ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ ការ​ធ្វើ​រដ្ឋប្រហារ និង​បដិវត្ត​ពណ៌​គ្មាន​ច្បាប់​ចែង​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ពន្យល់​អំពី​ផែនការ​របស់​ក្រុម​ឧ​ន្ទា​ម​ក្រៅច្បាប់​សម រ​ង្ស៊ី ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ពន្យល់​អំពី​ផែនការ​របស់​ក្រុម​ឧ​ន្ទា​ម​ក្រៅច្បាប់​សម រ​ង្ស៊ី ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា ។ សម្តេច ស ខេ​ង បាន​លើក​ឡើងជា​សាធារណៈ​កាល ពី​ថ្ងៃ​ទី​១២ ខែតុលា​នេះ យ៉ាង​ដូច្នេះ​ថា រដ្ឋប្រហារ​មាន​ន័យ​ថា ម៉េច?

រដ្ឋប្រហារ គឺជា​ការ​រៀបចំ​កម្លាំង​ជា​សម្ងាត់ ឬ​រៀបចំ​ផែនការ​សម្ងាត់ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ណាមួយ ប៉ុន្តែ​រដ្ឋប្រហារ​មិនមែន​ប្រើ​កម្លាំង​មហាជន គឺ​ប្រើ​កម្លាំងប្រដាប់អាវុធ ជា​ពិសេស​កម្លាំង​ទ័ព អាហ្នឹង​ពាក្យ​ថា រដ្ឋប្រហារ តាម​ខ្ញុំ​យល់ ។ សម្តេច ស ខេ​ង ក៏​បាន​លើក​ឡើង​ពី​បដិវត្តន៍​ពណ៌​វិញ​ថា នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​អត់​មាន​ចែង​ទេ ប៉ុន្តែ​ប្រឆាំង​ដាច់ខាត​នៅ​ការ​ធ្វើ​បដិវត្ត​ពណ៌​នេះ ។

សម្តេច​ថា «​យើង​អត់​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ អី​ញ្ចឹ​ង​កាលណា​ចាត់តាំង​ឲ្យ​ធ្វើ​បដិវត្តន៍​ពណ៌ គឺ​ខុសច្បាប់​ហើយ ។ ឬ​ច្បាប់​ដទៃ​ចែង​ផង​ដែរ ។ បើសិន​ច្បាប់​ដទៃ​មាន​ចែង​ថា ខ្ញុំ​មិន​ពេញចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​ដែល​កើតឡើង​ពី​ការ​បោះ​ឆ្នោត ហើយ​អនុញ្ញាត​ឲ្យ​ធ្វើ​បដិវត្តន៍​ពណ៌​បាន​នោះ​ត្រូវ​ច្បាប់ តែ​ច្បាប់​អត់​មាន​ចែង​នោះ​ទេ ។ តែ​ច្បាប់​មាន​ចែង​ពី​ការ​ធ្វើ​បាតុកម្ម​កូដកម្ម ដើម្បី​ទាមទារ​អ្វីមួយ​មាន​ចែង​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ច្បាប់​នៅ​កម្ពុជា​ក៏​មិន​បាន​ចែង​អនុញ្ញាត​ឲ្យ​មន្ត្រីរាជការ​ធ្វើ​បាតុកម្ម កូដកម្ម​ផង​ដែរ ប៉ុន្តែ​ច្បាប់​អនុញ្ញាត​ឲ្យ​សំណូមពរ​ដោយ​លើក​ឡើង​ក្នុង​អង្គប្រជុំ​អ្វី មួយ ឬ​ការ​តវ៉ា​ជា​លាយ​លាក់​អក្ស​អ្វីមួយ ។​គ្មាន​ការ​តវ៉ា​នៅ​ក្នុង​ក្រសួង​គ្មាន​ច្បាប់​ណា​ចែង​ទេ ។ ចំពោះ​ការ​បកស្រាយ​របស់​ទណ្ឌិត សម រ​ង្ស៊ី ដែល​កៀរគរ​កម្លាំង​មហាជន​គាំទ្រ ដោយ អះអាង​ថា អំណាច​ពលរដ្ឋ​ត្រូវ​បាន​សម្តេច​លើក​ឡើង​ថា គ្មាន​ច្បាប់​ណា​ចែង​អំពី​អំណាច​ពលរដ្ឋ​នោះ​ទេ គឺ​ច្បាប់​មាន​តែ​ចែង​អំពី​សិទ្ធិ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ ។

សិទ្ធិ​ប្រជាពលរដ្ឋ​គាត់​ចូលរួម ដើម្បី​បោះ​ឆ្នោត​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ។ ប៉ុន្តែ​បើ​សិទ្ធិ​នេះ​ទៅ​ធ្វើ​បាត់​កម្ម ឬ​កុបកម្ម គឺ​មិន​ត្រូវ​ទេ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា អ្នក​ដែល​គាំទ្រ​អ្នក​ដែល​បំផ្លាញ​សុខ​សន្តិភាព​ផ្តួលរំលំ​រដ្ឋាភិបាល​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ដែល​ខិតខំ​អភិវឌ្ឍន៍ និង​រក្សា​សន្តិភាព គឺ​ត្រូវ​តាម​អនុវត្ត​ច្បាប់​ចាប់ខ្លួន ។ ប៉ុន្តែ​មាន​ជំរើស​ល្អ គឺ​មិន​ចូលរួម​ជាមួយ​ផែនការ ។ សម្តេច​ក៏​បាន​អះអាង​ត្រូវ​រួម​គ្នា​រក្សា​សន្តិ​នភា​ព រដ្ឋ​ធម្ម​នុ​ញ្ញា ជាតិ​សាសនា​ព្រះមហាក្សត្រ​ដែល​បាន​កង​សាង​យ៉ាង​លំបាក ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ