បំបែកសំណុំរឿងបានហើយ ករណី​ឃាត​កម្មរំលោភសម្លាប់ស្ត្រីម្នាក់​


ខេត្ត​ព្រះ​សីហ​នុ ៖ យោងតាមរបាយការណ៍​​​បឋមរបស់សមត្ថកិច្ច​​បានឱ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ​ចង្អុលបង្ហាញ​ពី​លោក​ឧត្ដមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ដ ដោយ​មានការ​ដឹកនាំ​ដោយ​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ត្រី កុ​ល ផា​លី ស្នងការ​រង​ទទួល​ផែន​នគរ បាល​ព្រហ្មទណ្ឌ និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ដ​ព្រះ​សីហ​នុ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៩ តុលា ឆ្នាំ​២០១៩ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​បំបែកសំណុំរឿង​ករណី​ឃាតកម្ម​រំលោភ​សម្លាប់​ស្ត្រី​ម្នាក់​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃ​ទី​១៨ កក្កដា ២០១៩ នៅ​ក្រុម​ទី​១១ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ដ​ព្រះ​សីហ​នុ ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ សួង ភិន ហៅ​ធួន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជាងសំណង់​ផ្នែក​រៀប​ឥដ្ឋ មានស្រុក​កំណើត ភូមិ​ស្វាយ​ក្រោម ឃុំ​ត្រដេ​ស ស្រុក​កំពង់ ត្រឡាច ខេត្ដកំពង់ឆ្នាំង ស្នាក់​នៅ​មិន​ពិតប្រាកដ (​ត្រូវជា​សង្សារ​របស់​ស្ត្រី​រង​គ្រោះ​) ។ ចំណែក​ស្ត្រី​រង​គ្រោះ​មាន​អាយុ​២៩​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ស្រុក​ព្រៃវែង ខេត្ដព្រៃវែង ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង ក្នុង​ក្រុងព្រះសីហនុ ខេត្ដ​ព្រះ​សីហ​នុ ។

តាម​ការ​ស្រាវជ្រាវ និង​ចម្លើយ​របស់​ជនសង្ស័យ​បានឱ្យ​ដឹង​ថា ១-​ជនសង្ស័យ​បាន​កុហក​គេ​ថា​ខ្លួន​ចេញពី​ការដ្ឋាន​សំណង់​តាំងពី​ថ្ងៃ​ទី​៥ កក្កដា ឆ្នាំ​២០១៩ ការ​ពិត​គឺ​ចេញពី​ការដ្ឋាន​សំណង់​ខេត្ដ​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០១៩ ។

២-​ជនសង្ស័យ​ឆ្លើយ​ថា មិន​ដែល​ត្រឡប់​មក​ខេត្ដ​ព្រះ​សីហ​នុ​វិញ​ទេ គឺ​ខ្លួន​មក​នៅ​ពេល​ដែល​សមត្ថកិច្ច​នគរបាល​ទូរស័ព្ទ​ហៅ​អោយ​ចូល​បំភ្លឺ​តែ​ប៉ុណ្ណោះ ការ​ពិត​ជនសង្ស័យ​ត្រឡប់​មក​ខេត្ដ​ព្រះ​សីហ​នុ​វិញ​កាលពី​វេលា​ម៉ោង​៩ ឬ​ម៉ោង​១០​យប់​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៩ ហើយ​នៅ​ជាមួយនឹង​ស្ត្រី​រង​គ្រោះ​ក្នុង​ការដ្ឋាន​សំណង់ ដោយ​ស្ត្រី​រង​គ្រោះ​ពាក់​រ៉ូ​ប​ព៌​ណ​សទៀត​ផង ។

៣-​ក្រោយ​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃ​ទី​២៣ កក្កដា ២០១៩ ជនសង្ស័យ​បាន​រៀបចំ​ផែនការ​ភូត​កុហក​សមត្ថកិច្ច ដោយ​ខ្លួន​បាន​ទូរស័ព្ទ​មក​ប្អូនស្រី​របស់​ខ្លួន​ឈ្មោះ​ដា​នី ដោយ​ខ្លួន​ចង់​ជួប​ជាមួយ​មេកា​សំណង់ ហើយ​បាន​និយាយ​ជាមួយ​មេកា​ថាបើ​សមត្ថកិច្ច​សួរ ឲ្យ​ប្រាប់​ថា ខ្លួន​ឈប់​ធ្វើការ​តាំងពី​ថ្ងៃ​ទី​៣០ ឧសភា ឆ្នាំ​២០១៩ មក​ម្ល៉េះ ។ ៤-​ចម្លើយ​របស់​ជនសង្ស័យ​មានការ​លាក់លៀម​ជាមួយនឹង​សមត្ថកិច្ច ។

៥-​នៅ​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៩ គឺជា​ថ្ងៃ​ដែល​ស្ត្រី​រង​គ្រោះ​មាន​ជម្លោះ​ក្នុង​ក្រុម​គ្រួសារ បាន​ប្រាប់​ឈ្មោះ សួង ភិន ថា មាន​គេ​ចូល​មក​ស្ដីដណ្ដឹង ហើយ​ចាក​ចេញពី​កន្លែង​ស្នាក់​ជាមួយ​បងស្រី​ក្នុង​ការដ្ឋាន​សំណង់​ក្នុង​ក្រុងព្រះសីហនុ ។ តាម​រយៈ​ទិន្នន័យ​ទូរស័ព្ទ​ហៅ​ចេញ​-​ចូល​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតី ដោយ​ជនសង្ស័យ​បាន​ទូរស័ព្ទ​ទៅ​ស្ត្រី​រង​គ្រោះ​ចំនួន​៩​ដង​(​ចាប់ពី​ម៉ោង​៥​និង​៣៩​នាទី រហូត​ដល់​ម៉ោង​៧​និង​៥២​នាទី​យប់​ថ្ងៃ​ទី​១០ កក្កដា ២០១៩ ) ។ រីឯ​ស្ត្រី​រង​គ្រោះ​មិន​បាន​ហៅ​ត្រឡប់​ទៅ​វិញ​ទេ គឺ​បាន​ទូរស័ព្ទ​ទៅ​ប្អូនស្រី​របស់​ជនសង្ស័យ ចំនួន​២​លើក តែ​គ្មាន​អ្នក​ទទួល ។

តាម​ការ​ចង្អុលបង្ហាញ​របស់​សាក្សី និង​ភស្ដុ​តាង​ដែល​សមត្ថកិច្ច​បាន​ដំណើរការ​នីតិវិធី​ប្រទល់​មុខ​រវាង​ជនសង្ស័យ​ និង​សាក្សី ពិនិត្យ​ឃើញ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ជនសង្ស័យ​ឈ្មោះ សួង ភិន ហៅ​ធួន ជុំវិញ​ករណី​ឃាតកម្ម​រំលោភ​សម្លាប់​ខាងលើ ។ សមត្ថកិច្ច​អាច​សន្និដ្ឋាន​បាន​ថា ជនសង្ស័យ​មានគំនិត​គិត​ទុក​មុន​ក្នុង​ការ​រំលោភ​សម្លាប់​ស្ត្រី​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន ។ ជនសង្ស័យ​ជា​ជន​រឹងរូស​មិន​ព្រម​សារភាព​កំហុស​ដែល​ខ្លួន​ប្រព្រឹត្ដ ។ ជនសង្ស័យ​បានដឹង​ថា​ស្ត្រី​រង​គ្រោះ​ដែល​ខ្លួន​ស្រឡាញ់ មាន​គេ​ចូល​ស្ដីដណ្ដឹង ទើប​បណ្ដាល​ឲ្យ​មាន​គំនុំ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បំពេញបែបបទ​តាម​នីតិវិធី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ដ​ព្រះ​សីហ​នុ ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ