ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ការពារ​ទារក​​របស់​អ្នក​ពី​ការ​ឆ្លង​ជំងឺ​ផ្តាសាយ

4 ឆ្នាំ មុន

ការ​បំបៅ​ដោះ​កូន គឺជា​ផ្នែក​មួយ​នៃ​វិធី​ល្អ​បំផុត ដើម្បី​ការពារ​សុខភាព​របស់​ទារក​។ នៅ​ក្នុង​ទឹក​ដោះ​របស់​ម្ដាយ​មាន​អង្គ​បដិបក្ខ សារធាតុ​គីមី សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ទៅ​កាន់​ទារក​។ ប៉ុន្តែ វា​មិនមែន​មាន​ន័យ​ថា​វា​អាច​ការពារ​សុខភាព​របស់​ទារក​បាន ១០០ ភាគរយ​នោះ​ទេ…

ការ​បំបៅ​ដោះ​កូន គឺជា​ផ្នែក​មួយ​នៃ​វិធី​ល្អ​បំផុត ដើម្បី​ការពារ​សុខភាព​របស់​ទារក​។ នៅ​ក្នុង​ទឹក​ដោះ​របស់​ម្ដាយ​មាន​អង្គ​បដិបក្ខ សារធាតុ​គីមី សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ទៅ​កាន់​ទារក​។

ប៉ុន្តែ វា​មិនមែន​មាន​ន័យ​ថា​វា​អាច​ការពារ​សុខភាព​របស់​ទារក​បាន ១០០ ភាគរយ​នោះ​ទេ ប៉ុន្តែ វា​ជា​វិធី​ដ៏​ល្អ​ប្រសើរ​មួយ ដើម្បី​ការពារ​ជំងឺ​ផ្តាសាយ និង​ជំងឺឆ្លង​ជំងឺ​ដទៃ​ផ្សេង​ទៀត​។

អ្នក​អាច​ការពារ​ទារក​ពី​ជំងឺ​ផ្តាសាយ​ដោយ​ព្យាយាម​រក្សា​ទារក​ឲ្យ​នៅ​ឆ្ងាយ​ពី​នរណា​ម្នាក់​ដែល​មាន​អាកា​រៈ​ក្អក ឬ​ជំងឺ​ផ្តាសាយ​។

អ្នក​ត្រូវ​ណែនាំ​ឲ្យ​អ្នក​ដទៃ​ឱ្យ​លាងដៃ​ឲ្យ​បាន​ហ្មត់ចត់ មុន​ពេល​ប៉ះពាល់​ទារក​។

ប្រសិនបើ​អ្នក ឬ​ស្វាមី​អ្នក​ជក់បារី អ្នក​ត្រូវ​ប​ញ្ឃ​ប់ ឬ​មិន​ត្រូវ​យក​ទារក​ទៅ​កាន់​តំបន់​ដែល​ជា​កន្លែង​ដែល​មនុស្ស​កំពុង​ជក់បារី​។ ទារក​ដែល​រស់នៅ​ជាមួយ​អ្នក​ជក់បារី អាច​កើត​មាន​ជំងឺ​ផ្តាសាយ​ច្រើន​ហើយ​មាន​រយៈពេល​យូរ​ជាង​ទារក​ដែល​មិន​បាន​ប៉ះពាល់​នឹង​ការ​ជក់បារី​ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ