្រទេស​ចិន​នាំ​​យក​​រទេះ​រុញ​មក​ផ្ដល់​ជូនជនពិការចំនួន១០០​នាក់នៅ​ក្រុងពោធិ៍​សាត់​។ចូលរួម​ក្នុង​ឱ​កាស​នោះ​មាន​លោក​ជំទាវឯម​ ប៉ុណ្ណា​សមា​​ជិក​​

   ​ខេត្ត​​ពោធិ៍​សាត់​​ ៖លោក​ជំទាវ​មាន​ សំអា​នប្រធា​នគណ​កម្មការ​ទី៨​ព្រឹទ្ធ​ស​ភា​និង​ជាអនុ​ប្រធាន​​សមាគម​នារី​កម្ពុជា​ដើម្បី​​សន្តិ​​ភា​​ព​​​និ​ងអភិ​វឌ្ព្យន៍​ កាល​ពីថ្ងៃ​ទី​២៣​ខែ​មេសា​ឆ្នាំ២០១៤​បាន​ដឹកនាំ​​ប្រតិ​ភូក្រុម​មនុស្ស​ធ៌ម​ប្រទេស​វៀតណាម​​និងប្រទេស​ចិន​នាំ​​យក​​រទេះ​រុញ​មក​ផ្ដល់​ជូនជនពិការចំនួន១០០​នាក់នៅ​ក្រុងពោធិ៍​សាត់​។ចូលរួម​ក្នុង​ឱ​កាស​នោះ​មាន​លោក​ជំទាវឯម​ ប៉ុណ្ណា​សមា​​ជិក​​រដ្ឋ​សភា ​លោក​កែវ ​សែន​អភិបាល​រងខេត្ត​ និងលោក​ស្រីម៉ែន ​ផល្លីអភិបាល​ក្រុងពោធិ៍​សាត់​។

            ជនពិការ​ចំនួន១០០នាក់​នេះមាន​ទាំងចាស់​ទាំងក្មេង ​ខ្លះកំបុត​ជើងទាំងពីរ​ ពិការ​ដៃម្ខាង ​ស្លាប់មួ​យចំហៀង​ខ្លួន ​និង​​ខ្វិន​​ដៃខ្វិ​នជើងដើ​រមិនរួចមាន​ការលំបាក​ជាទី​បំផុត ​ម្នាក់ៗ​ទទួល​បានរទេះ​ជនពិការ​មួយគ្រឿង ​ថវិកា​២០.០០០រៀល​ ប្រេង​​កូឡា​មួយប្រ​អប់ បាយ​មួយប្រអប់​ និងទឹក​បរិសុទ្ធ​មួយ​ដប​។

           តំណាងឲ្យ​ប្រតិភូប្រទេស​វៀត​ណាមបាន​ថ្លែងអរគុណ​ដល់អាជ្ញាធរ​ខេត្តពោធិ៍សាត់​​ដែល​តែងតែបង្ក​លក្ខណះ​​ឲ្យពួក​​គាត់​មកពីប្រទេសវៀត​ណាមក៍ដូច​ប្រទេសចិនបាន​ធ្វើសប្បុរសធ៌ម​ជូនជន​ក្រីក្រ ​ជួបគ្រោះ​មហន្ដរាយ​និងជនពិកា​​រជាបន្ត​​បន្ទាប់​​។នៅខេត្តពោធិ៍​សា​ត់នេះ​គឺជាលើក​ទី២ ប៉ុន្តែមិន​ដែលបាន​ធ្វើការវះកាត់​ភ្នែកដូចខេត្ត​ដទៃទេ។អ្នក​ដែលមកនេះ​​សុទ្ធតែ​ជា​អ្នក​​ស្ម័ក្រ​​ចិត្តជួយជន​ពិការកម្ពុជា​ដោយស្មោះ ​ហើយសម្ភារះ​ទាំងនេះជាវិភាគ​ទាន​មួយជួ​យសំរួល​ដល់បង​ប្អូន​ជន​ពិការអាច​​ធ្វើ​ច​​លនាបាន​ស្រួល​ជាងមុន។​លោកបញ្ជាក់ថា​សម្ភារះរទេះ​ជនពិការនេះ​ជាអំណោយ​របស់​​មូល​និធិព្រះ​សង្ឃវៀត​ណាមវត្ត​​​

GIAC ​NGUEN*S CHARITY​ ទើបតែចែកជនពិការ​នៅខេត្តកំពង់ចាម​​និងខេត្តពោធិ៍សាត់​នេះជិត៣០០​នាក់ហើយ​ ហើយ​​នឹងបន្តចែកជូន​ជនពិការនៅ​តាមបណ្ដា​ខេត្តផ្សេង​ៗទៀត​។

         លោក​កែវ ​សែន​អភិបាល​នៃគណះអភិបាល​រងខេត្តបាន​ថ្លែងអំណរគុ​​ណយ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមមូល​និធិ​​ព្រះ​ស​​ង្ឃ​​ប្រ​ទេ​ស​វៀត​ណាម​​និងទីក្រុង​​ហុងកុង​ដែល​​បាននាំយករ​ទេះរុញមក​ផ្ដល់​ជូនជនពិការចំនួន១០០​នាក់​នៅ​ក្នុង​ក្រុង​​ពោធិ៍​សា​ត់​​នេះបញ្ជាក់​ពីការស្រលាញ់​រាប់អានជាមួយ​ប្រជាជនកម្ពុ​ជានិងជាការជួយសំរាលដល់រាជ​រដ្ខាភិបាល​កម្ពុជាផងដែ​រ។លោក​​សូម​ឲ្យបងប្អូន​ជនពិការទាំងអស់​​ប្រើប្រាស់រទេះ​ជនពិការនេះ​ឲ្យបានត្រឹម​ត្រូវតាមប​ច្ចេកទេសនិងថែរក្សាឲ្យ​បានយូរ​អង្វែង​​ជាចំ​ណ​​ងដៃរបស់​មូលនិធិ​ព្រះ​សង្ឃវៀតណាម​​និងក្រុមសប្បុរស​ធ៌​មទីក្រុងហុ​ងកុង។