ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​ប្រភព​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​របស់​លោក ត្រាំ បានដឹង​ថា​ញាក់សាច់

4 ឆ្នាំ មុន

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ជា​បុគ្គល​ដ៏​ល្បី​ក្នុង​វិស័យ​អចលនទ្រព្យ​ដែល​ត្រូវ​បាន​ប្រជាជន​អា​មេ​រិ​ក​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​ទី ៤៥ ។ លោក​បាន​អួតអាង​ពី​ទ្រព្យសម្បត្តិ​១០​ប៊ី​លាន​ដុល្លារ​របស់​លោក​ម្តង​ហើយ​ម្តងទៀត ប៉ុន្តែ…

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ជា​បុគ្គល​ដ៏​ល្បី​ក្នុង​វិស័យ​អចលនទ្រព្យ​ដែល​ត្រូវ​បាន​ប្រជាជន​អា​មេ​រិ​ក​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​ទី ៤៥ ។ លោក​បាន​អួតអាង​ពី​ទ្រព្យសម្បត្តិ​១០​ប៊ី​លាន​ដុល្លារ​របស់​លោក​ម្តង​ហើយ​ម្តងទៀត ប៉ុន្តែ Forbes បាន​ឲ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​សរុប​របស់​លោក​មាន​តែ ៣.១​ប៊ី​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៨ ។ យ៉ាងណា​ក្តី លោក​នៅ​តែ​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​ដដែល ។

ឪពុក​របស់​លោក​គឺ​លោក ហ្វ្រេ​ឌ្រី​ក ក្រី​សត៍ ត្រាំ (Fredrerick Christ Trump) បាន​កសាង​ទ្រព្យសម្បត្តិ​ពី​ការ​សាងសង់ និង​លក់​ផ្ទះ​សម្រាប់​កង​យោធា​អា​មេ​រិ​ក និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​កាលពី​សង្គ្រាមលោក​លើក​ទី​ពីរ ។ បន្ទាប់​ពី​លោក​ទទួលមរណភាព​ក្នុង​ឆ្នាំ​១៩៩៩ ហើយ​លោក ត្រាំ ទទួល​បាន​កេរ្តិ៍​តំណែល​ជា​ថវិកា​ប្រមាណ​២០​លាន​ដុល្លារ មុន​នឹង​លោក និង​បងប្អូន​លក់​អចលនទ្រព្យ​របស់​ឪពុក​បាន​ប្រមាណ​៥០០​លាន​ដុល្លារ​ទៀត​ក្នុង​ឆ្នាំ​២០០៣ ។ ប៉ុន្តែ​ឪពុក​របស់​លោក​ប្រធានាធិបតី ត្រាំ ដើរតួ​យ៉ាង​សំខាន់​ក្នុង​ជីវិត​របស់​កូនលោក​ដោយ​ផ្តល់​ជា​ប្រាក់​កម្ចី និង​ណែនាំ​អ្នកនយោបាយ​ឲ្យ​លោក​ប្រធានាធិបតី ត្រាំ ជាដើម ។

លោក​ប្រធានាធិបតី ត្រាំ បាន​ចេញ​មុខ​លើ​ទូរទស្សន៍​ដំបូង​ជា​តួអង្គ​កីឡាកាស​មួយ​លើ​កម្មវិធី Wrestlemania កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ មុន​នឹង​ចាប់ផ្តើម​កម្មវិធី​ទូរទស្សន៍​មួយទៀត​ដែល​មានឈ្មោះ​ថា The Apprentice ក្នុង​ឆ្នាំ ២០០៤ ដែល​ជួយ​ឲ្យ​មនុស្ស​ជា​ច្រើន​ទទួលស្គាល់​លោក ។

យោង​តាម​ឯកសារ​ដែល​ត្រូវ​បាន​ចេញ​ដោយ​ក្រុម​រៀបចំ​យុទ្ធនាការ​បោះ​ឆ្នោត​របស់​លោក​បាន​ឲ្យ​ដឹង​ថា កម្មវិធី​ដែល​បន្ត​អស់​១០​ឆ្នាំ​នេះ​រក​ថវិកា​ឲ្យ​លោក ត្រាំ ដល់​ទៅ​២១៤​លាន​ដុល្លារ ។ ក្រៅពី​កម្មវិធី​ទូរទស្សន៍​ហើយ មនុស្ស​ដទៃ​ចាប់ផ្តើម​ស្គាល់​លោក​ច្រើន​តាម​រយៈ​សៀវភៅ The Art of the Deal ដែល​បាន​ចេញ​លក់​កាលពី​ខែវិច្ឆិកា​ឆ្នាំ ១៩៨៧ ។ លោក​ក៏​បាន​ចេញ​សៀវភៅ​មួយទៀត​ដែល​មាន​ចំណងជើង​ថា Cripple America: How to Make America Great Again នៅ​ខែវិច្ឆិកា ឆ្នាំ ២០១៥ ដែល​ជួយ​ឲ្យ​លោក​រកបាន​ចំណូល​រវាង​១​លាន​ទៅ​៥​លាន​ដុល្លារ ។

ពេល​ដែល​ឈ្មោះ​របស់​លោក​ត្រូវ​បាន​មនុស្ស​ទទួលស្គាល់​ហើយ លោក​បាន​ចាប់ផ្តើម​លក់​ឈ្មោះ​ខ្លួន​សម្រាប់​ប្រេ​ន​ធំ​ៗ​ដូច​ជា Coca-Cola និង Nike ជាដើម ។ យោង​ទៅ​តាម Forbes បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ ២០១៤ លោក​បាន​រក​ប្រាក់​ចំណូល​ពី​ការ​លក់​ឈ្មោះ​ឲ្យ​ទៅ​ប្រេ​ន​ធំ​ៗ​នេះ​ដល់​ទៅ​៣.២៥​លាន​ដុល្លារ ។

ក្រៅពី​នេះ​ហើយ លោក​ក៏​ចាប់ផ្តើម​យក​ថវិកា​ពី​ការ​ឡើង​និយាយ​តាម​សិក្ខាសាលា និង​កម្មវិធី​ដទៃ​ដែរ ។ រវាង​ខែឧសភា ឆ្នាំ​២០១៤ ដល់​ខែមីនា ឆ្នាំ​២០១៥ លោក​បាន​ដើរ​ធ្វើ​បទ​បង្ហាញ​សម្រាប់​កម្មវិធី​ជា​ច្រើន និង​យក​កម្រៃ​ប្រមាណ ៤៥០,០០០​ដុល្លារ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​មួយ ធ្វើ​ឲ្យ​លោក​រក​ថវិកា​សរុប​បាន ១.៧៥​លាន​ដុល្លារ​ក្នុង​កំឡុង​ពេល​នោះ ។

សម្រាប់​អាជីវកម្ម​អចលនទ្រព្យ​វិញ​លោក​ប្រធានាធិបតី ត្រាំ មាន​អចលនទ្រព្យ​គ្រប់​ទ្រង់ទ្រាយ និង​ក្នុង​វិស័យ​ជា​ច្រើន ។ ឧទាហរណ៍​ដូច​ជា The Trump Organization មានផ្ទះ និង​ការិយាល័យ​រាប់រយ​យូ​នី​ត​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ពី​ការ​ជួល​ជា​ប្រចាំ ។ យោង​តាម Forbes បាន​ឲ្យ​ដឹង​ទៀត​ថា The Trump Hotel Collection រក​ប្រាក់​ចំណូល​បាន ១២៨​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៤ ៕

ប្រភព ៖ investopedia , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ