រាជធានីភ្នំពេញ ៖ មហារីកសុដន់ គឺជាជំងឺកាចសាហាវមួយក្នុងចំណោមជំងឺកាចសាហាវធំជាច្រើន ដូច្នេះការយល់ដឹងអំពីសញ្ញា និងការព្យាបាលនៃជំងឺមហារីកសុដន់ គឺជាចាំបាច់បំផុត ។
១- យល់ដឹងពីជំងឺមហារីកសុដន់ ៖ ជំងឺមហារីកសុដន់បង្កឡើងដោយភាពខុសប្រក្រតីនៃក្រពេញទឹកដោះ ឬបំពង់បង្ហូរទឹកដោះ។ ប្រសិនបើទំហំរបស់ដុំសាច់មានភាពរីករាលដាលគួរអោយកត់សំគាល់ ហើយវានឹងអាចរាលដាលទៅដល់ក្រពេញកូនកណ្តុរ ដែលនៅក្រោមក្លៀក សរសៃឈាម និងនៅសរីរាង្គផ្សេងៗទៀត ដូចជា ឆ្អឹង ថ្លើម សួត និង ខួរក្បាល។
២- កត្តាដែលអាចប្រឈមនឹងជំងឺមហារីកសុដន់ ៖
- ការចាប់ផ្តើមមានរដូវនូវអាយុក្មេងពេក
- ប្រើប្រាស់ថ្នាំអរមូនរយៈពេលយូរ
- ធាត់ខ្លាំង
- ការជក់បារី
- មានប្រវត្តិធ្លាប់ព្យាបាលដោយកាំរស្មីនៅជុំវិញសុដន់
- ការប្រើប្រាស់ថ្នាំពន្យាកំណើត និង
- មនុស្សស្រីដែលពុំធ្លាប់មានកូន
៣- របៀបស្វែងរកជំងឺមហារីកសុដន់ដោយខ្លួនឯង ៖
- ដេកផ្ងារដោយយកដៃខាងឆ្វេងកើយក្បាល ដៃស្តាំស្ទាបមើលក្បាលសុដន់ផ្នែកខាងលើ
- ដេកផ្ងារដោយយកដៃខាងឆ្វេងកើយក្បាល ដៃស្តាំស្ទាបមើលក្បាលសុដន់ផ្នែកខាងក្នុង
- ដៃឆ្វេងដាក់សំយ៉ុងចុះក្រោម ដៃស្តាំស្ទាបមើលសុដន់ផ្នែកខាងលើ
- ដៃឆ្វេងដាក់សំយ៉ុងចុះក្រោម ដៃស្តាំស្ទាបមើលសុដន់ផ្នែកខាងក្រោម
- ដៃឆ្វេងកើយក្បាល ដៃស្តាំច្របាច់ក្បាលសុដន់ថា តើមានទឹករំអិលឬទេ?
- ដៃឆ្វេងសំយ៉ុងចុះក្រោម ដៃស្តាំស្ទាបមើលសុដន់ ផ្នែកខាងក្រៅ និងតំបន់ក្លៀក ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ